បីរថ្ងៃបានកន្លងផុតទៅ ពន្លឺថ្ងៃបានបញ្ចេញរស្មីយ៉ាថភ្លឺចចាចខណះដែលស្ថិតនៅក្នុងព្រៃមួយកន្លែងកំពុងតែមានសេះមួយក្បាលត្រូវបានជិះដោយបុរសម្នាក់ កំពុងតែបោលយ៉ាងលឿនស្លេវទៅកាន់ទីណាក៏មិនដឹង។ ហើយមួយស្របក់ក្រោយមកក៏មកដល់កន្លែងនោះដែលជាជំរុំដាច់ស្រយាលតូចមួយប៉ុន្តែមានការយាមកាមយ៉ាងតឹងរឹងក៏ដូចជាសុទ្ធសឹងតែជាមនុស្សប្រុសទាំងអស់ ខ្លះក៏កំពុងតែដុំដែកផលិតអាវុធខ្លះទៀតក៏កំពុងហាត់សមការប្រយុទ្ធ បុរសនោះបានជិះចូលទៅហើយយកសេះទៅកាន់ក្រោល៖
«យ៉ុងលោកម្ចាស់ចង់ជួបឯង»គ្រាន់តែចុះពីខ្នងសេះភ្លាម ដូពីនក៏រហ័សមករកគេភ្លែតតែម្តង ហាក់បានរងចាំគេអស់រយះពេលយូរ
«យើងដឹងហើយ»យ៉ុង
«ឯងបាត់ច្រើនថ្ងៃម្ល៉េះ ចុះគ្នាយើងផ្សេងទៀត» សូមបញ្ជាក់ថានេះជាបក្សឃាតករស៊ុងលេស៍ ហើយដូពីនជាដៃស្តាំរបស់លោកល្វីសហ្វាំងហ្យុង
«គ្នាយើងត្រូវការសម្លាប់អស់ហើយ យើងទើបតែគេចខ្លួនមកបាន»យ៉ុង
«អ៊ីចឹងឆាប់ទៅរកលោកម្ចាស់ទៅ»ថាហើយយ៉ុងដកដង្ហើមធំ រួចបានចូលទៅកាន់ជំរុំដែលមានលោកល្វីស៍ហ្វាំងហ្យុងនៅទីនោះ។
ចូលទៅដល់ក៏បានឃើញបុរសចំណាស់មាឌធំម្នាក់ ខ្លួនមានដោយសាក់ មុខមាំមានពុកចង្ការគួរអោយខ្លាចកំពុងតែអង្គុយជូតកាំបិតរបស់ខ្លួន៖
«សូមគោរពលោកម្ចាស់»យ៉ុង បានលុតជង្គង់ចុះគោរពលោកជាម្ចាស់ភ្លែត លោកហ្វាំងហ្យុងក៏ចាក់ដាវទៅលើដីមើលទៅកាន់គេ
«ការងារនោះយ៉ាងម៉េចហើយ»សំដីមាំ ត្រជាក់មានអំណាចសួរទៅកាន់កូនចៅ
«បរាជ័យហើយលោក»គ្រាន់តែឮបែបនេះភ្លាម
«បរាជ័យ?» ល្វីសហ្វាំងហ្យុង ក្រោកឈរឡើងលើកកាំបិតធំដាក់លើស្មាឈានជើងទៅរកកូនចៅរួចបានផ្កើយចង្ការគេឡើងអោយមើលមុខគាត់ ដែលកំពុងតែបង្ហាញក្រសែរភ្នែកខឹងសប្បារជាខ្លាំង
«អធិរាជនោះបានសម្លាប់គ្នាយើងចោលអស់ ជាសំណាងណាស់ដែលខ្ញុំរត់គេចបានមុន»យ៉ុងនិយាយទាំងញ័រមាត់
ESTÁS LEYENDO
[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]
Romanceពេលដែលចន្ទគ្រាសជាពេលដែលខ្ញុំបានឆ្លងទៅកាន់ភពណាមិនដឹង ដែលទីនោះគេហៅថា ដេសុីរៀ ជានរគបុរាណធំមួយ ហើយខ្ញុំបានជួបជាមួយអធិរាជនរគនោះមានឈ្មោះថា យ៉ុនហ្គី អេនស្ទូរីស។ តួឯក : យ៉ុនហ្គី អេនស្ទូរីស x ជីមីន អេរ៉ូ សរសេរដោយ ស្កាយ៍
![[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]](https://img.wattpad.com/cover/401774741-64-k148104.jpg)