👬The last is you⛓Part:26

5.7K 305 3
                                    

    Taekook ក៏បានត្រលប់មកវិញបន្ទាប់ពីញ៉ាំអាហារពេលល្ងាចនៅផ្ទះគីមរួច ។ ថេគ្រាន់តែមកដល់បន្ទប់ភ្លាមគេក៏ឡើងទៅគេង ព្រោះមានអារម្មណ៍ថាអស់កម្លាំងខ្លាំង

<អឹម~>Jk ទម្លាក់ខ្លួនគេងពីលើរាងតូច ឯថេក៏បម្រេបម្រាសងើបឡើងតែងើបមិនរួច រោគចិត្តទេដឹងនៅសុខក៏ឡើងគេលើគេបែបនេះ ប្រុសសម្អុយនេះ

<នែ៎!!មិចក៏បងមកសង្កត់ខ្ញុំបែបនេះ?>ថេនិយាយទាំងមុខស្អុយប៉ែ មាឌអោយប៉ុនដំរីមកសង្កត់គ្នារាងឈើចាក់ធ្មេញ ឯJk មិនមាត់គេក៏ដាក់ដៃសងខាងទៅសង្កត់ស្មារគេមុននឹងអោនទៅថើបគំត្រជៀកគេមួយខ្សឺតយ៉ាងវែង

<ជូនឯងទៅជួបម៉ាក់រូចហើយមិនអោយអ្វីយើងទេហេស៎?>នាយលើកដៃទៅអង្អែលលើបបូរតូចថ្នមៗ ឯអ្នកម្ខាងទៀតរឹងស្តូក ថ្ងៃនេះកើតអីបានធ្វើកាយវិការដូចមនុស្សរោគចិត្តបែបនេះ ថេសម្លឹងមុខគេបន្តិចមុននឹងលើកដៃញ័រៗរបស់គេទៅស្ទាបថ្ងាសរាងក្រាស់

<ធ្វើអី?>Jk វាសដៃថេចេញ

<បងឈឺមែនទេ?បានទ្រុងមិចៗទេ>ធ្វើមាត់ជីបអូចៗ ព្រមទាំងយកដៃមកបាំងទ្រូងរបស់គេ ពេលដែលរាងក្រាស់សម្លឹងមើលទ្រូងគេ ឡើងភ្លឹក

<ដកដៃចេញ>Jk និយាយសម្លេងរឹង ថេលឺហើយភ្ញាក់ផ្អើលជាខ្លាំង នេះគេលេបថ្នាំខុសមែនទេ

<ខ្ញុំទៅងូតទឹកសិន បងងើបទៅ>Tae ដៃតូចៗព្រឹងរុញទ្រូងធំចេញតែគិតហ៎ថារុញរួច

<អត់ទេ កំដរយើងសិនចាំងូតទឹក>និយាយចប់នាយក៏អោនទៅថើបថ្ពាល់ថេរួចក៏បង្អូសដល់គល់ក

<ឈ-ឈប់សិន>Tae

<យ៉ាងមិច?>Jk ងើបមុខឡើងព្រមទាំងចងចិញ្ចើមមួយចំហៀង

<ខ្ញុំថាបងត្រូវ-ត្រូវថ្នាំហើយ>Tae និយាយខ្សាវៗ គេចម្លែកចិត្តណាស់ Jk មិនដែលមកប៉ះពាល់ស្រស់ៗចឹងទេ

<ថ្ងៃនេះអារម្មណ៍ល្អចង់អោយឯងកំដរពីរ បីទឹកល្អទេ?>Jk ញញឹមតិចៗ

<ហាស៎?>Tae ស្រែកភ្លាត់សម្លេង នេះមែនទែនហើយមិនមែនលេងៗទេ ពីរ បីទឹកស្អី រោគចិត្តណាស់

<ចាប់ផ្តើមហើយ>និយាយចប់នាយក៏អោនទៅបឺតមាត់រាងតូច គេខាំច្បូតតិចៗ

<ហ្ហឺមមម>ថេគ្រហឹមលើកដៃវៃស្មារគេតិចៗព្រោះមានអារម្មណ៍ថាជិតអស់ដង្ហើម

<Jungkook ទៅងូតទឹកទៅស្អុយញើសណាស់>ក្រោយពីមាត់មានសិរីភាព គេក៏រកលេសអោយ Jk ងើបចេញ

<មែនហេ៎?>Jk

<មែនហើយធំខ្លិនណាស់ ចង់ក្អួត>Tae ធ្វើជាយកដៃបិតច្រមុះ តាមពិតគ្មានស្អុយទេខ្លួនគេកាអូបសោះ ។ Jk ឃើញបែបនេះក៏ងើបចេញពីរាងតូចរួចហិតអាវខ្លួន

<ហ៊ើយយយ>នាយដកដង្ហើមធំមួយខ្សាកមុននឹងងើបទៅងូតទឹកបាត់ ទោះនៅក៏អស់អារម្មណ៍ដែរ បើកញ្ញាយើងតិចចេះ តិចចុះ ។

<ធូរទ្រូងបន្តិច!>Tae ងើបអង្គុយរឹតទ្រូងមើលទៅទ្វារបន្ទប់ទឹក

<កើតស្អីគេ?>Tae

ring ring

   Jimin កំពុងតែគេងស្រាប់តែទូរស័ព្ទរោទិ៍ឡើង ដាច់ដេកអស់ គេបើកភ្នែកព្រឹមៗមុននឹងរាវរកទូរស័ព្ទ

<------>Jm លើកទូរស័ព្ទ ចាំស្តាប់អ្នកម្ខាងទៀតនិយាយ

<ធើអី?>Yg និយាយកំបុតៗ

<ហើយថី?>

<យើងតេទៅចង់សួររឿងនោះ>Yg

<រឿងអី?ចាំស្អែកទៅងងុយគេណាស់>Jm និយាយងុលៗ

<មិនអាចទេ និយាយអាឡូវទើបបាន>

<ហ៊ើយ!!មិនឆាប់និយាយមក មនុស្សអីរំខានម៉្លេះ?មិនដឹងម៉ោងដេកទេហេស៎?>Jm និយាយមួយខ្សែរ

<រំខាន?>Yg ផ្ទួនពាក្យរំខានរួច ក៏ចុចផ្តាច់ប្រព័ន្ធទូរស័ព្ទ

ទីត ទីត

<ហ៊ើយធុញណាស់!>បន្ទាប់ពីរាងក្រាស់បិទគេក៏បោះទូរស័ព្ទចោលទៅម្ខាងរួចក៏សំងំ

<មិញនេះខ្ញុំនិយាយអ្វីខ្លះ?>Jm ស្ទុះបើកភ្នែកឡើងយកទូរស័ព្ទមកមើល មិញដូចជានិយាយជ្រុលបន្តិច

<កាមីនអើយកាមីន!ចេះនិយាយចេញកើត>គេលើកដៃញីសក់ខ្លាំង

<តេទៅបន្តិចទៅ មានការស្អីចេះ?>Jm ក៏សម្រេចចិត្តតេទៅវិញតែអ្នកខាងនោះមិនលើកទាល់តែសោះ ។ ទើបជីមីនសម្រេចចិត្តឈប់វិញ ហើយដាក់ខ្លួនគេងទាំងរសាប់រសល់

To  be Continued..........

សុំទោសចំពោះអក្ខរាវិរុទ្ធព្រោះមិនបានពិនិត្យឡើងវិញ

(បានតែតិចទេ)

The  last is you ( ចប់✔)Where stories live. Discover now