Part1:Jungkook ឯងត្រូវតែរៀបការ

17K 584 6
                                    

@Skip ~~~~

•វិមានត្រកូល Jeon

<Jungkook ឯងត្រូវតែរៀបការ!..>Mss Jeon

<ម៉ាក់នេះ!!ម៉ាក់មិនគិតថាវាគួរអោយស្អប់ទេហេស៎ ឋានៈខ្ញុំប៉ុណ្ណឹងដែរ ហេតុអីត្រូវយកប្រពន្ធជាប្រុស នេះហេស៎ម៉ាហ្វៀ កំណាច>Jungkook និយាយតឹងសរសៃរកដាក់ម៉ាក់របស់គេ ត្រូវហើយJeon Jungkook គេជាម៉ាហ្វៀវ័យក្មេងធំជាងគេក្នុង Seoul មានអាយុ 25ឆ្នាំ មិននិយាយច្រើន ម៉ឺងម៉ាត់ អោយគេរៀបការជាមួយមនុស្សប្រុស មិនគិតថាសត្រូវគេមើលងាយទេហេស៎

<ម៉ាក់មិនដឹង ឯងមិនបានស្តាប់បណ្តាំប៉ាឯងឬយ៉ាងមិច?> Mss Jeonស្រែកដាក់កូនប្រុសវិញ

<ម៉ាក់.. ស្ងប់អារម្មណ៍សិនទៅប្រយ័ត្នជំងឺចាស់រើឡើង> Namjoon ចាប់ដៃម៉ាក់របស់គេ Jeon Namjoon(ដាក់ត្រូលអោយដូចគ្នា) ជាកូនប្រុសច្បងក្នុងត្រកូល Jeon គេជាមុនស្សរួសរាយ មិនប្រកាន់ច្រើន ថ្ពាល់ខួចទាក់ទាញ អាយុ 28ឆ្នាំ (ទាក់ទាំងអ្នកសរសេរទៀត)

<Jungkook ឯងកុំស្រែកដាក់ម៉ាក់ខ្លាំងៗពេក>Namjoon ទឹកមុខមាំ

<............> Jungkook

<គួរតែដល់ពេលហើយពេលនេះ Taehyung អាយុ21 ហើយ ការអោយឆាប់ៗទៅ>Mss Jeon រាងចំណាស់ក៏ដាក់កាយអង្គុយលើសាឡុងទាំងនឿយហត់

<ម៉ាក់~~គេជាប្រុសហើយខ្ញុំក៏មិនបានស្រឡាញ់គេដែរ>Jungkook ប្រែនិយាយធម្មតាទឹកមុខរាបស្មើ

<គ្រួសារគេធ្លាប់ជួយប៉ារបស់ឯងហើយប៉ារបស់ឯងក៏សន្យានឹងយកក្មួយ Taehyung ធ្វើកូនប្រសារ ពេលនេះដល់ពេលហើយ>Mss Jeon

<Jungkook នេះប៉ាចែកឋានយូរដែលហើយឯងគួរតែគិតគូរទៅ>Namjoon ក្រសែភ្នែកស៊ីសាច់ហុតឈាមរវាងម្តាយនឹងកូននៅតែបន្ត

<Ok ខ្ញុំនឹងរៀបការ កាហើយបើមានរឿងអីខ្ញុំមិនទទួលខុសត្រូវទេ>Jungkook និយាយសម្លេងរឹងកំព្រឺស នាយទម្លាក់ក្រសែភ្នែកចុះ ហើយក៏បោះជំហ៊ានចេញក្រៅ

<ហ៊ើយ~ ម៉ាក់ក៏មិនចង់បង្ខំគេដែរប៉ុន្តែប៉ារបស់ឯង>Mss Jeon រាងចំណាស់ដកដង្ហើមធំមួយវ៉ូ បន្ថយភាពស្មុគស្មាញ

<មិនអីទេម៉ាក់ Taehyung គេជាក្មេងល្អស្លូតបូត នៅជាមួយគ្នាយូរៗគង់តែល្អនឹងគ្នាទេ>Namjoon ញញឹមអង្អែលប្រអប់ដៃម៉ាក់របស់គេ

The  last is you ( ចប់✔)Where stories live. Discover now