Part47:យប់មិញកូនយកចៅភ្លោះអោយម៉ាក់...

3.7K 272 6
                                    

@Skip

       Jk អង្គុយលើកៅអីធ្វើការទាំងរវើរវើយ ដៃគោះតុរបែបអន្ទះសារ ភ្នែករារេមើលទូរសព្ទនៅក្បែរនោះមិនឈប់ ។ ត្រូវហើយjk កំពុងរងចាំទូរស័ព្ទពីលោកស្រីប្រពន្ធដែលដេញគេចេញមុននេះ ។ នាយគិតថាមិនមកធ្វើការទេ ទុកពេលមើលថែប្រពន្ធ តែប្រពន្ធគេបែរជាដេញគេថែមទាំងជេរទៀតផងទើបសម្រេចចិត្តចេញទាំងបង្ខំរងចាំគេហៅត្រឡប់ទៅវិញ

ទីងទីង~~

     ដូចគេគិតមិនខុសមែន ទូរស័ព្ទគេរោទ៍ឡើងមិនមានអ្នកណាក្រៅពីប្រពន្ធគេទេ គេញញឹមបន្តិចមុននឹងងើបយកអាវក្រៅដើរចេញពីបន្ទប់ធ្វើការ រួចក៏ចុចលើក

<ចន ជុងគុក!!អាប្តីចង្រៃយ៍ឆាប់ត្រលប់មកវិញភ្លាម!....គ្រាន់តែថាអោយបន្តិចក៏ទុកអូនចោលចឹងមែនទេ?ឆាប់ត្រលប់មកវិញក្នុងរយៈពេលប្រាំនាទី មិនចឹងអូននាំកូនរត់ចោលបងហើយ!....>ថេយ៍ និយាយគម្រាមជុងគុក ទាំងសម្លេងអណ្តាក់អណ្តើរ ព្រោះគេយំមួយថ្ងៃហើយ ព្រោះខឹងនឹងរាងក្រាស់

<មិនដឹងទេ!...ពេលនេះបងរវល់ប្រជុំ បានហើយ!>Jk ក៏ចុចបិទ រួចក៏រហ័សបើកឡានត្រលប់ទៅភូមិគ្រឹះវិញ

ប្រាវ! .....

   បន្ទាប់ពី Jk ចុចបិទហើយ នាយតូចក៏គប់ទូរស័ព្ទចោលនឹងជញ្ជាំងបែកខ្ទិច

<ទុកការងារសំខាន់ជាងប្រពន្ធហេស៎!...ឆើស!..>ថេយ៍ អង្គុយសម្លក់រូបថតជុងគុកដែលនៅលើទុកនោះ មុននឹងផ្កាប់វាចោល

<ចាំមើលណា!កុំសង្ឃឹមថាបានប៉ះទៀត>និយាយចប់គេក៏ឡើងយកសម្លៀកបំពាក់ស្លៀកពាក់រួចក៏ដើរញ៉ចៗទៅគេងវិញ ។ មុននឹងគេ call ទៅជុងគុកគេងូតទឹករួចរាល់អស់ហើយ តែមានអារម្មណ៍មិនស្រួលក្នុងខ្លួន ទើបcallទៅជុងគុក ដើម្បីអោយគេត្រឡប់មកវិញដើម្បីបានជួយមកមើលថេជុងខ្លះ ខ្លាចអ្នកស្រីចនមានការត្រូវទៅក្រៅ

  មួយសន្ទុះក្រោយមកជុងគុកក៏មើលដល់ គេរៀបនឹងឡើងទៅខាងលើហើយតែក៏ប្រទាក់ភ្នែកនឹងម៉ាក់គេដែលកំពុងពរថេជុងចុះក្រោម

<aww!!មិចក៏មកវិញហើយជុង?> mss jeon

<ថេយ៍មិនស្រួលខ្លួនណាម៉ាក់!...>Jk ក៏អោនទៅថើបថ្ពាល់កូនប្រុសមួយខ្សឺត

The  last is you ( ចប់✔)Where stories live. Discover now