Part40:ខឹងបងរឿងអីពៅមាស?

6K 370 11
                                    

@ភូមិគ្រឹះJeon

    Taehyung ចុះពីលើឡានឡើងដើរសម្តៅចូលក្នុងភូមិគ្រឹះបាត់ ដោយមិនបានខ្វល់នឹងរាងក្រាស់ដែលតាមមើលគេសឹងតែចាប់ញិចនោះទេ

Jk បន្ទាប់ពីចតឡានទុករួចរាល់គេក៏ដើរចូលទៅក្នុងតាមក្រោយ

<អ៊ំមានឃើញ Taehyungទេ?>Jk សួរទៅរាងចំណាស់ភ្ជាប់ជាមួយស្នាមញញឹមយ៉ាងស្រស់

<អរ លោកប្រុស!គឺអ្នកប្រុស  Tae ឡើងទៅបន្ទប់អំបាញ់មិញនេះឯង>គាត់ញញឹមតបទៅរាងក្រាស់វិញបែបគោរពអ្នកជាចៅហ្វាយ គាត់មិនដែលឃើញស្នាមញញឹមបែបនេះទេតាំងតែចូលមករស់នៅ

<ហឹមម~បាទ>Jk ញញឹមបន្តិចរួចក៏បោះជំហានចេញទៅតាមរាងតូច 

<Tae-Tae!>Jk ឡើងទៅខាងលើគោះទ្វារ ស្រែកហៅមនុស្សជាទីស្រលាញ់ដោយសម្លេងស្រទន់ មុននឹងបើកទ្វារចូល

<ខឹងបងរឿងអីពៅមាស?>នាយសើចមើលទៅរាងតូចជាប្រពន្ធដែលកំពុងតែនៅក្នុងភួយនោះ អោយតែខឹងដឹងតែយកភួយរុំខ្លួនហើយ ដូចនំអន្សមចឹង

<កុំមករញ៉េរញ៉ៃចេញទៅ!អូនចង់គេង>Tae តបវិញដោយសម្លេងងល់ៗ

<មិនរំខានទេទៅហើយ>Jk ថាហើយក៏ដើរចេញទៅក្រៅបាត់ ចំណែកឯអ្នកនៅក្នុងភួយក៏លួចអន់ចិត្ត អោយចេញក៏ចេញ មិនគិតលួងទៀតទេឬ?

<ទៅណាក៏ទៅៗឆើស!>Tae សម្លក់ទៅទ្វារ មុននឹងលើកដៃអង្អែលពោះខ្លួនតិចៗ

<ពេលកូនកើតមកកុំស្រលាញ់ប៉ាកូនអី!..ប៉ាកូនមិនស្រលាញ់appaទេ!  គ្រាន់តែ appa ចង់ញ៉ាំការ៉េក៏មិនទិញអោយដែល មិនមែនតែ appa ទេដែលឃ្លានញ៉ាំកូនក៏ឃ្លានដែរ មែនទេ?>Tae ពេបមាត់រៀបរាប់យ៉ាងហូរហែ ប្រាប់ទៅតំណកឈាមតូចដែលនៅក្នុងពោះរបស់គេ មើលទៅកំសត់ណាស់ បន្ទប់ពីនិយាយចប់គេក៏ដាក់ខ្លួនគេងលង់លក់ទៅ

ប្រហែល 30នាទីក្រោយមក Jk ក៏ត្រលប់មកវិញ ជាមួយនឹងថង់ពីរ បី ។ គេដើរចូលក្នុងភូមិគ្រឹះទាំងញញឹមរួចរៀបចំរបបទុកហើយក៏ឡើងទៅខាងលើ

ក្រាក*

<គេងហើយឬ?>Jk ញញឹមដាក់ខ្លួនអង្គុយជិតរាងតូចញញឹមអង្អែលសក់គេថ្នមៗដោយក្តីស្រលាញ់ មុននឹងអោនថើបពោះគេមួយខ្សឺតយ៉ាងវែង

The  last is you ( ចប់✔)Where stories live. Discover now