Episodes 23

1.6K 76 2
                                    

ក្រាកកក~~

«Cristsy អូនចាំបងយូរដែរទេ?»Jimin

តឹង~~~ សម្លេងសារលោតចូលទូរស័ព្ទភ្លាម រាងតូចក៏ប្រញ៉ាប់បើកមើលភ្លែត ហើយក៏ឃើញថាជារូបស្រីចង្រៃនោះថើបគ្នាជាមួយនិងJimin នាងក្ដាប់ទូរស័ព្ទទាំងញ័រដៃទត្រើក ភ្នែកក៏ងើបទៅសម្លឹងមើលអ្នកដែលទើបនិងដើរចូលមកធ្វើដូចជាធម្មតាគ្មានអ្វីកើតឡើង ។ គ្រាន់តែប្រទះភ្នែកនិងនាងភ្លាម គេហាក់បុកពោះចម្លែកមានអារម្មណ៍ថាមិនស្រួលយ៉ាងមិចមិនដឹង។

«បងនៅក្នុងនេះហើយ ហាមចេញទៅណាដាច់ខាតរហូតដល់ពេលខ្ញុំត្រឡប់មកវិញ» Cristsy បន្លឺមួយប្រយោគនេះមុននិងបោះជំហ៊ានដើរចេញទៅដោយមិនងាកក្រោយក្រឡេកមើលទឹកមុខដែលកំពុងឆ្ងល់របស់គេដូចគ្នា។

[បន្ទប់ទឹក]

  កញ្ញាEnjiក្រោយពីបានសម្រេចបំណងខ្លួនហើយ នាងក៏ចូលមកក្នុងបន្ទប់ទឹកដើម្បីថែមក្រេមម្សៅអោយដិតជាងមុន។

«ហឹសស ឯងនិងក្ដៅក្រហល់ក្រហាយស្លាប់នៅនិងមួយកន្លែងមិនខាន»Enji សើចឡើងនៅពេលគិតដល់រឿងដែរខ្លួនជាអ្នកឈ្នះលើកនេះ ព្រោះបានអុចអាលអោយអ្នកខាងនោះខឹងនិងឈ្លោះគ្នាស្លាប់ ។ នាងដឹងថានរណាក៏ដឹងថាJiminជាព្រាននារី បើរូបនោះបានទៅដល់អ្នកម្ខាងទៀតឃើញវាមិនពិបាកនិងជឿរទេត្រូវទេ?

«មិនទាន់ស្លាប់ទេ ព្រោះនៅចាត់ការនាងសិន»

      សម្លេងពីមាត់ទ្វារបន្លឺឡើងមកធ្វើអោយអ្នកនៅខាងនេះរហ័សងាកទៅស្ទើរបាក់ករ មិនគិតថានាងនិងមកលឿនដល់ថ្នាក់នេះសោះ តែថានាងក៏នៅទីនេះស្រាប់ហើយមានទៅពិបាកអី?

«មកលឿនម្លេះ? តែស្ដាយដែរនាងមិនបានឃើញហេតុការណ៍ផ្ទាល់ៗ មើលហើយក៏ត្រជាក់ភ្នែកតែម្ដង»Enji និយាយឡើងបែបដូចជាជឿជាក់និងខ្លួនណាស់អញ្ចឹង ធ្វើដូចនាងនិងរាងក្រាស់ថើបគ្នាមែនទែន។

«ហើយផ្អែមដែរទេអារបស់គេនិង?»Cristsy

«ផ្អែម ហើយក៏ល្អខ្លាំងណាស់ ទាំងរស់ជាតិទាំងពណ៍សម្បុរមិនចម្លែកទេដែរគេចូលចិត្តផ្លាស់ប្ដូរអ្វីថ្មីៗព្រោះគេប្រហែលមិនយករបស់ដដែរៗមកប្រើនោះទេ»Enji

ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1Where stories live. Discover now