EPISODE 45 មនុស្សនៅពីក្រោយខ្នង

Start from the beginning
                                        

«កុំអីស្នំនីង វាគ្រាន់តែជាកំហុសតូចមួយពួកនាងច្បាស់ជាគ្មានចេតនាទេ កុំដាក់ទោសពួកនាងអីត្រឹមអោយពួកនាងប្រយ័ត្នជាងនេះបានហើយ»ជីមីនគ្រាន់តែឮពីការដាក់ទោសដ៏ធ្ងន់ក៏ហាមឃាត់ស្នំនីងភ្លែត

«មិនបានទេក្រាបទូល មនុស្សខុសត្រូវតែទទួលទោស ពួកគេសាកសមតែពិន័យបែបនេះ»ស្នំនីង

«តែយើងក៏មិនបានកើតអ្វីវាត្រឹមម្ជុលតូចមួយប៉ុណ្ណោះ»

«ណ្ហើយចុះ អូនមិនកើតអ្វីគឺល្អហើយ តែយើងមិនអាចលើកលែងអោយអ្នកដែលប្រព្រឹត្តទេ ច្បាប់គឺជាច្បាប់» ជីមីនបានឮសំដីនេះរបស់អធិរាជគេមិនអាចតបតអ្វីបានទៀតព្រោះនេះជាច្បាប់ មនុស្សខុសត្រូវតែទទួលទោស ប៉ុន្តែគេខ្លាចតែដាក់ទោសខុសមនុស្សទៅវិញច្រើនជាង។

     ក្រោយមិនប៉ុន្មានស្នំនីងក៏យាងទៅវិញ គ្រាន់តែទៅដល់ដំណាក់ខ្លួនភ្លាម ព្រះភក្រ្តប្តូរមួយរំពេច ជាពិសេសពេលនឹកដល់កាយវិការយកចិត្តទុកដាក់របស់អធិរាជទៅលើព្រះមហេសី៖

«ឯងគួរតែដាក់ម្ជុលអោយធំជាងនេះណាស៊ូម៉ារី នឹងបានចាក់ទ្រង់អោយស្លាប់តែម្តង» ជាការពិតម្ជុលនោះគឺស្នំនីងមានបំណងដាក់ចូលដោយខ្លួនឯង មិនមែនជាកំហុសរបស់ដំណាក់ដេរប៉ាក់តែនៅមុខអធិរាជទ្រង់ក៏យកលេសដោះសារ

«អធិរាជមើលទៅព្រួយបារម្មណ៍ពីព្រះមហេសីណាស់»ស៊ូម៉ារី

«ហ្ហឹស យើងមិនអាចទ្រាំបានទៀតទេ តើពេលណាទើបស្នំលីនចាត់ការណ៍អោយយើងទៅ តើនៅពន្យាពេលដល់ណាទៀត»ស្នំនីង

«ទូលបង្គំក៏មិនច្បាស់ដែរក្រាបទូល ប៉ុន្តែស្នំលីនថាអោយគេរៀបចំហើយ»

«មិនបាច់រងចាំទៀតទេ ឯងទៅធ្វើរឿងមួយអោយយើង យើងមិនព្រមអោយព្រះមហេសីសមបំណងទេ» ទ្រង់ក៏មានបន្ទូលនិយាយពីផែនការណ៍ប្រាប់ទៅកាន់ស៊ូម៉ារី នាងជាអ្នកបម្រើស្តាប់ចប់ក៏បានទៅធ្វើតាមបញ្ជារភ្លាម

«យើងមិនចង់ទេតែនេះជាកំហុសទ្រង់ដោយខ្លួនឯងព្រះមហេសី» ដៃក្តាប់យ៉ាងណែនកែវភ្នែកពាក់ដោយកំហឹង ភាពស្អប់ខ្ពើម និងគំនុំកើនឡើងមិនថមថយ ហាក់បីដូចជាស្អប់ណាស់ ហើយការស្អប់មួយនេះអោយទ្រង់ហ៊ានធ្វើគ្រប់យ៉ាងទាំងអស់សូម្បីតែ....

[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]✔️Where stories live. Discover now