ភាគទី12:ជ័យជម្នះ

Bắt đầu từ đầu
                                    

«អាចង្រៃឯងលេងខូចមែនទេ?ឌឹប*»Kit ស្ទុះចូកទៅដាល់អាម្នាក់ដែលលេងខូចនោះឡើងដួលច្រងេងច្រងាង ឯក្រុមទាំងពីរក៏ចាប់ផ្ដើមរញ៉េរញ៉ៃរកវ៉ៃគ្នា តែJiminបែរជាចូលទៅលើក Jungkookអោយឡើងសិនព្រោះថានាយអាចនិងងើបមិនរួច។

«បានហើយឈប់..»គណៈកម្មការស្រែកឡើងពួកគេក៏បញ្ឈប់សកម្មភាពរាងខ្លួន តែមាត់នៅជីបអូចៗថាអោយគ្នាមិនទាន់បាត់នៅឡើយទេ។

«ឯងមិនអីទេមែនទេ?»Jiminសួរគេទាំងបារម្មណ៍ មិនមែនបារម្មណ៍តែម្នាក់ឯងឯណារាងតូចឯណោះឡើងភ័យបេះដូងលោតសឹងតែផ្ទុះចេញមកក្រៅទៅហើយ។

«យើងអត់អីទេ!»Jungkookងក់ក្បាលតិចៗបញ្ជាក់បែបប្រាប់ថាគេមិនអីទើបរហ័សដើរទៅកន្លែងលេងវិញ។វិនាទីបន្ទាប់ អាជ្ញាកណ្ដាលក៏ស្រែកប្រាប់អោយគេលេងម្ដងទៀតគ្រាន់តែអោយក្រុមSteal heartជាអ្នកគ្រប់គ្រងបាល់វិញម្ដង។

ពីត-ពីត

   កញ្ចែរបន្លឺឡើងជាថ្មីម្ដងទៀត តែម្ដងនេះនាយកម្លោះមិនលេងដូចអម្បាញ់មិញទេគឺគេរត់បំបុកយកតែម្ដង ហើយអាខ្លះមានទាំងកាប់ខ្មងជើងទៅទៀត។មកពាក់កណ្ដាលJungkook បោះបាល់អោយទៅKit ខ្លួនក៏រត់ទៅម្ខាងទៀត។ Kitប្រញាប់ប្រញាលរត់តម្រង់ទៅសំណាច់ទីតែមនុស្សច្រើនពេក នាយក្រឡេកភ្នែកទៅម្ខាងឃើញJiminឈរហើយគ្មាននរណាបាំងទៀត ទើបសម្រេចចិត្តបោះអោយJimin។ ការសង្ឃឹមរបស់គេពិតជាមិនខុសមែនព្រោះJiminគ្រាន់តែបានបាល់ភ្លាមៗក៏ហក់បោះបាល់ចូលសំណាញ់ទីភ្លែត។

«ហ៊ោ!!!!!!!!!!!!!!!!!!»

«Yes!»Jiminស្រែកឡើងទាំងញញឹមព្រោះតាំងពីដើមមកគេមិនដែលបោះបាល់ចូលសំណាញ់ទីពីចម្ងាយឆ្ងាយបែបហ្នឹងឡើយ។

«ធ្វើបានល្អណាស់»Kit,Jk,Mekដើរមកទះស្មារ Jiminព្រមជាមួយនិងស្នាមញញឹមនិងមោទភាព។ក្រោយមកទៀតការប្រកួតក៏ចាប់ផ្ដើមបន្តរហូតរំលងផុតបាន13នាទីដោយគូរទាំងពីរគឺបានលទ្ធផលស្មើរគ្នា17-17វាធ្វើអោយចិត្តរបស់Taehyungនោះគឺរន្ធត់ជាងនរណាៗទាំងអស់ មុនដំបូងគ្រាន់តែចង់អោយក្រុមទាំងពីរស្មើរគ្នាតែពេលដែលគេបានឃើញលទ្ធផលបែបនេះបែរជាគេចង់អោយខាងនាយកម្លោះឈ្នះទៅវិញ។

Lovely WriterNơi câu chuyện tồn tại. Hãy khám phá bây giờ