Part:9

6.1K 364 0
                                    

(ត)

ប្រហែលជា15នាទីក្រោយមក រាងក្រាស់ក៏មកដល់ដោយសារនៅបង្ហើយកិច្ចការទើបយឺត នាយបោះជំហានវែងៗដើរចូលក្នុងភូមគ្រឹះភ្ជាប់ជាមួយទឹកមុខមាំ ចូលមកដល់ខាងក្នុងគេក៏ក្រលេកឃើញម៉ាក់ប៉ាក្មេកនៅទីនោះគេអោនគោរពគាត់មុននឹងនិយាយឡើង

<ម៉ាក់!!ឯណា Taehyung??>Jkនិយាយសម្លេងស្រទន់ជាមួយនឹងស្នាមញញឹម

<Tae គេងលក់បាត់ហើយ... !! ម៉ាក់ដាស់គេដែរតែមិនក្រោកសោះ>Mss Kim ក៏ដើរទៅជិតសាឡុងក្បែរកូនប្រុស តែមួយកំពុងគេលក់យ៉ាងស្កប់ស្កល់

<មិនអីទេ ចាំខ្ញុំលើកគេទៅ!!!ជួយអោយគេយកឥវ៉ាន់អោយខ្ញុំផង>Jk ខ្ចិលនៅយូរខាតពេលគេក៏សម្រេចលើកបីរាងតូចសំដៅទៅឡាន<លាហើយលោកម៉ាក់ប៉ា>អោនលាលោកទាំងពីរ

<មិនដែលស៊ីបាយឬ?បានជាស្រាលយ៉ាងនេះ?>Jkអោនសម្លឹងមុខតូចច្រមិចមុននឹងនិយាយ បន្ទាប់មកJkក៏ដាក់អោយរាងតូចអង្គុយខាងមុខស្រួលបួលហើយទើបដាក់ឥវ៉ាន់ចូលតាមក្រោយ <គួរអោយធុញពិតមែន!!>នាយរអ៊ូតិចៗទាំងធុញទ្រាំ ការធ្វើដំណើរទៅកោះជេជូចេះតែទៅមុខរើយៗ រាងក្រាស់តែងតែងាកមើលទៅរាងតូចដែរគេងនោះ មើលទៅគេងលក់ស្រួលហើយបានជាមិនភ្ញាក់បែបនេះ

ងាកមកមើល Jimin វិញគេកំពុងជិះឡានទៅប្រលានយន្តហោះមើលទៅទឹកមុខរបស់គេមិនសូវជាសប្បាយចិត្តប៉ុន្មានទេ ដូចជានៅមិនសុខដូចខ្វះអីយ៉ាងអីបែបហ្នឹង

<ជិតដល់ហាងអាយ៉ុនហើយ!!>Jimin ក៏អើតកចេញតាមកញ្ចក់ឡានមើលឆ្ពោះទៅហាង Yg

<បងប្រុសបងជួយជិះយឺតៗពេលដល់ហាងសៀវភៅខាងមុខបន្តិចទៅ>Jimin ងាកទៅប្រាប់បងប្រុសរបស់គេ ឯHoseokក៏ងក់ក្បាលទទួលដឹង ដល់ខាងមុខហាង Jimin ក៏បានឃើញ Yg ដើរចេញមកក្រៅគេក៌ស្រែកជេរ Yg

<អាយ៉ុនអាស្លេក អាខ្មោចទឹក!!!...> Yg ស្រវាងាករកម្ចាស់សម្លេងតែមិនទាន់ឡានបានហួសហាងគេបាត់ទៅហើយ

<ចំជាឆ្កួតមែន!!!>ទោះជាឡានផុត ក៏គេអាចដឹងថាជាអ្នកណាដែរ Yg ញញឹមតិចៗរួចក៏ដើរចូលក្នុងហាងវិញ

ឯjmដែលនៅក្នុងឡានគេក៌មានអារម្មណ៍ថាធូរខ្លះ គេផ្តេកក្បាលនឹងកៅអីរួចញញឹមតិចៗ តែក៏ធ្វើអោយគេនឹងឃើញកាលគេថើបគ្នានៅបណ្ណាល័យ<ហ៊ើយ!!ពិតជា.!>Jmលើដៃខ្ទប់មុខមុននឹងនិយាយម្នាក់ តែគេមិនដឹងថាបងប្រុសគេកំពុងមើលទៅគេដែរ

The  last is you ( ចប់✔)Where stories live. Discover now