EP 40 : បើស្លាប់យើងត្រូវស្លាប់ទាំងពីរនាក់

4.9K 281 54
                                    

    តុក !! តុក !!

«អញ្ជើញចូល»ក្រោយពីទទួលបានការអនុញ្ញាតពីខាងក្នុងនោះរួចរាល់នាយកំលោះរួសរាន់រុញទ្វារបន្ទប់ដែលសម្រាប់ណាត់ជួបរបស់លោកDoctorភ្លាមៗត្បិតគេមិនចង់ឱ្យខាតពេលវេលាយូរហើយណាមួយនាយមិនចង់ទុកTaehyungចោលយូរដូចគ្នា

«អរ!អ្នកកំលោះ មានការអីមែនទេ?» លោកវេជ្ជបណ្ឌិតបន្លឺសួរJungkookដោយញញឹមខណៈនាយកំលោះបែរជាជ្រួញចិញ្ចើមចូលហាក់មិនយល់ពីអ្វីដែលគាត់កំពុងតែសួរ ប្រសិនបើគាត់ពិតជាអ្នកហៅគេមែន ចុះគាត់សួរបែបហ្នឹងធ្វើអី?

   លុះពេលនាយដឹងថាមានអ្នករៀបគម្រោងការរឿងនេះប្រឌិតឡើងJungkookរុញទ្វារចេញមកខាងក្រៅវិញទាំងមិននិយាយអ្វីសូម្បីតែមួយម៉ាត់ ព្រោះនាយក៏ដឹងថានាយជាប់អន្ទាក់គេបាត់ទៅហើយ ដូច្នេះចុះTaehyung?

   ក្រាក !!

«Tae?»Jungkookបើកទ្វារចូលមកក៏ស្រែកហៅឈ្មោះម្ចាស់ចិត្តភ្លាមៗ ដូចអ្វីដែលនាយស្មានមិនខុសពិតមែន Taehyungត្រូវបានបាត់ខ្លួនរួមជាមួយអ្នកគ្រូពេទ្យក្លែងបន្លំនោះបាត់ទៅហើយ

«ពុទ្ធោអើយ!!!!!»មាណព្វទាត់តុគៀននោះមួយទំហឹងដោយការខឹងក្រេវក្រោធជាពន្លឹក ទើបប្រញាប់រត់ចេញពីបន្ទប់នេះដើម្បីទៅសួរពេទ្យបើកថ្នាំនិងសន្តិសុខដែលយាមក្នុងមន្ទីរពេទ្យនេះ ។ Jungkookគិតថារឿងមួយនេះប្រាកដជាមាននរណាម្នាក់រៀបចំវាឡើង តែបើសួរថាម្នាក់ណាជាអ្នកប្រព្រឹត្តគេមិនទាន់ដឹងច្បាស់នៅឡើយទេ សត្រូវគេមានគ្រប់ទិសទីតើឱ្យកំណត់សម្គាល់ម្នាក់ណាក្នុងចំណោមមនុស្សជាង300នាក់នោះ?

«អ្នកគ្រូពេទ្យមានឃើញនរណាយកអ្នកជម្ងឺនៅបន្ទប់VIP លេខ79ដែររឺទេ?»Jungkook ពោលសួរអ្នកគ្រូពេទ្យដើរល្បាតម្នាក់ដោយសម្ដីញាប់ៗ ខណៈដង្ហើមដកចេញចូលក៏ដកញាប់ៗដូចគ្នា។

«អត់ទេចា៎ តើមានការអីរឺ?»

«បាត់អ្នកជម្ងឺហើយ»Jungkook

«លោកមានបានឆែកឆេរសព្វគ្រប់ហើយរឺនៅ?»

«រកគ្រប់អស់ហើយ គ្មានឃើញទេ»

«ឈប់!ទៅឆែកកាមេរ៉ាសុវត្ថិភាពនៅបន្ទប់ពិនិត្យកាមេរ៉ាសិន»

You've reached the end of published parts.

⏰ Last updated: Nov 17, 2020 ⏰

Add this story to your Library to get notified about new parts!

Lovely WriterWhere stories live. Discover now