♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (...

Axnnie_Jjang द्वारा

196K 14.4K 47

ទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHY... अधिक

ភាគ ១
ភាគ ២
ភាគ ៣
ភាគ ៤
ភាគ ៥
ភាគ ៦
ភាគ ៧
ភាគ ៨
ភាគ ៩
ភាគ ១០
ភាគ ១១
ភាគ ១២
ភាគ ១៣
ភាគ ១៤
ភាគ ១៥
ភាគ ១៦
ភាគ ១៧
ភាគ ១៨
ភាគ ១៩
ភាគ ២០
ភាគ ២១
ភាគ ២២
ភាគ ២៣
ភាគ ២៤
ភាគ ២៥
ភាគ ២៦
ភាគ ២៧
ភាគ ២៨
ភាគ ២៩
ភាគ ៣០
ភាគ ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគ ៣៩
ភាគ ៤១
ភាគ ៤២
ភាគ ៤៣
ភាគ ៤៤
ភាគ ៤៥
ភាគ ៤៦
ភាគ ៤៧
ភាគ ៤៨
ភាគ ៤៩
ភាគ ៥០
ភាគ ៥១
ភាគ ៥២
ភាគ ៥៣
ភាគ ៥៤
ភាគ ៥៥
ភាគ ៥៦
ភាគ ៥៧
ភាគ ៥៨
ភាគ ៥៩
ភាគ ៦០
ភាគ ៦១
ភាគ ៦២
ភាគ ៦៣
ភាគ ៦៤
ភាគ ៦៥
ភាគ ៦៦
ភាគ ៦៧
ភាគ ៦៨
ភាគ ៦៩
ភាគ ៧០
ភាគ ៧១
ភាគ ៧២
ភាគ ៧៣
ភាគ ៧៤
ភាគ ៧៥
ភាគ ៧៦
ភាគ ៧៧
ភាគ ៧៨
ភាគ ៧៩
ភាគ ៨០
ភាគ ៨១
ភាគ ៨២
ភាគ ៨៣
ភាគ ៨៤
ភាគ ៨៥
ភាគ ៨៦
ភាគ ៨៧
ភាគ ៨៨
ភាគ ៨៩
ភាគ ៩០

ភាគ ៤០

2.4K 173 1
Axnnie_Jjang द्वारा

   នៅតាមផ្លូវលើរថយន្តមានសភាពស្ងៀមស្ងាត់ ព្រោះរាងតូចអង្គុយផ្ដេកក្បាលលើកៅអីបែរសម្លឹងមើលទៅអ្វីផ្សេងៗនៅតាមដងផ្លូវមិននិយាយស្ដីអ្វី មួយម៉ាត់ធ្វើឲ្យ Jungkook រឹតតែបារម្ភពីផ្លូវចិត្តរបស់គេ មិនដឹងថាមុនពេលពួកគេបានស្គាល់គ្នា Tae ត្រូវជួបនឹងបញ្ហាប៉ះទង្គិចផ្លូវចិត្តប៉ុណ្ណាទេ ត្រឹមនាយខ្លួន ឯងត្រូវគ្រួសារបង្ខំឲ្យរៀនសូត្រនិងធ្វើគ្រប់យ៉ាងឲ្យល្អឥតខ្ចោះតាំងពីតូចមកក៏មានសម្ពាធណាស់ទៅ ហើយ ចុះទម្រាំតែរាងតូចដែលមានជីវភាពក្រីក្រ ត្រូវខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីរកលុយចូលគ្រួសារ ហើយមានម្ដាយជាអ្នកញៀនល្បែងទៀតនោះ ប្រាកដជារងសម្ពាធលើសគេទៅទៀតផង ។

« Tae ចង់ទៅកន្លែងមួយជាមួយបងឬអត់? » កាលបើលឺសំណួររបស់នាយធ្វើឲ្យរាងតូចងាកមក មើលមុខនាយទើប Jungkook ញញឹមដាក់គេថែមទាំងទម្លាក់ដៃម្ខាងពីចង្កូតឡានដើម្បីចាប់ដៃគេ មកកាន់ថ្នមៗធ្វើឲ្យ Tae ទទួលដឹងភាពកក់ក្ដៅតាម រយៈបាតដៃរបស់នាយ ព្រោះអាចនិយាយបានថា នាយជាមនុស្សទីមួយហើយដែលបានជួយដោះ ស្រាយបញ្ហារបស់គេហើយក៏ជាអ្នកទីមួយដែលជួយលួងលោមផ្ដល់ភាពកក់ក្ដៅដល់គេ ឲ្យគេទទួលបាន បង្អែកមួយដ៏រឹងមាំផងដែរ ។

< ង៉ឺត!! > ចំណាយអស់ពេលជាងមួយម៉ោង ទីបំផុត Jungkook ក៏បើកឡានជូនរាងតូចមកដល់រីសតមួយនៅជាយក្រុងដែលមានសុទ្ធតែដើមដូងខ្ពស់ៗនិងរុក្ខជាតិពណ៌បៃតងផ្សេងៗទៀតដែលដុះពាសពេញបង្កបានជាម្លប់ត្រជាក់គួរឲ្យចង់រស់នៅណាស់ ។

