Episodes 10

2.1K 74 0
                                    

មនុស្សជុំអូអរគ្នាពេញកម្មវិធីដដែរ ចំណែកឯរាងស្ដើងនិងអ្នកកម្លោះក៏មិនទៅណា ព្រោះមិនចូលចិត្តរញ៉េរញៃច្រើនក្រៅពីអង្គុយនៅមួយកន្លែងមើលគេឯង ប៉ុន្តែនៅសុខៗរាងតូចក៏បន្លឺឡើង៖

«Jimin មានឃើញជំនិតខ្ញុំឬអត់?»Cristsy

«អត់ទេពួកគេសុទ្ធតែនៅកាប៉ាល់មួយទៀត»Jimin

«ខ្ញុំចង់បើកបន្ទប់សម្រាក »Cristsy

«មិនស្រួលខ្លួនឬ?»Jimin ប្រញ៉ាប់ងាកមកចាប់អារម្មណ៍និងនាងជាងមុនហើយក៏ឃើញថាមុខមាត់នាងមិនជាស្រស់ល្អប្រក្រតីនោះទេ។

«ហឹមម ហេងហាងណាស់ »Cristsy ងក់ក្បាលតបជាមួយគេ ទាំងក្នុងខ្លួនរបស់នាងពេលនេះមិនជាហេងហាងនោះទេ តែក្ដៅរងារយកតែម្ដង។

«ម៉ោះខ្ញុំនាំទៅបន្ទប់សម្រាក»Jimin ងើបឈរដោយ ជួយលើកនាងឡើងមកជាមួយហើយក៏បណ្ដើរនាងចូលទៅខាងក្នុង ក្រោមក្រសែភ្នែកមនុស្សជាច្រើនជាពិសេសអាម្នាក់ដែរជាដើមហេតុនេះហើយ។

«ជិតដល់ឬនៅ?»Cristsy ដែរដើរបណ្ដើរក៏សួរបណ្ដើរ ព្រោះជាតិថ្នាំនៅក្នុងខ្លួនរបស់នាងគឺកាន់តែជ្រាបហើយ នាងគ្មានវិធីបង្ក្រាបទេ។

«ខាងមុខបន្តិចទៀតដល់ហើយ សម្រេចថានាងយ៉ាងមិចក្នុងខ្លួន?»Jimin

«ក្ដៅទ្រាំមិនចង់បានទេ ពិបាកទាំងដើរទាំងដកដង្ហើម»Cristsy និយាយប្រាប់ទៅគេ ហើយក៏មកដល់បន្ទប់នាងដែរនៅក្បែរបន្ទប់គេល្មមទើបគេគ្រានាងចូលទៅខាងក្នុង ដើម្បីមើលនាងអោយត្រឹមត្រូវ។

«មានទៅណាឬអត់ពេលខ្ញុំមិននៅ?មានអ្នកណាយកអ្វីមកអោយផឹកឬអត់?»Jimin ដែរស្ដាប់ឮហើយក៏អត់មិនបាននិងសួរ នេះអាការៈក៏ដូចអ្វីដែរគេធ្លាប់ដឹងឮមក ឬនាងត្រូវថ្នាំពិតមែន???

«គ្មានទេ ប៉ុន្តែខ្ញុំក៏ផឹកWineពីអ្នករត់តុដែរដើរកាន់ថាសហុចអោយភ្ញៀងគ្រប់គ្នានៅទីនោះ។ខ្ញុំដឹងថាខ្ញុំត្រូវអីហើយ លោកទៅបន្ទប់លោកចុះ»Cristsy ថាហើយក៏ដើរចូលទៅក្នុងបន្ទប់ទឹក យ៉ាងលឿនមុននិងចូលទៅត្រាំក្នុងអាងទឹកត្រជាក់ៗ ដោយដោះរ៉ូបនិងស្បែកជើងចេញអស់ពីខ្លួនតែម្ដង។

«អោយខ្ញុំទៅយ៉ាងមិចបើនាងបែបនេះ? នាងមិនអាចនៅបែបនេះរហូតទេ»Jiminដើរមកឈរមុខមាត់ទ្វារបន្ទប់ទឹក ក្នុងចិត្តបារម្ភពីនាងខ្លាំងណាស់ ទាំងគេដឹងហើយថាថ្នាំសម្រើបគ្មានអ្វីបង្ក្រាបបានក្រៅពីធ្វើទៅតាមចំណង់របស់វាទេ បើមិនធ្វើក៏ប៉ះពាល់ជីវិតអីបែបនេះឯង។

ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1Where stories live. Discover now