EP 20 : ស្នាមថើប

2.3K 174 2
                                    

  ព្រឹកថ្ងៃថ្មីឈានចូលមកដល់Jungkook ជិះឡានមកទទួលTaehyungទៅខុនដូរវិញចំណែកឯងរឿងដែលចង់នាំTaeទៅណានោះចាំពេលថ្ងៃរសៀលព្រោះរាងតូចចុះស្ដារនៅពេទ្យពេញមួយយប់ទៅហើយខ្លាចថាគេងងុយគេងតាមផ្លូវ អស់អារម្មណ៍សប្បាយ។

   មកដល់មុខខុនដូរនាយងាកទៅឃើញរាងតូចគេងលក់ល្មមទើបខ្ជឹលដាស់ដោយលើកបីTaeសម្ដៅទៅបន្ទប់ខុនដូរ។

«សឺត..សុបិន្តល្អ»Jungkookឱនទៅថើបលើថ្ងាស់រាងតូចមួយដង្ហើមទើបដាក់ខ្លួនទៅគេងលើគ្រែជាមួយTaeដែរ ណាមួយយប់មិញក៏គេមិនបានគេងលក់ដូចគ្នាព្រោះតែគ្មានរាងតូចឱបគេពិបាកនៅក្នុងខ្លួនខ្លាំងណាស់។

    ជើងស្រឡូនស្អាតទម្លាក់ចុះក្រោមខណៈដែលផ្ទៃមុខនៅមិនទាន់ស្វាងងងុយគេងនៅឡើយ។ អាល្អិតយកដៃមកបិទមាត់ដែលស្ងាបនោះបន្តិចទើបរហ័សដើរចូលក្នុងបន្ទប់ទឹកតែថ្ងៃនេះវាក៏ចម្លែកគួរសមព្រោះតែគេត្រូវមកភ្ញាក់តាំងពីព្រលឹមបែបនេះ ព្រោះកន្លងមកអាល្អិតស្ដេចជេរម្នាក់នេះតែងតែត្រូវប្អូនជីដូនមួយមកដាស់រាល់ព្រឹក។កន្លងផុតទៅមួយសន្ទុះJiminក៏ចេញមកវិញមុននឹងរៀបចំផ្លាស់ខោអាវនិងអាលចុះទៅខាងក្រោម។

«ថ្ងៃនេះដឹងតែភ្លៀងបាក់មេឃហើយបងភ្ញាក់តាំងពីព្រលឹមបែបនេះ»Yoongiបន្លឺឡើងតិចៗខណៈដែលនាយកំពុងតែអង្គុយនៅតុអាហារ បង្វែរចំណាប់អារម្មណ៍អោយរាងតូចងាកមុខទៅមើលគេខ្វាច់

«រឿងយើង»បញ្ចប់ប្រយោគព្រមជាមួយទឹកមុខខឹងសម្បារ កម្លោះតូចបោះជំហ៊ានចូលទៅក្នុងផ្ទះបាយបំណងរកអីញាុំ មុននឹងដើរមកវិញហើយដាក់ខ្លួនអង្គុយទល់មុខនាយ

«យប់នេះទៅកន្លែងមួយជាមួយខ្ញុំ»

«យើងមិនទៅ»Jiminឆ្លើយឡើងទាំងសោះអង្គើយហាក់ដូចជាខឹងសម្បារនិងនាយកម្លោះដែលអង្គុយទល់មុខខ្លួនយ៉ាងអីចឹង។

«ចឹងរឿងម្សិលមិញ?យកទៅប្រាប់-»

«ហុើយ..ទៅក៏បាន»កំលោះតូចដកដង្ហើមធំបន្តិចទើបចាប់ផ្ដើមញាុំអាហារស្នាដៃYoongi តាមក្រោយ មានអារម្មណ៍ថារាល់ថ្ងៃគេដូចជារស់នៅក្នុងគុកយ៉ាងអីចឹង ចង់ចេញទៅណាក៏មានតែអ្នកចាំប្រាប់នេះប្រាប់នោះ គម្រាម ស្ដីអោយ ទូន្មានប្រៀបប្រដៅ!គេក៏ចង់បានស៊េរីភាពដូចអ្នកដទៃដែរ។

Lovely WriterWhere stories live. Discover now