បីថ្ងៃក្រោយមក*
រយះពេលបីថ្ងៃបានកន្លងផុតទៅ ពេលនេះជីមីនបានធូរស្បើយបន្តិចពីរបួសលើកររបស់គេ ហើយគេក៏បានចេញមកអង្គុយលេងនៅក្នុងសួរច្បារផងដែរ សំខាន់គេបានអង្គុយគូរគំនូរទៀតផងដោយប្រើក្រដាសនិងទឹកថ្នាំដែលគេប្រាប់អោយនូរីនទៅយកអោយពេលនោះ៖
«ស្អាតណាស់ព្រះមហេសី» ជីមីនបានគូររូបរាជវាំងដេសុីរៀផ្ទាល់ អេលីនគ្រាន់តែបានឃើញគេបើកភ្នែកធំៗពោលសរសើរមិនដាច់ឡើយ ជីមីនវិញគឺសើចយ៉ាងស្រស់តែម្តង
«ថ្វាយបង្គំព្រះមហេសី»កំពុងតែអង្គុយគូរគំនូរសុខៗ ស្រាប់តែរីដេនបានដើរមក ជីមីនគ្រាន់តែឃើញក៏ញញឹមឡើងភ្លែត
«បងប្រុស»
«គំនូរស្អាតណាស់ នេះទ្រង់ចេះគូរគំនូរតាំងពីពេលណា»រីដេនបានឃើញគំនូរដែលជីមីនគូរវាមានភាពរស់រវើកហើយស្រស់ស្អាតណាស់ក៏ពោលសរសើរ
«ខ្ញុំរៀនគូរលេងៗប៉ុណ្ណោះ បងអង្គុយសិនទៅ» រីដេនក៏អង្គុយ
ពួកគេអង្គុយនិយាយគ្នាបណ្តើរ ជីមីនគូរបណ្តើរ រីដេនបានសួរសុខទុក្ខ ហើយជីមីនក៏បាននិយាយអំពីលោកពុកអ្នកម៉ែដែលគេទើបតែបានទៅលេងដែរ។ ក៏ស្របពេលនោះស្រាប់តែក៏មានមនុស្សដើរមកសួនច្បារនេះដែរ៖
«អូហ៍នោះគឺជាព្រះមហេសីជាមួយលោកមន្ត្រីពន្ធដារមែនទេ?» អ្នកបម្រើដែលឆ្លងកាត់បានឃើញក៏នាំគ្នាខ្សឹបខ្សាវគ្នាភ្លាមព្រោះឃើញពីកាយវិការស្និតស្នាលរបស់ព្រះមហេសីនិងមន្ត្រីនោះ
«ព្រះមហេសីនិងលោករីនដូចជាស្និតស្នាលគ្នាខុសពីធម្មតាណាស់»
«មែនហើយៗ» ពួកនាងនាំគ្នានិយាយហើយក៏ដើរចាកចេញទៅ។
ហើយមិនយូរប៉ុន្មានពាក្យចចាមរាមមួយនេះក៏បានឮសាយភាយពេញរាជវាំងទាំងអស់ គ្រប់គ្នាបាននិយាយថាព្រះមហេសីលួចមានទំនាក់ទំនងញីឈ្មោលជាមួយនិងមន្ត្រីពន្ធដារ ព្រោះឃើញពួកគេស្និតស្នាលគ្នា ហើយក៏មិនមែនលើកទីមួយដែរ៖
«ហ្ហឹស ដល់ពេលរបស់យើងហើយ»ស្នំនីងក្រោយទទួលបានពាក្យចចាមរាមនោះភ្លាម ក៏ញញឹមឡើង ព្រោះឪកាសដែលទ្រង់រងចាំបានមកដល់ហើយ
YOU ARE READING
[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]
Romanceពេលដែលចន្ទគ្រាសជាពេលដែលខ្ញុំបានឆ្លងទៅកាន់ភពណាមិនដឹង ដែលទីនោះគេហៅថា ដេសុីរៀ ជានរគបុរាណធំមួយ ហើយខ្ញុំបានជួបជាមួយអធិរាជនរគនោះមានឈ្មោះថា យ៉ុនហ្គី អេនស្ទូរីស។ តួឯក : យ៉ុនហ្គី អេនស្ទូរីស x ជីមីន អេរ៉ូ សរសេរដោយ ស្កាយ៍
![[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]](https://img.wattpad.com/cover/401774741-64-k148104.jpg)