«ចាស!ចាំបន្តិចខ្ញុំទៅដូរសម្លៀកបំពាក់សិន ចាំខ្ញុំមកជួយមកម៉ាក់» Cristsy រហ័សរត់ចូលក្នុងបន្ទប់ផ្លាស់ខោអាវរៀនចេញ ព្រោះនាងត្រូវជួយម្ដាយឪពុកនាងដែរបើកលក់មីខ្មៅនៅមុខផ្ទះ ក៏មើលទៅជីវភាពគ្រួសារនាងមិនធូរធារប៉ុន្មាននោះទេ ហើយនាងជាកូនទោលទើបត្រូវជួយសម្រាយបន្ទុកពួកគាត់ខ្លះ។

    ប៉ុន្មានថ្ងៃកន្លងផុតទៅ រាងតូចក៏ចេញពីរៀនគួរម៉ោង7យប់ជាង នាងក៏នៅតែដើរមកផ្ទះដដែរទាំងដែររាល់ដងក៏មានអ្នកកម្លោះជូនទៅមករៀងរាល់ថ្ងៃមិនថារៀនរដ្ឋឬរៀនគួរឡើយ ។ គេជាកូនអ្នកមាន ដែរមានបងចញ្ចឹមនិងលុយរាប់លាន តែគេបែរជាសាមញ្ញនិងនាងខ្លាំងបំផុត។

«មិចក៏ថ្ងៃនេះបិទទ្វារលឿនម្ល៉េះ?»Cristsy សួរនិងខ្លួនឯងឡើងទាំងឆ្ងល់ កាលបើថ្ងៃនេះផ្ទះនាងក៏បិទលឿនជាងរាល់ដងទើបប្រញ៉ាប់រត់ចូលខាងក្នុង ដើម្បីមើលថាមានអ្វីឬអត់។

ឌឹបបប~~~~

    សម្លេងកាតាបនាងធ្លាក់ចុះទៅលើដី ភ្នែកនាងចាប់ផ្ដើមស្រវាំង ដៃជើងញ័រឡើងទទ្រើកនៅពេលម្ដាយ ឪពុកនាងស្រាប់តែកំពុងដេកដួលក្នុងថ្លុកឈាមដែរស្រោចជ្រាបពេញផ្ទះ។

ផាច់!!!!!

   នាងទះកំប្លៀងខ្លួនឯងមួយដៃ ដើម្បីអោយដឹងថានេះមិនមែនជាយល់សប្ដិ ប៉ុន្តែវាឈឺពិតមែន ក្លិនឈាមក៏ហោះឈួលពេញច្រមុះនាងទៅហើយ។

«ហឹកក ហឹកក ម៉ាក់ប៉ា!!!ក្រោកឡើងមក ម៉ាក់មិចក៏ម៉ាក់គេងបែបនេះ?កុំបិទភ្នែកអី មកនិយាយជាមួយកូនសិនមក»Cristsy លត់ជង្គង់យំចន្លោះសាកសពម្ដាយ និងឪពុកដែរពេលនេះក៏លែងមានដង្ហើមដកទៅហើយ។

«ប៉ា ប៉ាឮខ្ញុំហៅដែរទេ?និយាយអ្វីមួយម៉ាត់ខ្ញុំសុំអង្វរ កុំអោយខ្ញុំនៅម្នាក់ឯងអី ខ្ញុំគ្មានអ្នកណាក្រៅពីអ្នកទំាងពីរទេ ខ្ញុំសុំអង្វរ»Cristsy យំបណ្ដើរនិយាយបណ្ដើរស្ទើរគាំងម្ដងៗទៅហើយ ពេលនេះនាងទន់ដៃទន់ជើងរកធ្វើអ្វីមិនត្រូវទេ។

«អ្នកណា?អ្នកណាធ្វើអីមនុស្សស្លូតត្រង់ដូចជាប៉ាម៉ាក់? ហឹក ហឹក ខ្ញុំសុំទោស ខ្ញុំមកមិនទាន់ដង្ហើមអ្នកទាំងពីរទេ»

     រាងតូចនៅយំទួញសោកម្នាក់ឯងជាមួយអ្នកមានគុណដែរគេងស្លាប់ទៅយ៉ាងអណោចអាធម ។នាងស្បថ ថាបើនាងរកឃើញកាលណានាងនិងមិនប្រលែងអោយមានដង្ហើមរស់ជាដាច់ខាត។

[ត្រឡប់មកបច្ចុប្បន្នវិញ]

«ហើយបន្ទាប់មកទៀត?»

