«បើនាងទំនេរ ខ្ញុំគួរណាត់នាងមកនិយាយគ្នាដែរទេ?កន្លែងនេះដូចជាមិនសាកសមទេ»Jimin

«ខ្ញុំនិងទាក់ទងទៅពេលក្រោយ ហើយលោកគួរតែស្គាល់ខ្ញុំជាLydru cristsy ជំនួសដោយKim cristsyកាលពីមុន ព្រោះប្រហែលគ្មានខ្ញុំពីមុនអោយអ្នកណាមកលេងសើចជាមួយទៀតទេ»Cristsy បន្លឺតែត្រឹមនេះ ដូចទះគេ6កំប្លៀងយ៉ាងអញ្ចឹង ហើយនាងក៏ឡើងឡានបើកចេញទៅបាត់ ធ្វើអោយរាងក្រាស់នៅឈរមើលរហូតដល់ដាច់កន្ទុយភ្នែក មុននិងលើកដៃច្បូតមុខខ្លួនឯងតិចៗ។

«ចាហ្វាយស្គាល់គ្នាដែរឬ? នេះឬជាកូនលោកLyមែនទេ?មិនមែនជាមនុស្សប្រុសទេហេតុអីជាស្រី? មុននេះមិចក៏មានត្រកូលKimជំនួសដោយLydru? អ្នកណាបាញ់គ្នាហេតុអីក៏មានឈាម?ចាហ្វាយនៅភ្លឹករឿងអី?»Donសួរឡើងមករាប់សំណួរ ធ្វើអោយអ្នកដែរឈរស្ដាប់ស្រគៀរត្រចៀកស្ទើរស្លាប់ នេះវាចាក់ឌិសរ៉េបឬយ៉ាងមិច?????

«អាចង្រៃយ៍ ឯងមកសួរស្លាប់អីម្ដង10,20សំណួរ?»Jimin

«មកពីខ្ញុំចង់ដឹងពេក»Don

«យើងទៅមើលបងប្អូនយើង ឯងទៅត្រៀមឡានទៅ»Jiminថាហើយក៏ដើរចូលទៅក្នុងវិញបាត់ ដោយទុកអោយអ្នកដែរសួរឈរអេសក្បាលទាំងនៅចម្ងល់នៅឡើង ហើយគេក៏ទៅត្រៀមឡានតាមបញ្ជាររបស់ចាហ្វាយ ព្រោះថ្ងៃនេះមើលទៅមិនជាល្អប៉ុន្មានទេ ទៅផ្ទះកាន់តែឆាប់កាន់តែល្អ។

—————

@ភូមិគ្រិះ

       ក្រោយពីបញ្ចប់រឿងរញ៉េរញៃដែរពួកគេជួបប្រទះឡើងសាំទៅហើយនោះ  គ្រប់គ្នាក៏ត្រឡប់មកជុំគ្នានៅឯផ្ទះវិញ ដោយJiminបាននិយាយរឿងរ៉ាវគ្រប់យ៉ាងដែរគេបានជួបនិងបានដឹងអោយទៅបងប្អូនរបស់គេស្ដាប់ និយាយរួចទើបឡើងមកបន្ទប់ដើម្បីសម្អាតខ្លួនហើយគេក៏ហួសទៅអង្គុយនៅសំយ៉ាបខាងក្រៅ ដោយមានស្រាមួយដបមកកាន់នៅក្នុងដៃ។

      គេលើកដៃម្ខាងស្ទាបដើមទ្រូងខាងឆ្វេងខ្លួនឯងតិចៗ មុននិងគិតរឿងរ៉ាវគ្រប់យ៉ាងត្រឡប់មកវិញ។ ពេលនេះនាងរឹងមាំណាស់ ក្លាហានណាស់ ហើយថែមទាំងស្អាតជាមុនខ្លាំងណាស់ តែបេះដូងរបស់នាងនៅដូចមុនដែរឬអត់?បើសូម្បីតែសម្ដីដែរធ្លាប់តែទន់ភ្លន់ ពេលនេះក៏ប្រែមកជាសោះកក្រោះ បាត់ក្បាលបាត់កន្ទុយបាត់ទៅហើយ?????

