EP 19 : បើមិនមែនKim Taehyungហាមប៉ះខ្លួនប្រាណយើង

Start from the beginning
                                    

«ឯង-»

«យល់ល្អវ៉ៃតែម្ដងទៅ»Mekស្រែកឡើងពួកគេគ្រប់គ្នារត់ចូលទៅវ៉ៃតែម្ដង ឯJungkook គ្រាន់តែគេរត់ចូលភ្លាម នាយហូតខ្សែក្រវ៉ាត់ពីចង្កេះខោខូវប៊យរបស់ខ្លួនមកវ៉ាត់លើពួកគេ ជាច្រើននាក់។

    ការវ៉ៃគ្នាចេះតែប្រព្រឹត្តទៅជារឿយៗ ម្នាក់ៗសុទ្ធតែត្រូវរបួសរៀងៗខ្លួនគ្មាននរណាដែលមិនមានស្នាមឡើយ អ្នកខ្លះដល់ថ្នាក់សល់ត្រឹមដង្ហើមចង្រឹតក៏មាន។

«អាចង្រៃ..ឌឹប*»Jungkook អង្គុយពីលើTonyដាល់លើផ្ទៃមុខនាយឡើងដាបឈាម ណាមួយដៃរបស់Jungkookបំពាក់ទៅដោយខ្សែក្រវ៉ាត់ទើបអាចធ្វើអោយTony សឹងតែសន្លប់ម្ដងៗ

«ហុិស...សន្លប់ហើយ?»Jungkook ឈប់ដាល់ងើបចេញពីខ្លួនរបស់Tonyមុននឹងយកខ្សែក្រវ៉ាត់នោះមកស៊កលើចង្កេះខោគេវិញ តែប៉ុណ្ណេះបានសងសឹកជូនកូនចៅរបស់គេបានហើយ។នាយបោះជំហ៊ានទៅជួយលើកJimin ដែលត្រូវរបួសក៏ច្រើនគួរសម ទើបលើកMek តាមក្រោយ វិនាទីបន្ទាប់ពួកគេទាំងបីក៏ចេញពីអគារបាក់បែកមួយនេះឆ្ពោះទៅផ្ទះរៀងខ្លួនដោយជិះឡានរបស់Jungkook ចំណែកឯពួកដេកដួលនោះ ខាងក្រុមលួចបេះដូងដឹងតែតេហៅPoliceអោយមកចាប់វាហើយ។
___________________

    ក្រោយពីជិះអស់ពេលប៉ុន្មានម៉ោង JungkookបានជូនMekទៅដល់ផ្ទះគេចំណែកឯពេលនេះ នាយកំពុងតែបន្តដំណើរដឹករាងតូចJiminម្ដង។

«ហេ!ហែងទៅផ្ទះមែនទេ?អញទៅសុំទៅដេកផ្ទះហែងផង ខ្លាចពេលចូលផ្ទះ អាមួយនោះយករឿងនេះទៅប្រាប់លោកជំទាវម៉ាក់»Jimin បន្លឺឡើងកាត់ភាពស្ងប់ស្ងាត់ស្របពេលដែលទឹកមុខអង្វករក៏បង្ហាញឡើងភ្លាមៗ

«អត់ទេ!តែបើឯងចង់ទៅដេក ក៏ទៅៗ បងSuminនៅភូមិគ្រឹះដែរតាស៎»Jungkook

«មិនបាច់..យើងទៅដេកផ្ទះយើងក៏បាន» Jiminរហ័សឆ្លើយតបទៅវិញយ៉ាងលឿន ខណៈដែលទឹកមុខគួរអោយស្រឡាញ់អម្បាញ់មិញត្រូវរសាត់បាត់ពីមុខមាត់តូចច្រឡឹងមួយនោះ ក៏ដឹងមិនចឹងបើទៅគេងផ្ទះJungkook ហើយបងSuminឃើញបែបនេះប្រាកដជាអង្គុយទេសនាជាងម៉ាក់Jiminទៅទៀត។

   រំលងផុតទៅមួយសន្ទុះJungkook ក៏ជូនJiminដល់ផ្ទះរបស់គេឯអ្នកកំលោះក៏បត់ឡានទៅមន្ទីរពេទ្យនៅសាលា ព្រោះតែនាយទើបនិងនឹកឃើញថាTaehyungត្រូវចុះស្ដារនៅពេទ្យ។

Lovely WriterWhere stories live. Discover now