ភាគទី2:តែមួយប៉ុស្តិ៍ទេណា~

4.3K 355 3
                                    

កំលោះសង្ហារបួននាក់ដែលជាទីចំណាប់អារម្មណ៍របស់ស្រីៗសឹងតែមួយសាលាដែលក្រុមរបស់គេមានឈ្មោះថាSteal heart។ជើងទាំង4គូររហ័សដើរទន្ទឹមគ្នាបង្កជាភាពចលាចលពេញកន្លែងរោងអាហារអោយផ្អើលឆោឡោមើលតែគេទម្លាក់គ្រាប់បែក។ស្របពេលនោះផងដែលកំលោះសង្ហារកម្ពស់1.79Cmជាកូនកាន់កូរ៉េ-អង់គ្លេសគឺKitលើកដៃញាក់ចិញ្ចើមពង្រាយមន្តស្នេហ៍ទៅអោយពួកស្រីៗអស់នោះស្រែកឡើងគ្មានប្រណីដៃ លោកអើយ!បើមិនស្រែកទើបចម្លែក កម្រណាស់ហេសដែលSteal heart groupសើចដាក់នោះ!ភ្លាមៗកំលោះសង្ហារទាំង4ក៏ជ្រៀតចូលទៅអង្គុយនៅតុម្ខាងដែលមិនឆ្ងាយពីកន្លែងដែលTaehyungអង្គុយប៉ុន្មាននោះទេ!?Kitដឹងពីតួនាទីខ្លួន ងើបឈរដើរទៅកម្មង់ម្ហូបតាមទម្លាប់របស់គេ ពេលខ្លះមិនបាច់ដើរទៅនោះទេ គ្រាន់តែដាក់ខ្លួនអង្គុយភ្លាមក៏មានមនុស្សយកបាយមកទៅហើយ ដោយមិនចាំបាច់ហត់ចេញលុយផងនិងចំណាយកម្លាំងដើរទៅផង តែការគិតបែបនេះខុសពីJungkookដាច់។នាយជាមនុស្សដែលមិនចង់អោយខ្លួនជំពាក់គុណនរណានោះទេ រឹតតែមិនចូលចិត្តមានមនុស្សមករញ៉េរញ៉ៃច្រើន ឆ្ងល់ដែរស្រីៗសាលានេះមិនចេះខ្មាស់គេទេហេស ដែលគ្រាន់តែឃើញប្រុសក៏ស្រែកហើយញញឹមបិទមាត់មិនជិតបែបនេះ! ហុឺយ...ចឹងតាស៎បានជាខ្លួនរកមនុស្សបណ្ដូលចិត្តមួយគ្មានសោះ បើសុទ្ធតែជាប្រភេទបែបហ្នឹងទាំងអស់នោះ><

«Jimin យប់ហ្នឹងឯងទៅក្លឹបទេ ចាំយើងPayឯង»Mek លើកដៃទៅដាក់លើស្មារJiminរងចាំចម្លើយថាយល់ព្រមពីបបូរមាត់តូចច្រមិចមួយនោះ តែបើតាមខ្លួនគិតប្រហែលជាអត់ទេមើលទៅ ចិញ្ចើមរបស់គេចាប់ផ្ដើមជ្រួញខណៈដែលមាត់ក៏ពេបបន្តិច ច្បាស់ណាស់ថាចម្លើយគឺNoមិនខាន!

«ឯងប្រាកដជាដឹងចម្លើយហើយ អាល្អិតម្នាក់នោះតាមយើងស្អិតបែបនេះ សួរថាទៅបានហេស ទោះបីជាទៅបាន ក៏មិនអាចហាមមាត់រពិលរប៉ូចរបស់វាអោយប្រាប់ម៉ែយើងបានដែរ»Jimin ច្រត់ដៃទាំងសងខាងនៅលើតុ បិទភ្នែកសម្រួលអារម្មណ៍មិនចង់គិតពីរឿងនេះច្រើន ព្រោះរាល់ថ្ងៃខួរក្បាលគេស្ពាយតែរឿងអស់នេះមិនឈប់ទៅ ម្ដងៗចង់តែដេញវាចេញទេ គ្រាន់តែមិនហ៊ាន!

«ហុឺយ...អញចង់តែសម្លាញ់ប្អូនជីដូនមួយវាចោលទេហា៎»Mekដកដៃចេញពីលើស្មាររបស់Jiminបន្លឺពាក្យពេជន៍ខឹងសម្បារទាំងដែលការពិតគេចង់តែសើចអោយអាយៈមាត់ទេ មនុស្សដែលធ្លាប់តែផឹកសុីដល់ម៉ោង1,2អាធាត្របែរជាត្រូវចូលបន្ទប់ត្រឹមម៉ោង8អោយគត់!ហឹម.. អាល្អិតម្នាក់នេះមានឥទ្ធិពលដល់ម្លឹង។តែបើបន្ទោសអាល្អិតនោះក៏មិនត្រូវដែរ អ្នកណាអោយJiminចេះកុហកម៉ាក់ខ្លួនឯងនោះ កុំអីអ្នកស្រីYunប្រហែលជាបញ្ជូនអាល្អិតនេះទៅបរទេសបាត់ហើយ មិនបាច់អោយគ្នាហត់ចាំឃ្លាំមើលJiminនោះទេ

Lovely WriterWhere stories live. Discover now