Part39:ហ៊ឹសស!!គេមិននិយាយរកផង!.មកនិយាយរកគេ

5.4K 323 3
                                    

   យប់ស្ងាត់ខ្យល់ផាត់ល្វើយៗចូលតាមបង្អួចមន្ទីរពេទ្យ ធ្វើអោយខ្យល់ត្រជាក់ប៉ះនឹងរាងតូចដែលគេងនៅលើសាឡុងត្រូវរួញខ្លួនភ្លាមៗព្រោះត្រជាក់។

    រាងក្រាស់ដែលគេងលើគ្រែក៏បើកភ្នែកឡើងសន្សឹមៗងាកមើលទៅរាងតូចដែលកំពុងញាក់ញ័រនោះ

<ប្រហែលត្រជាក់ខ្លាំងហើយ!....ជីន!ជីនឆាប់ងើបឡើងមក>Nj បង្ហើបសម្លេងចេញពីក្រអូមមាត់ស្រាលៗដើម្បីដាស់អ្នកដែលគេងលង់លក់

<ហឹមម!!..មានអីមែនទេ?>Jin ងើបឡើងញីភ្នែកតិចៗទាំងមមីមមើព្រោះគេងងុយខ្លាំង

<ឡើងទៅបិទបង្អួចបន្តិចបានទេ?> Jinក៏ងក់ក្បាលរួចក៏ឡើងទៅបិទបង្អួច

<មកគេងទីនេះមកមិនសូវត្រជាក់!>Nj រំកិលខ្លួនខិតកៀនបន្តិចដើម្បីអោយមានកន្លែងធំ ចំណែកអ្នកម្ខាងទៀតមិនមាត់មិនក រួចក៏ដាក់ខ្លួនគេងក្បែរគេខណៈដៃរាវរកលើភួយមកដណ្តប់ត្រឹមក

<ប្រហែលអត់ងងុយខ្លាំងហើយ!..>Njញញឹមចេញថ្ពាល់ខួច ប្រើដៃម្ខាងអង្អែលលើសក់គេថ្នមៗ

@Morning~

   ពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចប៉ះលើផ្ទៃមុខតូចសររលោងដែលកំពុងគេង ធ្វើអោយគេត្រូវបើកភ្នែកភ្លាមៗព្រោះពន្លឺ

<ហឹមម~Jungkook~ahhhhhh>ងើបមិនទាន់បានប៉ុន្មានផងគេក៏បើកមាត់ស្រែកខ្លាំងៗរកប្តីភ្លាម

<Jungkook!>

<មានការអីអូនសម្លាញ់?>Jk ដើរចេញពីបន្ទប់ទឹកទាំងញញឹមពព្រាយ រៀបនឹងថើបថ្ពាល់ប្រពន្ធហើយតែក៏ឈប់វិញ

<អត់ថើបទេហេស៎?>Tae លើចិញ្ចើមឆ្ងល់

<ថើប!តែអូនទៅងូតទឹកលុបមុខចេញសិនទៅ!>Jk និយាយបែបលេងសើច តែអ្នកខាងនោះសម្លក់ងើបចុះពីលើគ្រែដើរខ្ទើតៗចូលបន្ទប់បិទទ្វារលឺសូរ *គ្រាំង*

<ថ្នមដៃបន្តិចទៅអូនសម្លាញ់ប្តីគ្មានលុយទិញទ្វារថ្មីទេ!>Jk និយាយទាំងសើច ធ្វើលេងសោះខឹងមែនទែន...យាប់ណាស់

<កុំនិយាយរកអូន!..ប្រុសចង្រៃ!ហើយកុំសង្ឃឹមបានថើបអូនទៀត>នាយតូចប្រឹងស្រែកចេញពីបន្ទប់ទឹកវិញ

<លឿនទៅថ្ងៃហ្នឹងបងនាំអូននឹងកូនដើរលេង បន្ទាប់មកចាំទៅមើលបងប្រុស>Tae លឺហើយក៏ស្ងាត់មាត់។មួយសន្ទុះក្រោយមកគេក៏ចេញមកវិញទាំងញញឹមញញែម

<តោះ!>Tae

<Appa មានងូតទឹកអោយកូនទេ?>Jk លុតជង្គង់ចុះថើបពោះរាងតូចមួយខ្សឺតយ៉ាងវែងមុននឹងលើបីគេឡើង

<ដាក់អូនចុះទៅអូនអាចដើរបាន!>Tae

<នៅអោយស្ងៀមប្រយ័ត្នធ្លាក់! ជុប....!>Jk ញញឹមមុននឹងឆ្មក់ថើបមាត់គេបន្តិច ចំណែកឯងថេក៏ញញឹមលើកដៃអោបកគេជាប់ ភ្លេចរឿងដែលខឹងរាងក្រាស់អំបាញ់មិញអស់ ។បន្ទាប់ពីដើរលេងរួចរាល់ពួកគេក៏នាំគ្នាមកមើល Nj នៅមន្ទីរ តែមិនដឹងជាមានរឿងអីទេ Tae មុខឡើងក្រញ៉ូវហើយមិននិយាយរក Jk ទៀត

<អុះ!!ម៉ោង9ជាង10ហើយនៅគេងអោបគ្នាទៀត?>Tae ត្រូវភ្ញាក់ខ្លួនភ្លាមៗពេលចូលមកដល់ឃើញ Hyung ទាំងពីរគេអោយគ្នាដោយដៃNj ម្ខាងដាក់អោយ Jin គេងម្ខាងទៀតទប់ត្រង់មុខរបួស ចំណែកឯ Jin អោយចង្កេះណាមជុនជាប់

<បង->Tae មិនទាន់បាននឹងដាស់ផង Jk ក៏កាត់

<កុំដាស់គាត់អោយពួកគាត់គេងសិនទៅ បងជីននៅមើលគាត់2យប់ហើយប្រហែលអត់ងងុយខ្លាំងហើយ>Jk មាត់និយាយតែដៃកំពុងរៀបចំអាហារទុកលើតុរសម្រាប់Namjin

<ហ៊ឹសស!!គេមិននិយាយរកផង!.មកនិយាយរកគេ>Tae ងាកសម្លក់គេរួចក៏ដើរចេញទៅក្រៅបាត់។ បើមកពួកគេគេងដដែលចឹងទៅផ្ទះសិនចាំល្ងាចអោយjkមកមើលម្តងទៀត ។ Jk មិនមាត់ក៏ដើរទៅតាមប្រពន្ធត្រុកៗ

<Tae កុំដើរលឿនពេក!>Jk ប្រាប់ទៅប្រពន្ធដែលកំពុងដើរញ៉ាប់ជើងឆ្អេរដែលមិនដឹងថាខ្លួនកំពុងមានពោះពង់នោះ ក្រឺតអើយសែនក្រឺត!...គ្រាន់រឿងតិចតូចខឹងដាច់ក្បាលដាក់កន្ទុយ

To be Continued....

ឆ្លៀតបានតិច ಠ_ಠ

The  last is you ( ចប់✔)Where stories live. Discover now