«វ៉ាលីនាង  គេលើកដាក់ក្នុងទូរួចហើយ»

    នេះហើយកម្លោះMinដែរជាអ្នកកក់បន្ទប់តែមួយ និងរំអុកនាងអោយមកគេងជាមួយ បើគេមិនធ្វើបែបនេះ ច្បាស់ជាបានដើរលេងឥតន័យមិនខាន។

«ខ្ញុំក៏ដឹងហើយថាបែបនេះ»Cristsy តបនិងគេរួចក៏ដើរទៅឈរក្បែរមាត់បង្អួចសម្លឹងមើលទេសភាពដែរមាននៅនិងមុខភ្នែកយ៉ាងជក់ចិត្ត។

«ខ្ញុំសួររឿងខ្លះបានទេ?»Jimin ដើរមកឱបនាងពីក្រោយ ដោយមិនភ្លេចច្រត់ចង្ការលើស្មាររបស់នាង ព្រោះគេក៏ចូលចិត្តធ្វើបែបនេះ។

«រឿងអី?»Cristsy

«ដំណើររឿងដែរនាងបានមកធ្វើជាកូនរបស់លោកLy»Jimin

«.....»

«បើមិនចង់និយាយក៏មិនអីដែរ»Jimin បន្លឺឡើងម្ដងទៀតនៅពេលឃើញអ្នកម្ខាងទៀតមិនឆ្លើយ ព្រោះខ្លាចក្រែងមានរឿងអ្វីដែរនាងប្រាប់មិនបាន។

«ប៉ាម៉ាក់របស់ខ្ញុំស្លាប់បាត់ហើយ គឺក្រោយថ្ងៃដែរយើងបែកគ្នាបានមួយអាទិត្យ។ ខ្ញុំនៅរកមិនឃើញនៅឡើយទេថាអ្នកណាជាអ្នកសម្លាប់»

[កាលពី7ឆ្នាំមុន]

     សាលារៀនអ៊ូអរ ផ្លូវកកស្ទះព្រោះដល់ម៉ោងសិស្សចេញពីសាលារៀន អ្នកខ្លះមានប៉ាម៉ាក់មកយក អ្នកខ្លះក៏ជិះឡានក្រុងត្រឡប់ទៅផ្ទះវិញ ចម្លែកតែរាងតូចដែរស្ពាយកាតាបដើរ នៅតាមដងផ្លូវកណ្ដោចកន្ដែងតែម្នាក់ឯងទៅវិញ។ មុខមាត់នាងមិនស្រស់ល្អប៉ុន្មានទេ ព្រោះវាកន្លងមកមួយអាទិត្យហើយដែរ បុរសដែរនាងស្រឡាញ់ចាកចេញទៅណាបាត់ក៏មិនដឹង ពាក្យដែរគេសុំបែកនៅដក់ជាប់ក្នុងខួរក្បាលនាងនៅឡើយ នាងមិនចង់គិតទេ ព្រោះពេលគិតម្ដងៗក៏រកកល់ចង់យំ កាលបើគេជាមនុស្សតែម្នាក់ដែរស្រឡាញ់និងយល់ចិត្តនាងខ្លាំងបំផុត គេស្លូតបូត សុភាព ចារិកល្អគ្រប់យ៉ាង ថែមទាំងមកជួបនិងប៉ាម៉ាក់នាងញឹកញយណាស់មកហើយ តែសុខៗក៏មកសុំបែកហើយក៏ប្ដូរសាលាឈប់មករៀន ធ្វើអោយនាងគ្មានអារម្មណ៍គ្រប់គ្រាន់សម្រាប់យកចិត្តទុកដាក់លើអ្វីផ្សេងទេ។

«មករៀនវិញហើយឬកូន?» លោកស្រីkimរហ័សសួរ នៅពេលឃើញនាងដើរមកដល់។

ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1Where stories live. Discover now