EP 26 : គ្រោះថ្នាក់!!

1.9K 157 0
                                    

ជំហ៊ានជើងតូចស្រឡូនបោះសម្ដៅទៅកាន់រោងអាហារជាមួយនិងមិត្តភក្តិសម្លាញ់ចិត្ត។ក្រោយពីរៀនផ្នែកពេទ្យអស់ពេលមួយព្រឹករួចមក Taeត្រូវបានអាល្អិតIngហៅអោយមកញាុំបាយជាមួយគ្នា ដោយសំអាងថាខ្លាចJungkook មករកមិនឃើញហើយតាមទៅឆាឆៅទើបគេព្រម។

«Ingសារនេះយើងសុំបាយឆារគ្រឿងសមុទ្រវិញ»Taeស្រែកប្រាប់Ingពីក្រោយ ឯអាល្អិតក៏ងក់ក្បាលបញ្ជាក់ទើបដើរទៅកន្លែងលក់បាយ។

រីង...រីង..
សម្លេងទូរស័ព្ទរោទិ៍ជាច្រើនដងដាស់អារម្មណ៍អ្នកដែលគិតវែងឆ្ងាយអោយមកនឹករលឹកពីសម្លេងរំខានចេញពីទូរស័ព្ទម៉ាកទំនើបទើបលូកដៃយកមកមើល ស្របពេលដែលចិញ្ចើមក្រាស់ខ្មឹកក៏ជ្រួញចូលគ្នាមួយរំពេចព្រោះលេខដែលCallមកនេះគេមិនស្គាល់សូម្បីតែបន្តិច។ Taehyungបញ្ឈប់ការគិតបន្តិចមុននឹងចុចបូតុងពណ៌បៃតងហើយយកមកដាក់អឹបនិងត្រចៀក

«អាឡូ!ខ្ញុំKim Taehyungនិយាយ»

"អាឡូ!TaeបងគឺSuminណា"

«អរ បងSumin ម៉េចក៏ស្គាល់លេខរបស់ខ្ញុំ?»

"ក៏សុំJungkook ហើយឥឡូវឯងកំពុងតែធ្វើអី?ល្ងាចនេះទំនេរទេ?បងមានរឿងចង់និយាយជាមួយបន្តិច"

«ខ្ញុំកំពុងញាុំអាហារថ្ងៃត្រង់ ហើយសម្រាប់ល្ងាចនេះគឺទំនេរ បងមានការអីហ៎»

"ចាំនិយាយគ្នានៅxxxxxចុះ បងមានការសំខាន់ពិតមែន ត្រូវតែមកណា"

«បាទ»

"ប៉ុណ្ណឹងសិនចុះបងរវល់បន្តិច"

«ជម្រាបលាបងSumin»ផ្ដាច់*Taehyung ដកដង្ហើមធំទាំងតឹងចិត្តសុខៗបងSumin ក៏ណាត់គេអោយទៅជួបនៅកន្លែងនោះទៅវិញ មានរឿងអីដល់ថ្នាក់ត្រូវណាត់ជួបផ្ទាល់បែបហ្នឹង?សម្លេងគាត់និយាយចេញមកហាក់ស្លន់ស្លោរប្រៀបដូចជារឿងនេះធំដុំណាស់ចឹង បែបនេះបើមិនអោយTaehyungគិតអោយបានល្អិតល្អន់ក៏វាមិនកើតដែរ។

មួយសន្ទុះក្រោយមកIngក៏លើកបាយយកមកអោយ អាល្អិតទទួលយកបាយទាំងមុខស្រពោនបណ្ដាលអោយIngចម្លែកចិត្តជាខ្លាំង មិញដូចជានៅសប្បាយចិត្ត មុខរីកដូចគ្រាប់ជីសោះ តែឥឡូវ....ហុើយ!!

«Kim Taehyung!!!!»

«Huh?»Taeភ្ញាក់ឡើងក្រញាងខណៈដែលនិស្សិតនៅជុំវិញនោះនាំគ្នាសម្លឹងមើលមកពួកគេគ្រប់ៗគ្នា អម្បាញ់មិញIngខំហៅគេតិចៗ កេះផង យកដៃបោយចុះឡើងផងនៅតែមិនព្រមហើបមាត់មកនិយាយទើបគេស្រែកមួយទំហឹងបែបហ្នឹងទៅ

Lovely WriterWhere stories live. Discover now