« ពួកយើងចុះទៅ » រាងក្រាស់ញញឹមប្រាប់រាងតូចសឹមបើកទ្វារចុះមកទើប Tae ត្រូវធ្វើតាមដោយគ្មានការប្រកែក ។ បន្ទាប់ពីនោះ Jungkook ក៏នាំគេទៅកក់បន្ទប់ដើម្បីស្នាក់នៅតែម្ដង ។

« លោកប្រុសត្រូវការបន្ទប់បែបណាដែរ? » បុគ្គលិក

« សុំជាបន្ទប់គ្រែមួយមក » Jungkook

« លោក!! ម៉េចមិនយកបន្ទប់គ្រែពីរ? » Tae លើក ចិញ្ចើមសួរក៏ស្រាប់តែរាងក្រាស់ក្រព័ទ្ធដៃអោបស្មារគេមកផ្អឹបនឹងទ្រូងភ្លាម ។

« យ៉ាងម៉េច? ប្ដីប្រពន្ធគេងបន្ទប់គ្រែពីរ តិចគេច្រឡំថាពួកយើងឈ្លោះគ្នាទៅ មិនល្អទេណា៎ប្រពន្ធ
សម្លាញ់ » នាយនិយាយចំៗឲ្យបុគ្គលិកឈរនៅទី នោះលឺហើយអោនមុខចុះញញឹមអៀនជំនួសរាងតូច ឯTaeវិញក៏ខ្មាសនឹងពួកនាងដែរ តែរាងក្រាស់វិញខុសគ្នាគិតតែពីញញឹមរហូត ចំមែនហើយមនុស្សម្នាក់ នេះ!!

   ក្រោយយកសោរបន្ទប់បានហើយ ពួកគេក៏ត្រូវបុគ្គលិកជូនទៅរកបន្ទប់ដែលនៅអគារខាងក្រោយតែក៏ចម្លែកព្រោះពួកគេគ្មានវ៉ាលីឬសម្ភារៈអីមកជាប់ខ្លួនដូចភ្ញៀវទូទៅសោះ មានតែសម្លៀកបំពាក់លើខ្លួនមួយឈុតឲ្យគត់ ។

« នេះជាបន្ទប់របស់លោកប្រុសទាំងពីរ សូមឲ្យរីករាយក្នុងការស្នាក់នៅណា៎ » បុគ្គលិកនិយាយរួចក៏ដើរចេញទៅទាំងមាត់ញញឹមរហូតធ្វើឲ្យ Tae ឈរ ក្រោយខ្នងរាងក្រាស់អត់មិនឆ្ងល់មិនបានឡើយ ។

« លោក!! ហេតុអីបុគ្គលិកម្នាក់ហ្នឹងញញឹមរហូត ចឹង? មានឆ្ងល់ដូចខ្ញុំឬអត់? » Tae

« មិនដឹងដែរ សង្ស័យមកពីឃើញបងនេះសង្ហារពេកទេដឹង? » Jungkook និយាយរួចក៏ចាក់សោរចូល បន្ទប់ឯរាងតូចវិញលួចជិនឬកនាយពីក្រោយសឹមចូលទៅតាម តែពេលបានចូលហើយក៏បើកភ្នែកធំៗព្រោះគ្រែមានតែមួយពិតមែន សំខាន់គ្រែតូចទំនងគេងបានតែម្នាក់ប៉ុណ្ណោះ បើបែបនេះតើពួកគេគេងបាន យ៉ាងម៉េចកើតទៅ?

« បន្ទប់ស្អាតគ្រាន់បើ » រាងក្រាស់បន្លឺស្របពេលដើរទៅបើកបង្អួចឃើញទេសភាពដើមឈើជាមួយ នឹងកូនបឹងនៅចំនឹងបន្ទប់គេផ្ទាល់តែម្ដង រួចក៏ងាកមក វិញតែក៏បានឃើញរាងតូចឈរឆ្កឹងនៅមាត់ទ្វារមិន ព្រមដើរចូលមក ។

« Tae កើតអីម៉េចមិនចូលមក? » Jungkook

« លោកធ្វើបាបខ្ញុំ!! » Tae សម្លក់ដាក់នាយ ។

« ធ្វើបាប? » Jungkook លើកចិញ្ចើមសួរទើបរាងល្អិតដើរមកចង្អុលគ្រែបង្ហាញនាយ ។

« គឺនេះអី ជួលបន្ទប់មានតែគ្រែមួយទុកគេងម្នាក់ឯង ចុះខ្ញុំវិញគេងនៅឯណា? ឬមួយក៏ឲ្យគេងលើឥដ្ឋ? » Tae សួរទាំងមិនសុខចិត្ត ស្មានថានាយចង់ធ្វើបាបខ្លួនទើបរាងសង្ហារលឺហើយអស់សំណើចក្នុងចិត្តដើរចូល មកអោនមុខទៅរករាងតូច ។

