EP 38 : កុំកើតអីឱ្យសោះណា

1.6K 128 0
                                    

    ក្រោយពីឈរមើលគូរស្នេហ៍ផ្អែមល្ហែមតែខុសធម្មជាតិមួយគូរនោះរួចមកនាងក្រមុំត្រឡប់ក្រោយដោយមិនបានមើលឱ្យសព្វគ្រប់ទើបជ្រុលទៅបុកជាមួយបុរសម្នាក់។

«សុំទោសផងអ្នកនាង!!»នាយកំលោះមុខស្រស់រហ័សឱនសុំទោសនាងក្រមុំតាមសុជីវធម៌ក្នុងខ្លួនរបស់គេ ខណៈដៃធំក្រាស់លូកយកកន្លែងសម្រាប់ឱ្យនាងបបោសរាងកាយដ៏ស្រស់ស្អាត ព្រោះអម្បាញ់មិញនេះការ៉េមកម្ពប់ទៅលើខោអាវនាងមិនតិចនោះទេ

«ឯងដើរមិនចេ-...Hae GaEun?»HaEun ឧទានឡើងព្រមជាមួយអារម្មណ៍ភ្ញាក់ផ្អើលក្រៃលែង កំណកឈាមចាប់ផ្ដើមកកឡើងជាបន្តបន្ទាប់ព្រោះម្ចាស់រាងកាយបាននឹងកំពុងភ្លឹកជាមួយមនុស្សចំពោះមុខឥតដាក់ បបូរមាត់ក្រហមឆេះប្រែមកជាស្លេកមួយរំពេច បើទោះបីជាមានគ្រឿងសម្អាងមកជំនួយក៏មិនអាចបិទបាំងភាពតក់ស្លុតរបស់នាងបាននោះដែរ

«In HaEun?នាងមកទីនេះធ្វើអី?»ស្របនិងការនិយាយស្ដីពោរពេញទៅដោយថាមពល GaEunទាញដៃកូនប្រុសរបស់គេឱ្យមកឈរនៅខាងក្រោយខ្នងជៀសវាងនាងបានឃើញគេ

«ជារឿងយើង ថយចេញ»ទោះបីជានាងហាក់ខ្លាចរអាជាមួយនាយកម្លោះចំពោះមុខក្ដី ក៏នាងមិនអាចបង្ហាញអត្តចរិកមួយនេះឱ្យនាយបានឃើញវានោះទេ

«មិនគិតមើលកូនខ្លះទេអ្ហេស?»ស្របនិងការនិយាយស្ដីនាងក្រមុំបញ្ឈប់ជំហ៊ានងក់បែរក្រោយមើលទៅមុខកូនប្រុសតាមសម្ដីGaEun និយាយអម្បាញ់មិញនេះ ក្មេងប្រុសតូចស្អាតកំពុងឈរញាុំការ៉េមខណៈទឹកមុខCute Cute ក៏បង្ហាញឡើងមកបណ្ដាលឱ្យHaEun ប្រើក្រសែរភ្នែកស្រទន់ផ្ចង់សម្លឹងឥតដាក់ ក្មេងប្រុសម្នាក់នេះមុខមាត់កាត់មករកGaEunច្រើនជាងនាង ។ HaEunបែរក្រោយបោះជំហ៊ានចេញទៅមុនពេលដែលនាងបានសម្លឹងមើលក្មេងនោះរួចរាល់ នាងហាក់ដូចជាគ្មានចិត្តស្រឡាញ់ទៅលើSoAnបន្តិចសោះ ថ្នាក់នាងជាអ្នកបង្កើតគេដោយផ្ទាល់ទៅហើយ នាងឃោឃៅដល់ថ្នាក់ហ្នឹងរឺ?

«ប៉ាៗអ៊ំស្រីម្នាក់មិញជាអ្នកណា?»SoAn

«ជាអ្នកស្គាល់គ្នាប៉ុណ្ណោះ»GaEun ឧទានឡើងព្រមជាមួយនិងស្នាមញញឹមទើបលើកពរកូនប្រុសបណ្ដូលចិត្តឡើងហើយដើរចេញទៅផ្លូវម្ខាងទៀតដើម្បីគេចចេញពីHaEun ទោះពេលវេលាកន្លងផុតទៅអស់5ឆ្នាំតែនាយមិនដែលខឹងស្អប់HaEunម្ដងណានោះទេ សេចក្ដីស្នេហាវាមានតម្លៃខ្លាំងដល់ម្លឹង? សូម្បីតែកូនបង្កើតនាងហ៊ានយកមកឱ្យGaEunជាអ្នកចិញ្ចឹមថែមទាំងឱ្យនាយលាក់ការរឿងនេះទៀត តើគួរបន្ទោសនរណា?

Lovely WriterUnde poveștirile trăiesc. Descoperă acum