EP 31 : ទោះបីកូនខ្ញុំយ៉ាងម៉េច ក៏ខ្ញុំនៅតែស្រឡាញ់គេ

1.8K 148 3
                                    

    ក្រោយពេលដែលលេងឆាតជាមួយមហាមិត្តរួចរាល់ អាល្អិតប្រញាប់ប្រញាលរត់ចុះមកខាងក្រោមយ៉ាងលឿន ព្រោះតែគេពិតជាចង់ទៅដើរលេងពិតមែន មិនងាយឯណាដែលអាមុខដែកនោះព្រមមកបបួលគេមុន? ណាមួយគ្នីគ្នាគេក៏ទៅច្រើនដែរ បើគេមិនទៅប្រាកដជាស្ដាយស្លាប់ហើយ...

«ម៉ាក់....»សម្លេងបង្អូសវែងអន្លាយបន្លឺឡើងអោយទ្រហឹងពេញវីឡាកូនកាត់ខណៈដែលជំហ៊ានជើងតូចស្រឡូនក៏រត់ត្រេទៅកាន់អ្នកជាម្ដាយដែលកំពុងតែអង្គុយលើសាឡុងជាមួយមនុស្សដែលគេស្អប់។

«ហូយ...ស្រែកអើយស្រែក ជិតបានប្ដីទៅហើយរៀននិយាយឱ្យសមសួនបន្តិចទៅមើល» អ្នកស្រីYunដាក់មួយប្រាវបណ្ដាលឱ្យអាល្អិតស្ងាត់មួយដូចគេចុក មុននឹងទម្លាក់ខ្លួនអង្គុយជិតអ្នកជាម្ដាយទាំងមុខក្រញ៉ូវ។ មិនមែនមិនខឹងឯណាដែលម្ដាយជាទីស្រឡាញ់មករំលឹកគេបែបហ្នឹង? គ្រាន់តែគិតក៏គេឈឺក្បាលដែរព្រោះតែឆ្នាំក្រោយគេនឹងYoongiត្រូវភ្ជាប់ពាក្យនឹងគ្នាហើយ ហើយក៏ដល់ពេលដែលអាល្អិត Jiminត្រូវបញ្ចប់ការសិក្សាដូចគ្នា ចំណែកYoongiគេនៅបន្តរៀនសកលវិទ្យាល័យ ចំនួន2ឆ្នាំខាងផ្នែកគ្រប់គ្រងទៀតទើបអាចរៀបការជាមួយJiminបាន។

«ម៉ាក់ហា៎!ថ្ងៃស្អែកនេះខ្ញុំសុំទៅដើរលេងជាមួយមិត្តភក្តិបានទេ?ព្រោះគេសម្រាកដល់ទៅ7ថ្ងៃឯណោះ»ស្របនិងការនិយាយស្ដីអាល្អិតក៏លើកដៃទៅអង្រួនលើកែងដៃអ្នកស្រីYun ស្រាលៗបង្ហើបបង្ហាញរឹកពារគួរឱ្យស្រឡាញ់ដោយមិនខ្វល់ពីក្រសែរភ្នែកមួយគូរនោះដែលកំពុងតែសម្លឹងមើលមកJiminដោយក្តីក្រឺតខ្នាញ់ជាទីបំផុត។

«ក៏បាន...តែឱ្យYoongiទៅជាមួយ» ប្រយោគដំបូងធ្វើឱ្យJiminញញឹមបិទមាត់មិនជិត ទីបំផុតម្ដាយរបស់គេក៏បើកសិទ្ធស៊េរីភាពមកកាន់ខ្លួនវិញ តែក្រោយពីបានលឺប្រយោគទី2 មកស្នាមញញឹមក៏ប្រែក្លាយជាទុក្ខសោកមួយរំពេច ស្មានថាបានទៅម្នាក់ឯងហើយ មានឯណានាមជាគូរដណ្ដឹងរបស់គេក៏ត្រូវទៅដែរ ចប់មិនខានទេលោកអើយយយ!

«ហូយ...ម៉ាក់ ចាំបាច់ឱ្យអាល្អិតនោះទៅធ្វើអី?នេះគឺជាដំណើរកម្សាន្តរបៀបមិត្តភក្តិណា»

«Yoongiជាមិត្តហើយក៏ជាគូរដណ្ដឹងកូនដូចគ្នា រឿងអីដែលថាគេទៅមិនបាន? បើកូនមិនឱ្យ Yoongiទៅម៉ាក់មិនឱ្យកូនទៅជាដាច់ខាត»

Lovely Writerحيث تعيش القصص. اكتشف الآن