Episodes 28+Ending part

3.7K 127 12
                                    

ក្រោយពីមានអ្នកនាំនាងទៅមន្ទីរពេទ្យហើយ នាងក៏ប្រញ៉ាប់ត្រឡប់មកធ្វើការវិញព្រោះខ្លាចថាគេកាត់ប្រាក់ខែ ណាលេបថ្នាំហើយក៏រាងធូរខ្លួនខ្លះទើបមិនចង់បង្អង់ដកដង្ហើមចោលអត់ប្រយោជន៍។

«ឯងមកវិញធ្វើអី?ក្រែងសម្រាកនៅមន្ទីរពេទ្យឬ?»មេការសួរឡើងនៅពេលឃើញនាងតូចត្រឡប់មកវិញទាំងត្រហេបត្រហបមិនដឹងជាប្រញ៉ាប់អីណាស់ណាទេ។

«គឺខ្ញុំមកធ្វើការបន្តរ ខ្ញុំធ្វើអោយអ្នកគ្រប់គ្នាលំបាកហើយ»Hayoonប្រញ៉ាប់ឱនសុំទោសនៅពេលដែរនាងធ្វើអោយមានបញ្ហាជាមួយភ្ញៀវហើយក៏ត្រូវទៅមន្ទីរបាត់ភ្លាមៗ ក៏សុំទោសបែបដឹងកំហុសតាមទម្លាប់របស់នាងអីបែបនេះ។

«ទៅសម្រាកនៅផ្ទះចុះ  លោកMinបញ្ជារមក
បែបនេះ គេមិនកាត់ប្រាក់ខែឯងទេកុំបារម្ភអី»មេការ

«អ៎..គេជាអ្នកណា?ស្គាល់ខ្ញុំឬ?»Hayoon

«ជាបងរបស់ម្ចាស់ហាងនេះ ប្រហែលគាត់អាណិតឯងទេដឹង ខ្ញុំមិនដឹងដូចគ្នាតែថាឯងទៅសម្រាកទៅ នេះជាបញ្ជាររបស់គាត់»មេការ

«ខ្ញុំធ្វើបែបនេះបានដែរហេហ??»Hayoon

«ប្រាកដជាបាន ឯងឆាប់ទៅៗនិងបានសម្រាកផង»មេការ

«ចាសអញ្ចឹងខ្ញុំលាទៅសិនហើយ»Hayoon
ឱនគោរពអ្នកដែរឈរពីមុខខ្លួនរួចហើយក៏ដើរត្រឡប់ទៅផ្ទះវិញ បើទោះបីជាផ្ទះឆ្ងាយដែរនាងមិនអាចចំណាយប្រាក់ជិះឡានក្រុងឡើយ ព្រោះរាល់ថ្ងៃរកតែលុយទិញមីមួយកញ្ចប់គ្មានផង។

++++

[Jimin x cristsy]

     ក្រឡេកមកមើលគូរស្នេហ៍ថ្មីថ្មោងឯនេះវិញ តាំងពីរៀបការហើយគ្រួសាររបស់ពួកគេក៏កាន់តែមានក្ដីសុខលើសដើម អ្នកណាថាការរួចហើយដូចត្រូវជាប់ឃុំ ឬគ្មានសិទ្ធសេរីភាព? ?វាគ្មានទេ អោយតែទុកចិត្តគ្នា ស្រឡាញ់គ្នា យោគយល់អោយគ្នាក៏មានក្ដីសុខណាស់ទៅហើយ ។ជីវិតបែបនៅលីវក៏គេប្រើបែបនៅលីវ ជីវិតពេលរៀបការរួចក៏ត្រូវប្រើបែបរៀបការរួច គ្មានអ្នកណាអាចកំណត់បានទេ។ ជាពិសេសគឺក្ដីសុខ!!! នៅលីវយើងមានក្ដីសុខព្រោះគ្មានអ្នកចងជើងជាប់រញ៉េរញៃចង់ធ្វើអីក៏បាន ឯពេលការហើយក៏មានក្ដីសុខព្រោះមានអ្នកមើលថែ មានអ្នកបារម្ភអីបែបនេះ ដូចជាកម្លោះJimin ដែរពេលនៅលីវក៏ដើរហើរ ផឹកស៊ី លេងល្បែង លេងស្រី គ្មានទៅខ្វល់អ្វី មានលុយក៏ចាយ មានការងារក៏ធ្វើឈឺក៏មើលថែតែខ្លួនឯង តែពេលមានភរិយារួចក៏មានអ្នកមើលថែ មានអ្នកបារម្ភ មានអ្នកនៅក្បែរ មានអ្នកហាមនេះហាមនោះ អាចធ្វើអោយគេចេះគិតថាអ្វីគួរអ្វីមិនគួរ មួយណាដែរគេត្រូវធ្វើហើយមួយដែរគេមិនត្រូវធ្វើ នេះហើយជាជីវិតដែរមនុស្សគ្រប់រូបសុទ្ធតែត្រូវជួប។

ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1Where stories live. Discover now