EPISODE 32 មនុស្សប្រុសពិតជាអាចមានកូនឬ?

217 43 9
                                        

សូរិយាបណ្តែតកាយឡើងជាថ្មីនៅលើទឹកដីដ៏មនោរម្យ បញ្ជាក់ថានេះជាពេលដែលមនុស្សម្នាក៏ដូចជាសត្វគ្រប់ប្រភេទត្រូវក្រោកពីដំណេកដើម្បីមកទទួលថ្ងៃថ្មី ខណះដែលរស្មីយ៉ាងត្រចេះត្រចង់រះយ៉ាងចចាចចាំងចែងពន្លឺពណ៍មាសយ៉ាងភ្លឺថ្លា។

ស្ថិតនៅក្នុងភូមិគ្រឹះរបស់ត្រកូលអេរ៉ូឯណ្ណេះវិញ អ្នកបម្រើគ្រប់ជាន់ថ្នាក់រូតរះម្នីម្នាធ្វើកិច្ចការងាររបស់ពួកគេរាងខ្លួន ថ្វីត្បិតជាតួនាទី ហើយក៏បានរៀបចំព្រះក្រយាលឿនជាងសព្វមួយដងព្រោះតែមានវត្តមានរបស់អធិរាជនិងព្រះមហេសីដែលកំពុងតែគង់នៅក្នុងភូមិគ្រឹះនេះដូចគ្នា៖

«ពួកឯងរៀបចំអោយលឿនៗទៅ»លោកស្រីរ៉ូសុីតាបានអោយអ្នកបម្រើដាំថ្នាំពៅក៏ដូចជារៀបចំព្រះក្រយាអោយរូតរាន់ មុនពេលដែលអធិរាជជាមួយព្រះមហេសីតើនពីដំណេក

«លោកស្រីតើដាំថ្នាំពៅនេះធ្វើអ្វីដែរ?» អេលីនបានសួរគេមិនយល់ ព្រោះតែថ្នាំនេះគឺជាឪសថសម្រាប់ពៅមនុស្សដែលកំពុងឈឺ នាងឆ្ងល់ថាតើនរណាឈឺឬទើបគាត់អោយដាំថ្នាំនេះ

«ឯងកុំចេះដឹង ឆាប់ធ្វើអោយលឿនៗទៅ» គាត់មិនមាត់បានតឿនអោយពួកគេធ្វើអោយលឿនៗហើយក៏ដើរចេញទៅ

«អ្នកណាឈឺ»អេលីនអង្គុយអេសក្បាលបែបមិនយល់ ព្រោះក្នុងផ្ទះនេះដូចជាគ្មាននរណាកើតអីទេ ហើយដាំថ្នាំហ្នឹងធ្វើអី ប្លែកៗ។

បង្វែរទិសដៅមកកាន់ក្នុងបន្ទប់ធំទូលាយមួយឯណ្ណេះវិញ កំពុងតែមានកាយតូចម្នាក់គេងលក់យ៉ាងស្កប់ស្កល់ដោយមានភួយបិទបាំងត្រឹមកររបស់គេ មួយស្របក់ក្រោយស្របកភ្នែកស្អាតក៏បើកឡើងតិចៗជាមួយការស្រវាំង បានបង្ហាញអោយឃើញពិដានបន្ទប់ ក្រោយបើកបានស្រឡះក៏ងាកជុំវិញ៖

«ព្រះអើយ ហ្ហឹក ហ្ហឹក»ខួរក្បាលដំណើរការភ្លាម រូបភាពសកម្មភាពគ្រប់យ៉ាងដែលបានកើតឡើងកាលពីយប់មិញបានផុសឡើងធ្វើអោយគេទាញភួយមកគ្របក្បាលអៀនឡើងមួយរំពេច ព្រះអើយនេះគេបានធ្វើអ្វីហ្នឹង ហ្ហឹក អត់ទេប្រាប់គេមកថាវាជាសុបិន្ត

«ឈឺណាស់ អាស្តេចឆ្គួត លេងយើងធ្ងន់ដល់ហើយ»គេព្យាយាមក្រោកអង្គុយតែផ្នែកខាងក្រោមក៏ឈឺចាប់ខ្ទោកៗ ក្រហាយផ្សារពិបាកទ្រាំ ឯបំពង់ករក៏ស្ងួតឈឺណាស់ រាងកាយគេពេលនេះស្ទើរតែទ្រុតទ្រោមទៅហើយ។

[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]Where stories live. Discover now