ភាគទី14:ល្បិចបោកកញ្ឆោត

2.3K 179 3
                                    

Morning-ទីក្រុងសេអ៊ូល

     ត្របកភ្នែកតូចៗបើកឡើងព្រមជាមួយនិងស្នាមញញឹមនៅលើផ្ទៃមុខស្រទន់សម្លឹងមើលទៅមុខសង្ហាររបស់នាយកម្លោះឥតដាក់។ដៃស្រឡូនស្អាតលូកទៅស្ទាបអង្អែលលើថ្ពាល់នាយថើរៗទើបទាញដៃJungkookចេញពីខ្លួន បោះជំហ៊ានសម្ដៅទៅផ្ទះបាយដើម្បីធ្វើអាហារពេលព្រឹក។ថ្ងៃនេះហាក់មានអារម្មណ៍ល្អប្លែកទើបរាងតូចក្រោកមកធ្វើអាហារពេលព្រឹកអោយនាយ។

     Jungkookភ្ញាក់ឡើងទាំងជ្រួញចិញ្ចើមចូលគ្នាព្រោះតែពន្លឺចេញតាមបង្អួចនោះមុននឹងក្រឡេកឆ្វេងស្ដាំដើម្បីរកមនុស្សបណ្ដូលចិត្ត។ ច្រមុះវាងវៃហិតក្លិនឈ្ងុយចេញពីផ្ទះបានទើបនាយអចសនិដ្ធានបានថារាងតូចប្រាកដជានៅទីនោះ។ នាយទាញភួយចេញពីខ្លួនប្រាណឈានជើងដើរទៅមើលនៅកន្លែងផ្ទះបាយ។

«Tae~»នាយកម្លោះបោះជំហ៊ានមកទាំងញញឹមបន្លឺហៅមាឌល្អិតស្រាលៗទើបរហ័សដើរមកឱបចង្កេះរាងតូចពីក្រោយដាក់ចង្ការលើស្មាររបស់Taeស្រង់ក្លិនចេញពីកញ្ចឹងករនោះ

«កំពុងធ្វើអីហ្នឹង?ឆ្ងុយដល់ហើយ»

«គឺបាយឆារគ្រឿងសមុទ្រ បងចូលចិត្តទេ?» មាឌល្អិតញញឹមបន្តិចមុននឹងតបទៅវិញដោយសម្ដីផ្អែមស្រទន់ខណៈដែលទឹកមុខរីករាយរកអ្វីប្រៀបផ្ទឹមពុំបាន។

«អ្វីក៏ដោយអោយតែអូនធ្វើបងចូលចិត្តទាំងអស់»បញ្ចប់ប្រយោគបបូរមាត់មានមន្តស្នេហ៍ចាប់ផ្ដើមខាំបឺតកញ្ចឹងកររាងតូចតិចៗមុននិងអូសមកថើបថែលើស្មាររាងតូចស្រាលៗ

«Kim Taehyung!!»Jungkook ស្រែកហៅTaeមួយទំហឹងដល់ថ្នាក់កំលោះតូចភ្ញាក់អោយក្រញាង។នេះមកភ្លឹករកស្អី?

«លោ..លោកមកដល់តាំងពីពេលណា?» Taeរហ័សរៀបរឹកមកជាធម្មតាវិញ មុននឹងចាប់អារម្មណ៍មកធ្វើម្ហូបរបស់គេបន្ត។ អាខួរក្បាលចង្រៃមកគិតស្រម៉ៃចេញអីឡប់ៗឆ្កួតៗបែបនេះ?ចំជាចង្រៃមែន

«មកដល់យូរហើយ រវល់តែស្រម៉ៃដល់ណាបានយើងហៅចង់100ម៉ាត់នៅតែមិនឆ្លើយ?» នាយកម្លោះបង្ហាញកាយវិការមិនពេញចិត្តឡើងមកស្របពេលដែលចិញ្ចើមក្រាស់ខ្មឹកជ្រួញចូលគ្នាហាក់ចង់ដឹងពីអ្វីដែលអាល្អិតនៅចំពោះនេះកំពុងតែគិត សង្សៃថាស្រម៉ៃឃើញប្រុសណាក្រៅពីខ្លួនអីវិញដឹងតែទ្រោមខ្លួនមិនខាន

Lovely WriterWhere stories live. Discover now