ក្រោយទទួលបានការកោះហៅស្នំនីងក៏បានយាងទៅពិតមែន ប៉ុន្តែបានងឿងឆ្ងល់មិនយល់ថាអធិរាជកោះហៅទ្រង់ទៅដំណាក់ព្រះមហេសីក្នុងគោលបំណងអ្វីឡើយ៖
«ថ្វាយបង្គំអធិរាជ ព្រះមហេសី»យាងចូលទៅដល់ស្នំនីងក៏បង្ហាញការគោរព
«ទ្រង់កោះហៅទូលបង្គំមានអ្វីដែលក្រាបទូល» អធិរាជពុំមានបន្ទូលតបតែអេលីនក៏បានយកកន្សែងនោះចេញមករួមជាមួយម្ជុលអោយស្នំនីងមើល
«យើងបានឭថាកន្សែងបង់ករដែលទ្រង់បានថ្វាយព្រះមហេសីមានដាក់ម្ជុលក្នុងនោះ តើទ្រង់មានអ្វីបកស្រាយទេ?» អធិរាជ
«ថាម៉េច មានម្ជុលឬ?» ស្នំនីងធ្វើជាភ្ញាក់ផ្អើលហើយបានមើលទៅកាន់កន្សែងនោះ
«មែនហើយ»
«ចុះព្រះមហេសីមានកើតអ្វីធ្ងន់ធ្ងរទេក្រាបទូល» ស្នំនីងធ្វើជាបារម្មណ៍បានសួរទៅជីមីនដែលអង្គុយក្បែរអធិរាជ
«យើងមិនអីទេ»ជីមីន
«ស៊ូម៉ារីតើដំណាក់ដេប៉ាក់មិនពិនិត្យអោយរៀបរយទេឬមុននឹងយកមកអោយយើង នេះបើម្ជុលធំធ្វើអោយបង្កររបួសធ្ងន់ដល់ព្រះមហេសីទៅគិតយ៉ាងម៉េច» ស្នំនីងក៏ងាកទៅបន្ទោសអ្នកបម្រើខណះដែលអេលីនក៏ពេបមាត់មើលមកទ្រង់ហាក់ដឹងថាទ្រង់កំពុងសម្តែងជាមិនដឹងអ្វី
«ទ្រង់មិនមែនជាអ្នកដាក់ម្ជុលនោះក្នុងកន្សែងនោះទេមែនទេ?»អធិរាជ
«កន្សែងនោះទូលបង្គំបានអោយខាងដំណាក់ដេប៉ាក់ធ្វើដើម្បីថ្វាយព្រះមហេសីជាអំណោយណាក្រាបទូល តើមានមូលហេតុអ្វីដែលទូលបង្គំទៅដាក់ម្ជុលក្នុងនោះ នេះជាភាពធ្វេសប្រហេសធ្ងន់ធ្ងររបស់ខាងដំណាក់ដេប៉ាក់ ទូលបង្គំនិងអោយគេចាប់ម្នាក់នោះមកដាក់ទោស ហើយក៏រាជទានទោសដល់ព្រះមហេសីផងដែលធ្វើអោយទ្រង់របួសណាក្រាបទូល»ស្នំនីងព្យាយាមបកស្រាយជាមួយកែវភ្នែកគួរអោយអាណិត បង្ហាញចេញហាក់បារម្មណ៍កង្វល់ទៅកាន់ជីមីន
«ទ្រង់មិនមែនជាអ្នកធ្វើទេហ្ហេស»អធិរាជសួរ ស្នំនីងបុកពោះឡើងភ្លែត
«តើទូលបង្គំទៅធ្វើបែបនោះក្នុងគោលបំណងអ្វីទៅក្រាបទូល នេះជាការធ្វេសប្រហេសរបស់ខាងដំណាក់ដេប៉ាក់សុទ្ធសោត ស៊ូម៉ារីឯងអោយគេទៅចាប់អ្នកដែលដេរន្សែងនេះពិន័យដោយវាយគេ50ដំបងទៅ»ស្នំនីង
YOU ARE READING
[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]
Romanceពេលដែលចន្ទគ្រាសជាពេលដែលខ្ញុំបានឆ្លងទៅកាន់ភពណាមិនដឹង ដែលទីនោះគេហៅថា ដេសុីរៀ ជានរគបុរាណធំមួយ ហើយខ្ញុំបានជួបជាមួយអធិរាជនរគនោះមានឈ្មោះថា យ៉ុនហ្គី អេនស្ទូរីស។ តួឯក : យ៉ុនហ្គី អេនស្ទូរីស x ជីមីន អេរ៉ូ សរសេរដោយ ស្កាយ៍
![[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]](https://img.wattpad.com/cover/401774741-64-k148104.jpg)