ភាគទី12:ជ័យជម្នះ

2.5K 194 2
                                    

បន្ត៚

    បន្តិចក្រោយមកការប្រកួតក៏ចាប់ផ្ដើមអ្នកដែលមាននាមជានាយកសាលាត្រូវមកធ្វើជាគណកម្មការព្រមជាមួយអគ្គនាយកពីរនាក់ទៀត។សម្លេងស្រែកហ៊ោកញ្ជ្រៀវខ្លាំងអមជាមួយនិងការសប្បាយរីករាយស្រាប់តែបន្លឺឡើងមួយរំពេចក្រោយពេលដែលគណកម្មការស្រែកប្រកាស់ថាដល់ម៉ោងនៃការប្រកួត។ភ្លាមនោះគូរដំបូងគឺថ្នាក់ទី4ជាមួយនិងថ្នាក់ទី2ត្រូវមកតទល់គ្នានៅក្នុងសាលមួយនេះ។រំលងផុតទៅ15នាទីការប្រកួតរវាងគូរទី1ត្រូវបានបញ្ចប់ហើយយើងក៏រកបានអ្នកដែលឈ្នះនោះគឺឆ្នាំទី4ដែលទទួលបានលទ្ធផល18-15គ្រាប់។ដល់ពេលដែលគូរទី1ត្រូវបានបញ្ចប់ រំលេចអោយឃើញគូរទី2ដែលជាគូរគួរអោយរន្ធត់បំផុតសម្រាប់មនុស្សគ្រប់គ្នាជាពិសេសគឺTaehyungតែម្ដង។ ទឹកមុខព្រួយបារម្មណ៍អមជាមួយការតក់ស្លុតបានលេចឡើងលើផ្ទៃមុខស្អាតស្រទន់មួយនេះភ្លាមៗ។

    ក្រុមទាំងពីរដើរចេញពីកន្លែងរបស់គេរាងខ្លួនមកឈរទល់មុខគ្នានៅតារាងបាល់បោះ។ម្នាក់ៗហាក់ដូចជាចង់សម្លាប់គ្នាទៅវិញទៅមក មិនចម្លែកទេដែលក្រុមមួយគូរនេះមានអារម្មណ៍បែបហ្នឹង ព្រោះពួកគេមិនបានប្រកួតដើម្បីយកពានតែមួយមុខឯណា?

«សុំស្ដាប់លក្ខខណ្ឌ»អាជ្ញាកណ្ដាលរហ័សប្រាប់លក្ខខណ្ឌក្នុងការប្រកួតអោយទៅពួកគេ តែសម្រាប់ពួកគេមិនបានស្ដាប់ឡើយគិតតែពីសម្លឹងគ្នាសឹងតែថាចង់ដាល់គ្នាទៅវិញទៅមកទៀតផង។ក្រោយពេលដែលនិយាយរួចរាល់ អាជ្ញាកណ្ដាលផ្លុំកញ្ចែរមុននឹងបោះបាល់ឡើងទៅលើបើក្រុមណាចាប់បានក្រុមនោះនិងបណ្ដើរបាល់ទៅ។

    Jungkookហក់ចាប់បាល់ភ្លាមៗពេលដែលគេបោះបាល់ឡើងទៅលើ នាយវ៉ៃបាលចុះឡើងរត់ត្របាច់ជើងគ្នាគេចទៅនេះគេចទៅនោះព្រោះតែគ្នាខាងក្រុមThe killingរោមជិតឈឹង ទាស់ត្រង់ថាHazardបែរជារត់ទៅបិទមុខរបស់Mek(ឈរពាំងមុខ)។នាយកម្លោះសម្លឹងមើលគ្នីគ្នាគេ ទើបរហ័សបោះអោយទៅ Jiminមុននឹងរត់ទៅជិតសំណាញ់ទី។

«Jiminបោះអោយយើង..អឹក»នាយមិនទាន់ផុតផងក្រុមThe killingម្នាក់ទាក់ជើងនាយអោយដួលឡើងត្រឡប់2-3ជុំ។ភ្លាមនោះសម្លេងកញ្ចែរបានបន្លឺឡើងអាក់ដំណើររបស់ក្រុមទាំងពីរអោយឈប់។

Lovely WriterTahanan ng mga kuwento. Tumuklas ngayon