@Morning
Taeyung ត្រូវបានក្រោកពីប្រលឹមងូតទឹកប្តូរសម្លៀកបំពាក់ដើម្បីទៅជូនដំណើរ Jimin ដែលត្រូវទៅប៉ារីសព្រឹកនេះ
<ចាំបងជូនទៅ!>Jk ចិត្តមិនសុខព្រោះមិនហ៊ានបណ្តោយអោយគេទៅតែឯង
<មិនអីទេ!!...អូនជិះ Taxi ទៅបាន បងទៅធ្វើការចុះបន្ទាប់ពីជូនដំណើរ Jm រួចអូននឹងត្រលប់មកវិញ>Tae ញញឹមតិចៗមុននឹងដើរទៅចងក្រវ៉ាត់ករអោយលោកប្តី ។ ប៉ុន្មានថ្ងៃមកនេះថេក៏លែងប្រតិកម្មនឹងខ្លិនខ្លួន Jk ហើយ អាចនិយាបានថាធម្មតាវិញ
<ថ្ងៃនេះសង្ហារណាស់!>Tae និយាយបញ្ជោទៅរាងក្រាស់តែធ្វើមុខម៉ូវនោះ តែគិតហ៎?គេមិនមែនជាមនុស្សស៊ីជោទេព្រោះដឹងថាខ្លួនសង្ហារតាំងពីដើម
<យកចិត្តក៏ថាទៅ!.>ដោយក្រឺតពេក Jk ក៏ចាប់ទាញថ្ពាល់ថេសងខាង ធ្វើអោយវាឡើងក្រហមភ្លាមៗ
<ខឹងហៃ!>Tae ពេកមាត់ មុននឹងដើរចេញទៅក្រៅ
<ប្រញ៉ាប់មកផ្ទះវិញណា!!>នាយស្រែកផ្តាំទៅប្រពន្ធប្រុសទាំងបារម្ភ ចំណែកឯថេក៏ងាកមកញញឹមបន្តិចមុននឹងចុះទៅក្រោមបាត់ ចំណែកឯបន្ទាប់ពីថេចេញទៅបាត់គេក៏ចេញទៅក្រុមហ៊ុមដែរ
មកដល់ក្រុមហ៊ុននាយក៏ប្រញ៉ាប់ដើរសម្តៅទៅបន្ទប់បងប្រុសគេ ព្រោះ Nj ប្រាប់ថារឿងសំខាន់
<បងប្រុស!!>Jk ចូលមកដល់ខាងក្នុងក៏ហៅបងប្រុសគេដែលកំពុងពិនិត្យឯកសារ អោយងើបមុខឡើង
<អង្គុយចុះមកJk >Nj
<បងតែទទួលបានដំណឺងនេះ!ការពិត Hwang GiJin អ៎!..មិនមែនទេគឺSadee GiJin នាងជាស្រីស្នេហ៍របស់លោក Hwang ...នាងបានលួចភាគហ៊ុន Hwang មកដើម្បីចូលជាមួយយើង ក្នុងគោលបំណងចង់សងសឹកឯង ដោយសារតែឯងសម្លាញ់ប៉ារបស់គេគឺលោក Sadee deser >Nj រៀបរាប់យ៉ាងលំអិតប្រាប់ទៅប្អូនប្រុសដែលធ្វើទឹកមុខមាំមិនសូម្បីតែភ្ញាក់ផ្អើល
<នាងមកចង់សងសឹកឬ?ហ៊ឹសស>Jk ធ្លោយសំណើចហ៊ឹសៗ លេងសើចពេកទេដឹងដែលហ៊ានមកចង់សងសឹក តែក៏កោតសរសើរនាងដែលខ្លួនជាស្រីហ៊ានបែបនេះ
<កុំមើលងាយសមាសភាពនាងអោយសោះ Jk>Nj និយាយបែបដាស់តឿន មិនចង់អោយគេភ្លេចខ្លួនខ្លាចនឹងមានរឿង
