Episodes 6

2K 76 1
                                    

ក្រោយពីនិយាយគ្នាពីថ្ងៃនោះរួច Jiminក៏ធ្វើដូចដែរគេនិយាយពិតមែន ! គេតែងតែណាត់នាងដើរលេង ទៅនេះទៅនោះ ដើម្បីចុះទន់ជាការដឹងកំហុសនោះអី??តែថាបបួលនាងចេញបានមកពិតមែន ប៉ុន្តែចិត្តនាងមិនបានទន់អីសូម្បីតែបន្តិចទេ ឬគេអសមត្ថភាព ???កន្លងមកមានតែមនុស្សស្រីទេដែរដាក់ទន់មករកគេ ហើយពេលនេះជាគេទៅវិញដែរត្រូវតាមយកចិត្តនាង មិនហ៊ានធ្វើអោយនាងទាស់ចិត្តសូម្បីបន្តិច។

«អាdanielវាបាត់មុខមកយូរហើយ យើងគួរប្រយ័ត្នខ្លួនខ្លះក៏ល្អ ព្រោះវាលបខាំយើងបានគ្រប់ពេល»jimin

«មិនបាច់ភ័យទេ ខ្ញុំអាចនិងប្រយ័ត្នជាងលោកទៅទៀត»cristsy

«អោយតែបែបនោះ»jimin តប និងនាងហើយ ឡានរបស់គេក៏បើកមកចតនៅមុខផ្ទះរបស់នាងល្មម ព្រោះទើបមកពីខាងក្រៅជាមួយគ្នា ទើបអ្នកកម្លោះស្ម័គ្រចិត្តធ្វើជាអ្នកជូនមក ណាមួយប៉ុន្មានថ្ងៃនេះគេក៏ឧស្សាហ៍ចេញចូលញឹកដែរ។

«ខ្ញុំទៅសិនហើយ ធ្វើដំណើរស្រួលបួល»Cristsy បើកទ្វារចុះពីលើឡានដោយមិនភ្លេចនិយាយលាគេជាការគួរសម សឹមដើរចូលទៅក្នុងផ្ទះដោយមានអ្នកបម្រើមកទទួល។

«ហឹម»Jimin ដកដង្ហើមធំបន្តិចពេលកំពុងសម្លឹងមើលដំណើររបស់នាងដែរដើរចូលទៅខាងក្នុង មុននិងសម្រេចចិត្តបើកឡានចេញទៅ។

@Bangtan villa

ថ្ងៃនេះអ្នកកម្លោះទាំងអស់មកអង្គុយជុំគ្នានៅឯសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ព្រោះមិនសូវជាមានពេលមកជុំគ្នាអីបែបនេះប៉ុន្មានទេ។

«ថ្ងៃស្អែកខ្ញុំត្រូវហោះទៅមើលការងារនៅឯlondon ក៏រកជួយពឹងHoseok hyung អោយបន្តិច»Jungkook

«ពឹងរឿងអី?»Hoseok

«ចាត់ចែងមើល ទំនិញនាំចូលនៅថ្ងៃស្អែកពេលម៉ោង5ល្ងាច អោយខ្ញុំបន្តិចបានទេ?»Jungkook

«បាន ស្អែកយើងទំនេរមួយថ្ងៃល្មម»Hoseok ងក់ក្បាលទទួលសំណើរប្អូនប្រុសរបស់ខ្លួន ហើយសម្លេងឡានបើកចូលមកខាងបរិវេណផ្ទះក៏បន្លឺឡើង.....

«អាDonចាហ្វាយឯងមែនទេ?»Taehyung សួរឡើងកាលបើឃើញ Donរត់ទៅខាងក្រៅបែបមានការអ្វីត្រូវប្រញ៉ាប់ប្រាប់ហើយ។

ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1Where stories live. Discover now