Episodes 18

1.8K 74 0
                                    

ក្រោយពីចេញពីឃ្លាំងចាស់នោះរួច អ្នកកម្លោះនិងកូនចៅក៏បើកមករកហាងរបស់បងប្រុសរបស់ខ្លួនដែរស្ថិតនៅក្បែរទន្លេហានជិតនេះឯង។ គេដើរចូលមកខាងក្នុងដោយអង្គុយរងចាំនៅតុដាច់ដោយឡែកមួយ ក្បែរផ្ទាំងកញ្ចក់ថ្លាធ្លុះទៅខាងក្រៅ មិនបានប៉ុន្មាននាទីផង រាងតូចស្ដើងក៏បង្ហាញខ្លួនឡើងដើរចូលមកខាងក្នុងជាមួយសំពត់ខ្លីរឹបរាង និងអាវយឺតដៃវែងសំយ៉េះស្មារ រូបរាងស្អាតទាក់ទាញខ្លាំងណាស់។

«បងមកដល់យូរឬនៅ?»Cristsy សួរឡើងនៅ
ពេលដើរមកដាក់គូទអង្គុយទល់មុខរាងក្រាស់។

«ទើបអម្បិញមិញនេះឯង»Jimin

«មិចក៏ខោអាវប្រឡាក់ដី?ទើបមកពីណា?»Cristsy

«បងទៅឃ្លាំង ចាត់ការរឿងតិចតួច»Jimin

«ហឹមម ឆាប់កម្មង់អាហារទៅ ឃ្លានណាស់»Cristsy

«បងកម្មង់រួចហើយបន្តិចទៀតទើបបាន»Jimin

«សំបុត្យយន្ដហោះកក់រួចហើយ ចេញដំណើរម៉ោង11យប់នេះ ក៏ស្អែកថ្ងៃត្រង់បន្តិចទើបដល់»Cristsy

«ជិះឡានតែមួយទៅ ចាំបងទៅយក»Jimin

«ហឹមម តាមចិត្ត»Cristsy ងក់ក្បាលឆ្លើយតបនិងគេ ហើយបុគ្គលិកក៏លើកអាហារយកមកល្មម ទើបរហ័សស្រស់ស្រូបអោយអស់ៗ ក៏និងបានទៅមើលការងារវិញ ព្រោះស្អែកមិនបាននៅធ្វើការផង។

[3០នាទីក្រោយមក]

«ញ៉ំាហើយឬ?បងចង់សួរអីបន្តិច»Jimin

«ហឹមម ក៏សួរមក»cristsy

«ក្រែងលោកlyមានកូនម្នាក់ដែរឬ?»Jimin

«មាន ប៉ុន្តែស្លាប់បាត់ហើយ ខ្ញុំក៏មិនដឹងដូចគ្នាថាហេតុអី»Cristsy

«វាចម្លែកបន្តិចបន្តួច»Jimin

«ខ្ញុំខានជួបគាត់យូរហើយ ប្រហែលតាំងពីពេលបញ្ចប់ការសិក្សារទេដឹង?»Cristsy

«ហឹមម យ៉ាងណាក៏ចាំទៅជួបគាត់ស្អែកទៅ អូនគិតថាគាត់មិនជំទាស់ទេមែនទេ?»Jimin

«ទេ! វាជាសិទ្ធនិងជីវិតរបស់ខ្ញុំ»Cristsy

«ក៏ល្អហើយអញ្ចឹង»Jimin

«តោះ បងមានការអ្វីត្រូវធ្វើទៀតឬអត់?ខ្ញុំត្រូវទៅពិនិយ្យបញ្ជីរនៅឯក្លឹប»Cristsy

ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1Where stories live. Discover now