« មិនដឹងដែរ បើយល់ថាគេងលើឥដ្ឋមិនស្រណុក ក៏...ឡើងទៅគេងលើគ្រែជាមួយបងបានតើស បងមិនចិត្តកំណាញ់ទេ » ជាមួយនឹងសម្ដីលែបខាយ បង្កប់ចិត្តក្នក់ក្នាញ់ នាយក៏ញញឹមហើយប្រិចភ្នែកម្ខាងដាក់រាងតូចព្រោះកំពុងតែព្យាយាមឲ្យរាងតូចទទួល យកគេធ្វើជាប្ដីពេញលក្ខណៈនោះអី ។

< តុកតុក > ភ្លាមៗក៏មានអ្នកមកគោះទ្វារទើប Jungkook ដើរទៅបើកទ្វារក៏បានជួបបុគ្គលិករបស់រីសត ។

« អូ៎មានការអីហ្អេ៎? » នាយសួរទើបបុគ្គលិកនោះហុចក្រដាសខិតប័ណ្ណមួយសន្លឹកឲ្យទៅគេ ។

« សួស្ដីលោក គឺអញ្ចេះទេ...ថ្ងៃនេះជាថ្ងៃគម្រប់ខួប១០ឆ្នាំរបស់រីសតពួកខ្ញុំទើបរីសតបានធ្វើកម្មវិធីជប់លៀងអបអរនៅបរិវេណខាងមុខ ជាពិសេសសម្រាប់គូស្នេហ៍នឹងទទួលបានកាដូហ្វ្រីជាច្រើន ថែមទាំង បានស្រាក្រហមមួយដបឥតគិតថ្លៃថែមទៀតផង »

« បានកាដូហ្វ្រីហើយបានស្រាក្រហមមួយដបទៀត មែនទេអ្នកនាង? » គ្រាន់តែលឺថារបស់ហ្វ្រីភ្លាម Tae ក៏ស្ទុះមកសួរភ្លាមឲ្យរាងក្រាស់ងាកមើលរាងតូចឈរក្រោយខ្នងគេ មើលចុះគ្រាន់តែដឹងថាមានរបស់ហ្វ្រី មុខងាប់អម្បាញ់មិញក៏រីកស្រស់វិញទាល់តែបាន ។

« ចាសមែនហើយ បើអ្នកទាំងពីរទំនេរអាចទៅចូល រួមបានណា៎ »

« អូខេពួកខ្ញុំនឹងទៅ!! » រាងតូចឆ្លើយយល់ព្រមមិនចាំយូរសឹមបុគ្គលិកនោះចាកចេញទៅមុននឹង Jungkook បែរមករកគេ Tae ក៏ទាញក្រដាសទៅ មើលទាំងញញឹមបិទមាត់មិនជិត ។

« អូនចង់ទៅហ្អេ៎? » Jungkook

« ប្រាកដហើយ នេះណា៎បានរបស់មិនបាច់ចំណាយលុយច្រើនមានប្រយោជន៍ណាស់ណាលោក ចាំទៅជាមួយគ្នាណា៎ » Tae ញញឹមស្រស់ដាក់នាយដើម្បីជាការយកចិត្តឲ្យគេព្រមទៅតាមខ្លួន ។

« តែពួកយើងគ្មានខោអាវប្ដូរទេ » លឺ Jungkook ប្រាប់ដូច្នោះទើបរាងតូចពេបមាត់បន្តិច ។

« អ្ហឹមពិតមែនហើយ ប៉ុន្តែ...សុខៗលោកជាអ្នកនាំខ្ញុំមកទីនេះខ្លួនឯងទាំងមិនឲ្យខ្ញុំទៅរៀបចំខោអាវនៅខុនដូមុនដូច្នេះលោកត្រូវចេញលុយទិញខោអាវឲ្យខ្ញុំស្លៀកនៅទីនេះទើបបានណា៎ » Tae លើក យោបល់ឡើងឲ្យរាងក្រាស់ញញឹមលើគំនិតឈ្លាស វៃរបស់រាងតូច រកក្រឡាឲ្យនាយជាអ្នកចំណាយរហូតតែម្ដងហើយ ។

« បងខាតទៀតហើយចឹង » Jungkook

« មិនដឹងទេ មកពីលោកខ្លួនឯងតើស អ៊ីចឹងចាំមួយភ្លែត ខ្ញុំចូលបន្ទប់ទឹកសិនចាំទៅទិញខោអាវជាមួយគ្នា » រាងតូចថាផងញញឹមផងសឹមប្រញាប់ទៅចូលបន្ទប់ ទឹកទុកឲ្យ Jungkook ឈរញញឹមនៅត្រង់នេះ ព្រោះបានឃើញ Tae មិនកើតទុក្ខដូចមុននេះ គេក៏ រីករាយណាស់ទៅហើយគ្រាន់តែសង្ឃឹមថារាងតូច នឹងបន្តរក្សាស្នាមញញឹមស្រស់ស្អាតដូច្នេះឲ្យបានជារៀងរហូតផងទៅចុះ ។

To be continued......🌟🌴

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

223K 22.2K 71
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
5.3M 453K 73
မပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ...
166K 17K 67
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
1.1M 87.9K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.