«7ឆ្នាំដែរបែកគ្នា ពេលនេះបងជួបអូនហើយ អូនគ្មានសិទ្ធទៅណាចោលបងនោះទេ បើទោះបីពីមុនបងជាអ្នកក្បត់សន្យាក៏ដោយ» Jiminនិយាយម្នាក់ឯង កែវភ្នែកសម្លឹងមើលទោផ្ទៃមេឃដែរងងឹតគ្មានពន្លឺ ដោយភ្ជាប់ជាមួយសព្វនាមដែរគេមិនអាចប្រើជាមួយនាងបានទៀតទេ ពេលនេះនាងហើយនិងគេមានត្រឹមតែ[អ្នកដទៃឬអ្នកស្គាល់គ្នាធម្មតា]តែប៉ុណ្ណោះ។

      ——————-

Next day MORNING ✨

    ពន្លឺថ្ងៃថ្មីចាំងមកលើផែនដី  ពណ៍ក្រហមច្រាល។មនុស្សម្នាស្រវ៉េស្រវ៉ានាំគ្នាក្រោកទៅធ្វើការ រកស៊ីតាំងពីព្រលឹម ក្រឡេកមកមើលអ្នកកម្លោះឯនេះវិញកំពុងដេកជំទិតគូទនៅលើគ្រែ ព្រោះការងាររបស់គេមិនបាច់ត្រូវក្រោកពីព្រលឹមអីនោះទេ មានតែកូនចៅមើលអោយក៏បានតែយ៉ាងណាគេក៏ត្រូវទៅរាល់យប់ដដែរ។

រីងងង រីងងងងងង

     សម្លេងទូរស័ព្ទបន្លឺឡើងកាត់ដំណេករបស់អ្នកកម្លោះ ធ្វើអោយគេម៉ួម៉ៅកាត់ព្រឹក ព្រោះគ្មានអ្នកណាហ៊ានតេមករកគេក្រៅពីDonនិងបងប្អូនរបស់គេនោះទេ តែភាគច្រើនជាអាDonនិងតែម្ដងហើយ។

«មានការស្អី កាត់ព្រឹកនេះអាចង្រៃយ៍»Jimin ស្រែកគំហ៊កលាន់ឮពេញបន្ទប់ បើអ្នកដែរបានស្ដាប់ឮហើយច្បាស់ជាបែកក្រដាសត្រចៀកជាមិនខាន។

«ខ្ញុំគឺCristsy ណា park jimin »សម្លេងរបស់អ្នកម្ខាងទៀតបន្លឺឡើងភ្លាម Jiminដូចត្រូវគេជះទឹកធុងដាក់កណ្ដាលមុខ គេរហ័សងើបអង្គុយអោយត្រឹមត្រូវ ព្រោះស្ដាប់នាងហៅឈ្មោះរបស់គេអម្បិញមិញបែបប្រឹងទប់កំហឹងណាស់ហើយ។

«អូ!ខ្ញុំសុំទោស អម្បិញមិញស្មានថាជាអាDon»Jimin

«ខ្ញុំនិងផ្ញើរសារអោយ ជួបគ្នាម៉ោង7កន្លះ»Cristsy បន្លឺចប់ក៏ផ្ដាច់ប្រព័ន្ធទូរស័ព្ទតែម្ដង រកអ្នកកម្លោះនិយាយអ្វីមិនទាន់ ទើបសម្លេងសារបន្លឺរឡើង......

តឹងងងង~~~~~

     គ្រាន់តែបានបើកសារមកអានភ្លាម គេស្ទើរតែបោកក្បាលនៅនឹងពូកអោយស្លាប់តែម្ដងទេ នេះនាងលេងអីជាមួយគេ?????

To be continued 🍃🤍

ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1Where stories live. Discover now