«ពិធីបុណ្យសពក៏ប្រារព្ធឡើង ខ្ញុំរស់នៅម្នាក់ឯងដោយចាយលុយដែរគាត់នៅសល់បន្តិចបន្តួច តែដោយសារលុយតិចពេកទើបខ្ញុំញ៉ំាតែនំប៉ាំងមួយក្នុងមួយថ្ងៃតែប៉ុណ្ណោះ រំលងបានមួយអាទិត្យក្រពះក៏ចាប់ផ្ដើមធ្វើទុក នំប៉ាំងមួយមិនបានជួយខ្ញុំអោយមានកម្លាំងគ្រប់គ្រាន់ទេទើបខ្ញុំដួលសន្លប់នៅតាមផ្លូវ ពេលបើកភ្នែកមកវិញក៏នៅក្នុងមន្ទីរពេទ្យទៅហើយ ហើយអ្នកដែរនាំខ្ញុំមកក៏ជាលោកlyនិងភរិយាគាត់នេះឯង គាត់សួរនាំពីរឿងគ្រួសារទើបខ្ញុំប្រាប់គាត់គ្រប់យ៉ាង ហើយគាត់ក៏សុំខ្ញុំយកទៅចញ្ចឹម ដោយសារគ្មានទីពឹងហើយខ្ញុំក៏ព្រម មិនថាគាត់ល្អឬអាក្រក់យ៉ាងណាខ្ញុំក៏សម្រេចចិត្តរួចទៅហើយ ទើបខ្ញុំមានមកដល់ថ្ងៃនេះ»Cristsy  រៀបរាប់គ្រប់យ៉ាងប្រាប់ទៅគេ ក៏ធ្វើអោយបេះដូងរបស់គេស្ទើរធ្លាក់មកដល់ចុងជើង នេះនាងជួបរឿងដល់ថ្នាក់នេះផងឬ?

«អូនពិបាកណាស់ហើយ»Jimin បន្ថែមកម្លាំងរង្វង់ដៃខ្លួន អោយឱបនាងកាន់តែខ្លាំងទើបបន្លឺឡើងដោយប្ដូរសព្វនាមពីនាងនិងខ្ញុំ ជំនួសដោយពាក្យ<អូន>វិញព្រោះពេលស្ដាប់ហើយគេដូចជាកំពុងនៅក្នុងស្ថានភាពកាលពី7ឆ្នាំមុន តើគេគួរយំឬអត់?បើពេលនេះស្ដាយក្រោយស្ទើរស្លាប់ទៅហើយដែរជ្រើសរើសចាកចេញពីនាង។

«....»Cristsy ប្រឹងខាំមាត់ ទប់ទឹកសន្សើមដែររលីងរលោងក្នុងរង្វង់ភ្នែករបស់នាង បើការក្រសោបនេះមាននៅកាលពី7ឆ្នាំប្រហែលជាល្អណាស់ តែយ៉ាងណាក៏នាងមិនយំនោះទេ នាងជួបមកឆ្អែតឆ្អន់ហើយ ទឹកភ្នែកនាងមិនបានជួយអ្វីអោយប្រសើរឡើងទេ។

«ត្រឡប់មកអោយបងមើលថែម្ដងទៀតណា»Jiminឱនទៅថើបកញ្ចឹងកររបស់នាង ទាំងផ្អែមល្ហែមនិងថ្នមបំផុត ទោះគេមិនធ្លាប់ធ្វើដាក់អ្នកណា គេមិនធ្លាប់និយាយពាក្យផ្អែមៗដាក់អ្នកណាក៏គេនិងធ្វើដើម្បីនាងគ្រប់យ៉ាង អោយតែបេះដូងរបស់នាងជាសះស្បើយមកដូចដើមវិញ។

    គេចាប់បង្វិលខ្លួននាងអោយបែរសម្លឹងមកចំកែវភ្នែករបស់គេ មុននិងឱនមាត់ទៅប្រថាប់លើបបូរមាត់ស្ដើងរបស់នាងយឺតៗ ...........

To be continued 😹🍃🤍

ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1Onde histórias criam vida. Descubra agora