«ចាហ្វាយយយ»

     សម្លេងDonបន្លឺឡើងពីខាងក្រោយដោយមានកូនចៅប៉ុន្មានអ្នករត់មកតាមក្រោយដូចគ្នា ធ្វើអោយរាងស្ដើងនិងកម្លោះត្រូវងាកទៅសម្លឹងមើលដោយក្រសែភ្នែកយ៉ាងស្ងប់ស្ងាត់ គឺស្ងប់ស្ងាត់បំផុត។

«ចាហ្វាយមានកើតអីដែរទេ?»Don

«អត់ទេ»Jimin

«អ្នកណាគេនោះ ចាហ្វាយ?»Donតបនិងចាហ្វាយហើយក៏ងាកទៅឃើញរាងស្ដើងនិងមនុស្សប៉ុន្មានអ្នក ធ្វើអោយគេឆ្ងល់ឡើងដូចគ្នា។

«Crist!»Jimin ហៅឈ្មោះនាងម្ដងទៀត ប៉ុន្តែឮជាងមុនដើម្បីអោយអ្នកម្ខាងទៀតបានឮដូចគ្នា។សម្រេចមកថានាងកំពុងធ្វើអីពេលនេះ? សក់ដែរធ្លាប់តែខ្លីកាលពីមុនពេលនេះដុះវែងអន្តាយមកត្រឹមចង្កេះ ខ្លួនប្រាណដែរពាក់តែអាវធម្មតាពេលនេះមកគ្រងឈុតខ្មៅដូចជាអ្នកលេង ដៃរបស់នាងដែរធ្លាប់តែកាន់របស់ធម្មតាពេលនេះប្រែមកជាកាន់កាំភ្លើង ពីមុននាងជាក្មេងស្រីធម្មតាហើយគេក៏ជាក្មេងប្រុសធម្មតាដូចគ្នា តែពេលនេះនាងជាម្ចាស់ក្លឹបនិងកាស៊ីណូលំដាប់ជួរមុខជាមួយគេ វាជាព្រហ្មលិខិតដែរកំណត់មកឬ?អ្នកណាក៏បានដែរ មកទះកំប្លៀងគេបន្តិច  ដើម្បីបញ្ជាក់អោយគេដឹងថាគ្រប់យ៉ាងដែរគេកំពុងឃើញជាការពិត ជានាងដែរឈរនៅចំពោះមុខគេ ជាមនុស្សស្រីដែរគេតាមរកមករាប់ឆ្នាំ??????

«រំខានលោកហើយ កូនចៅរបស់ខ្ញុំថ្លោះធ្លោយបន្តិច»Crstisy ដើរមកនិយាយជាមួយគេ ដូចជាគ្មានភាពភ្ញា់កផ្អើលអ្វីបន្តិចសោះ ...ត្រូវហើយព្រោះគេមិនដែរឃើញមិនដែរឮឈ្មោះរបស់នាង ជាពិសេសនាងកំពុងលាក់ជីវប្រវត្តិខ្លួនឯង។

«គ្មានបញ្ហាទេ!»Jiminតបដោយព្យាយាមសម្រួលអារម្មណ៍និងធ្វើខ្លួនមាំទាំបំផុត កាលបើបានជួបគ្នាក្នុងសភាពបែបនេះទៅហើយគេមិនគួរ ទន់ជ្រាយនោះទេ។

«លោកសុខសប្បាយដែរទេ?Park jimin ?»Cristy ឈរលើកចញ្ចើមម្ខាងសួរទៅកាន់គេ វាដូចជានាងកំពុងយកអ្វីមកទះមុខគេអោយស្វាងយ៉ាងអញ្ចឹង... នាងប្រហែលជាខឹងគេមិនទាន់បាត់ទេ។

«មិនជាសុខនោះទេ! ឯនាងវិញ?»Jimin

«ប្រហែលជាសុខខ្លាំងណាស់។រីករាយដែរបានជួប»Cristsyលើកដៃម្ខាងទៅចាប់ជាមួយគេ ភ្នែកពួកគេទាំងពីរកំពុងប្រសព្វគ្នាយ៉ាងជ្រៅ រហូតអាចអោយពួកគេដឹងពីគ្នាបានតាមរយៈខ្សែរភ្នែកដែរទេ?

ម្ចាស់ចិត្ត/My lady ✨🤍រដូវកាលទី1Where stories live. Discover now