👬The last is you⛓Part:25

5.8K 327 0
                                    

{Morning}

   Jk ងើបតាំងពីប្រលឹង គេរៀបចំខ្លួនស្លៀកពាក់រួចក៏មកអង្គុយមើលរាងតូចដែលគេងលើកគ្រែវិញ។គេសម្លឹងមើលស្នាមលើថ្ពាល់ក្រហមដោយការយកចិត្តទុកដាក់ ពេលនេះថ្ពាល់ថេមិនជាំទាំងស្រុងទេគ្រាន់តែជាំគែមមាត់បន្តិចប៉ុណ្ណោះ

<ហ្អឹមម>Jk អង្អែលថ្ពាល់ក្រហមចុះឡើងៗក៏ធ្វើអោយសាមីខ្លួនភ្ញាក់បម្រាស់ខ្លួន

<បងធ្វើអី?>Tae បើកភ្នែកព្រឹមៗទាំងមិនទាន់អស់ងងុយមើលទៅមុខសង្ហារលោកប្តី តែគេបែបជាមិនមាត់ហើយសម្លឹងកែងភ្នែកថេមិនដាក់ ថេជ្រួញចិញ្ចើមឆ្ងល់មុននឹងនិយាយត

<ហេតុអី?បងសម្លឹងមើលខ្ញុំដូចសត្វចម្លែកបែបនេះ>ថេអោនមុខចុះនិយាយខ្សាវៗ ខ្លាចត្រូវដូចយប់មិញ

<ចាប់ពីថ្ងៃនេះទៅកុំសង្ឃឹមថាបានចេញក្រៅបើយើងមិនអនុញ្ញាត>Jk ញញឹមបន្តិច មុខនឹងលើកដៃទៅអង្អែលថ្ពាល់រាងតូចម្តងទៀត

<នៅឈឺដែរទេ?>Jk និយាយខ្សាវៗ ព្រមទាំងអង្អែលថ្នមៗ កាយវិការបែបនេះធ្វើអោយថេមិនយល់សោះ វាពិបាកយល់ជាលេខបំពាក់ឬសបួនប្រាំដងទៅទៀត

<មិនសូវឈឺទេ!!>គេអោនមុខចុះមិនហ៊ានសម្លឹងមុខអ្នកជាប្តីចំ មួយកំភ្លៀងយប់មិញមានឥទ្ធិពលលើគេណាស់

<ល្អហើយចឹង!ឆាប់ទៅងូតទឹកចេញទៅ អាលទៅញ៉ាំបាយ>Jk និយាយជាមួយនឹងទឹកមុខធម្មតាខុសពីមុខនេះដែលរាងញញឹមតិចៗ និយាយចប់គេរៀបនឹងងើបចេញទៅហើយតែអ្នកដែលមាននាមជាប្រពន្ធក៏ចាប់ដៃគេជាប់ Jk ងាកមុខមកមើលគេបែបចង់សួរថាមានការអី

<Jung-Jungkook ខ្ញុំសុំទៅលេងផ្ទះម៉ាក់បានទេ?>Tae និយាយតិចៗព្រមទាំងលេបទឹកមាត់បម្សើមកផងដែរ

<អត់-ទេ>Jk និយាយតែប៉ុណ្ណឹងក៏ដើរចេញទៅបាត់ ទុកអោយថេអង្គុយអន់ចិត្តតែឯង គេខានទៅលេងម៉ាក់ប៉ាគេរាងយូរដែលហើយ បើJk នៅតែបែបនេះគេប្រាកដជាត្រូវនៅផ្ទះជាងរៀងរហូតហើយមើលទៅ ។ ថេ ដកដង្ហើមមួយខ្សាកមុននឹងងើបចូលបន្ទប់ទឹក

      20នាទីក្រោយ ថេក៏ចុះទៅញ៉ាំបាយ តែJk ទៅធ្វើការបាត់ហើយ ក្រោយពីញ៉ាំរួចរាល់ Tae Mss Jeon & Nj ក៏នាំគ្នាអង្គុយនិយាយគ្នាលេង Nj មិនទៅក្រុមហ៊ុនទេ

The  last is you ( ចប់✔)Where stories live. Discover now