ព្រិចបើកៗពេលរាត្រីបានតែឈានមកដល់បាត់ទៅហើយ គ្រប់គ្នាក៏នាំក្នាចូលតាមកន្លែងរាងៗព្រោះពេលនេះនៅក្នុងរាជវាំងបានចេញច្បាប់ហាមឃាត់មិនអោយនរណាដើរចេញចូលផ្តេសផ្តាស់ពីកន្លែងរបស់ពួកគេទេបន្ទាប់ពីមានរឿងកើតឡើងមក ច្បាប់រាជវាំងបានតឹងជាងមុន ធ្វើអោយមានការលំបាកតែវាក៏សម្រាប់សុវត្ថិភាពរបស់គ្រប់គ្នាផងដែរ។
ឯជីមីនវិញខណះពេលនេះគេកំពុងតែត្រាំទឹកដើម្បីសម្អាតខ្លួន អេលីនបានរៀបចំទឹកថ្វាយដោយមានស្រទាប់ផ្កាជាច្រើន ៖
«ហ្ហើយ ហេតុអ្វីស្មុគស្មាញម្ល៉េះ តើយើងគួរគិតយ៉ាងម៉េចទៅ?»ត្រាំទឹកបណ្តើរបានគិតពីរឿងដែលគេគួរធ្វើបណ្តើរ នេះវាយូរហើយតែគេនៅតែមិនអាចរកមូលហេតុ ឬដឹងថាម្តេចទើបស្នំនីងចង់សម្លាប់ជីមីនអេរ៉ូដូច្នោះ
«ជីមីន អេរ៉ូ អាចទេយើងចង់ជួបឯងម្តងទៀត មានរឿងច្រើនណាស់ដែលយើងចង់ដឹង»តែតើគេអាចជួបជីមីនអេរ៉ូម្តងទៀតដោយបៀបណា តាមរយះអ្វី ឬទាល់តែគេសន្លប់ម្តងទៀតទើបអាចជួបជីមីនអេរ៉ូបាន ?
«ថ្ងៃដែលយើងមានគ្រោះថ្នាក់ហើយឆ្លងមកទីនេះគឺមានចន្ទគ្រាស ឬទាល់តែយើងជួបហេតុការណ៍នោះម្តងទៀតទើបយើងអាចទៅវិញបាន តែតើពេលណាទើបមានចន្ទគ្រាសម្តងទៀតទៅ»គិតចុះឡើងស្រាប់តែនឹកឃើញ មែនហើយបើគ្រោះថ្នាក់និងដោយសារមានចន្ទគ្រាសបាននាំគេមកដេសុីរៀនេះ មានន័យថាទាល់តែហេតុការណ៍នោះកើតឡើងម្តងទៀតទើបគេអាចទៅវិញបានឬ??
«តែជីមីនអេរ៉ូប្រាប់យើងថា នៅលោករបស់យើង យើងបានស្លាប់ហើយ នោះមានន័យថាម៉េចវិញ?» គេចាំបានពេលជីមីនអេរ៉ូបង្ហាញខ្លួនមកប្រាប់គេពេលនោះ ជីមីនអេរ៉ូនិយាយថាគេស្លាប់ហើយ គេស្លាប់យ៉ាងម៉េច? តើវាមានន័យម្តេចវិញ? បើគេស្លាប់នៅលោកខាងនោះហើយតើគេអាចឆ្លងទៅវិញបានបែបណាទៅ??
«ឬយើងត្រូវជាប់នៅទីនេះរហូត នៅក្នុងរាងកាយមួយនេះ តែយើងចង់ទៅវិញ ចង់ទៅរកម៉ាក់របស់យើងវិញ»គ្រប់គ្នានៅទីនេះល្អជាមួយគេហើយ ប៉ុន្តែគេនឹកម៉ាក់របស់គេណាស់ គេចង់ជួបគាត់ ចង់អោប ចង់នៅក្បែរគាត់វិញ ប៉ុន្តែចុះបើគេមិនអាចទៅវិញបានហើយជាប់គាំងនៅទីនេះអស់មួយជីវិតនោះ...
YOU ARE READING
[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]
Romanceពេលដែលចន្ទគ្រាសជាពេលដែលខ្ញុំបានឆ្លងទៅកាន់ភពណាមិនដឹង ដែលទីនោះគេហៅថា ដេសុីរៀ ជានរគបុរាណធំមួយ ហើយខ្ញុំបានជួបជាមួយអធិរាជនរគនោះមានឈ្មោះថា យ៉ុនហ្គី អេនស្ទូរីស។ តួឯក : យ៉ុនហ្គី អេនស្ទូរីស x ជីមីន អេរ៉ូ សរសេរដោយ ស្កាយ៍
![[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]](https://img.wattpad.com/cover/401774741-64-k148104.jpg)