EPISODE 29 ខ្ចីព្រួញដើម្បីសម្លាប់ចំណី

202 39 7
                                        

    ស្នំនីងបានអោយនីរ៉ាបញ្ចូនដំណឹងមកភ្លាមៗដើម្បីប្រាប់ទៅកាន់បងប្រុសរបស់នាងអោយធ្វើការផ្អាកសកម្មភាពគ្រប់យ៉ាង ហើយពេលនេះដំណឹងទាំងនោះក៏បានបងដល់ដៃរបស់ខេសុីនដូចគ្នា៖

«លោកម្ចាស់គិតយ៉ាងណា​ ពេលនេះអធិរាជចាប់ផ្តើមមានការសង្ស័យលើកុលសម្ព័នរបស់យើងហើយទាន»នាយជាកូនចៅបានសួរមតិយោបល់ពីចៅហ្វាយដែលបានអានសំបុត្រនោះហើយកំពុងគិតរកកលល្បិចបន្ថែម

«ប្រាប់គ្នាយើងដែលនៅដេសុីរៀអោយស្ងប់ស្ងាត់មួយរយះសិន កុំទាន់ធ្វើអ្វីទាំងអស់ អាយ៉ុនហ្គីពេលនេះវាអាចកំពុងអោយទាហានរបស់វាតាមដានមិនខាន» ពួកគេមិនអាចឆេវឆវទេពេលនេះ ព្រោះកូនអុកសំខាន់កំពុងតែបែរកែវភ្នែកមករកពួកគេហើយ ម្តងនេះមុននឹងដើរក្តារអុកពួកគេត្រូវថ្លឹងថ្លែងអោយល្អជាងនេះ

«ចុះរឿងដែលពួកយើងគ្រោងនិងធ្វើនោះ?»

«យើងមានវិធីផ្សេង»

«លោកម្ចាស់មានគ្រោងអ្វីទៀត»

«បើព្រួញយើងមិនអាចបាញ់បាន ម្តេចមិនខ្ចីព្រួញអ្នកដទៃដើម្បីប្រម៉ាញ់ចំណីទៅ»វាចាពោលជាមួយស្នាមញញឹមយ៉ាងពិសពុល ក៏បង្ហាញយ៉ាងច្បាស់ពីគោលបំណងយ៉ាងម៉ត់ចត់ដែលនាយបានគិតនាពេលនេះ។ ពេលនេះអធិរាជបានសង្ស័យលើកុលសម្ព័នរបស់នាយ នាយពិតជាមិនអាចចេញមុខមាត់ធ្វើអ្វីផ្តេសផ្តាសព្រោះអាចបង្កសង្គ្រាម តែមិនមែនថានាយគ្មានផ្លូវចេញឯណា!!!

«ខេសុីន!!»កំពុងតែពិភាក្សាគ្នាសុខៗស្រាប់តែបុរសចំណាស់ម្នាក់ក៏ដើរចូលមក គាត់គឺជាលោកខនស្ទីន ម្ចាស់កុលសម្ព័នដេរ៉ុន

«បិតា»ឃើញវត្តមានរបស់បិតាខ្លួននាយក៏បានក្រោកឈរភ្លែត

«ឯងកំពុងតែធ្វើអ្វីមានដឹងខ្លួនទេ»វាចាមាំបញ្ជាក់ពីការក្រោធជាមួយព្រះភក្រ្តពោរពេញទៅដោយកំហឹងមើលទៅកាន់បុត្រដែលឈរទល់មុខទ្រង់

«បិតាកំពុងមានបន្ទូលពីអ្វី បុត្រមិនយល់ទេក្រាបទូល»

«បុត្រគិតថាបិតាមិនដឹងថាបុត្របានធ្វើអ្វីឬខេសុីន ឆាប់ដកមនុស្សពីដេសុីរៀឥឡូវនេះ»គាត់ជាម្ចាស់កុលសម្ព័នដេរ៉ុនគាត់មិនមែនល្ងង់មិនដឹងថានរណាបានធ្វើអ្វីឡើយ ឯខេសុីនគ្រាន់តែបានឭភ្លាមធ្វើអោយនាយនិយាយអ្វីលែងចេញតែម្តង

[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]Where stories live. Discover now