ភាគទី15:ឯងប្រច័ណ្ឌយើងហេស?

2.1K 175 0
                                    

បន្ត៚

«រូបភាពកម្រិតHDបែបនេះ បើផ្ញើរទៅអោយអាក្មេងនោះមិនដឹងថាវាចុកឈាមយ៉ាងណាទេ» គិតរួចOunieប្រញាប់ប្រញាលផ្ញើររូបនេះអោយទៅរាងតូចទាំងញញឹមចុងមាត់តិចៗ ម្ដងនេះគេអាចអោយTaehyungក្អួតឈាមបានយ៉ាងងាយ សង្ស័យតែរៀនមិនចូលផងក៏មិនដឹង។

.......

    ខណៈដែលអ្នកខាងនេះវិញ កំពុងតែរៀនសុខៗស្រាប់តែមាននរណាមិនដឹងផ្ញើរសារមកអោយគេ មិនចាំយូររាងតូចលូកដៃយកទូរស័ព្ទក្នុងកាតាបស្របពេលដែលចិញ្ចើមក្រាស់ខ្មឹកជ្រួញចូលគ្នាមួយរំពេច Ounieផ្ញើររូបថតមកតាមChat?កន្លងមកតែមុខរាងតូចនាងមកចង់មើលផងហើយថ្ងៃនេះកើតស្អី?ពុលទឹកដោះគោមែនទេ?

    មិនអោយខកខានពេលវេលាយូរ Taehyungរហ័សចុចចូលមើលដោយគ្រវីក្បាលតិចៗ នេះនាងចង់យករូបប៉ុណ្ណឹងមកបោកបញ្ឆោតគេអោយឈឺផ្សាហេស?គំនិតនាងដូចជារាក់ពេកហើយ។

«Taeអ្នកណាផ្ញើរអីមក?»Ingអើតករមកសួរ

«Ounie!នេះមើលទៅ»Taeហុចទូរស័ព្ទអោយទៅIngមុននិងចាប់ផ្ដើមមើលសាស្ត្រាចារ្យពន្យល់បន្ត គេគ្មានអីត្រូវខឹងផងគ្រាន់តែរឿងប៉ុណ្ណឹងសោះ

«អេ!ឯងអត់ប្រច័ណ្ឌJungkook hyungទេ? នេះគាត់បណ្ដើរស្រីណា»Ingចុចទូរស័ព្ទកំលោះតូចបិទមុននឹងខ្សឹបសួរគេតិចៗខ្លាចមានអ្នកឮ

«ម្នាក់ស្រីនោះមិនមែនស្រីJungkookទេ គាត់បងស្រីJungkookឈ្មោះJeon Sumin» Taehyung

«ឯងជឿគាត់ដែរ?»Ing

«ក៏ដំបូងមិនសូវជឿទេ តែគេយករូបថតមកបង្ហាញយើងទើបយើងជឿ»Taehyung

«ចុះប្រសិនបើ..Jungkook Hyung បណ្ដើរស្រីមែនទែនតើឯងខឹងគាត់ទេ?»Ing

«អត់!រឿងអីដែលយើងត្រូវខឹងគេ?គេម៉ែឪយើង» Taehyung

«មិនមែនម៉ៃឪតែប្ដី..អឹម»បញ្ចប់ប្រយោគមិនទាន់បានសើចស្រួលបួលផងTaehyung រហ័សយកដៃមកខ្ទប់មាត់Ingកុំអោយនិយាយតទៅទៀត អាមាត់ហ្នឹងពូកែបែកអូរហូរស្ទឹងណាស់ ប៉ប៉ាច់ប៉ប៉ោចគ្មានដឹងពេលវេលាទេ

«ស្ងាត់មាត់ឯងទៅ តិចយើងរុកដល់កន្លើត» Taeច្រឡរដៃរកយកប៊ិកញុកចូលមាត់Ing តែអាល្អិតខ្ជឹបមាត់ឡើងជិតលែងហ៊ាននិយាយអីទៀត Taehyungអោយតែនិយាយហើយគឺគេធ្វើ ចឹងកុំចង់សាកប្រសើរជាង។

Lovely WriterWhere stories live. Discover now