EPISODE 37 ព្រមទទួលក្តីស្រឡាញ់

227 38 6
                                        

បបូរមាត់ក្រាស់បំពានភ្លាមៗទៅកាន់បបូរមាត់តូចអោយជីមីនភ្ញាក់ស្រឡាំងកាំង ដៃស្រឡូនតូចក៏ច្រានកាយទ្រង់ចេញប៉ុន្តែអធិរាជមិនអាចបណ្តោយអោយរាងតូចទៅដោយងាយ ទ្រង់បានកម្រើកបបូរមាត់ថើបថ្នមៗដើម្បីប្រលោមចិត្តក្មេងនៅខាងក្រោមអោយទោរទន់ ហើយវាក៏ពិត ជីមីនបានបិទភ្នែកចុះបណ្តោយខ្លួនតាមស្នាមថើបដ៏ផ្អែមល្ហែមមួយនោះមិនអោយខ្នើសចិត្ត។

បបូរមាត់ក្រាស់បឺតជញ្ជាក់បបូរមាត់តូចខាងក្រោមក្រេបភាពស្រទន់ដូចជាចាហួយ ឯអណ្តាតឥតឆ្អឹងហាក់ស្ទាត់ជំនាញក៏ក្រលាស់ក្រលែងប្រលែងប្រដេញពីក្រអូបមាត់ថ្លា ដួសយកទឹកឃ្មុំផ្អែមស្រស់ ក្រេបយ៉ាងណាក៏មិនជិនណាយ៖

«យើងស្រឡាញ់ទ្រង់ ព្រះមហេសី»ឃ្លោងឃ្លាមួយល្បះបានពោលស្របពេលដែលបបូរមាត់បានផ្តាច់ ស្នាមញញឹមជាមួយកែវភ្នែកបង្ហាញពីសេចក្តីស្នេហាដ៏លើសលុបជាមួយចិត្តដ៏បរិសុទ្ធបានសារភាពទៅកាន់ មនុស្សនៅក្រោមទ្រូងអោយបានជ្រាបពីទំហំបេះដូងដែលទ្រង់មានចំពោះគេ។

ខណះដែលជីមីនស្ងៀមទ្រឹង រង្វង់កែវភ្នែកមើលទៅកាន់ទ្រង់ហាក់ភ្ញាក់ផ្អើលនឹងសម្លេងបេះដូងដែលបុកលោតញាប់បង្ករជាស្នូរដឹបៗអាចស្តាប់ឮដល់ខាងក្រៅ ក្នុងខ្លួនមានអារម្មណ៍ថាត្រូវបានអ្វីម្យ៉ាងសាយភាយប្រាប់ទៅកាន់ខ្លួនក្បាលអោយទទួលដឹងថាគេកំពុងតែរំភើប ត្រេកអរ ជាមួយវាចាមួយល្បះមុននេះដោយមិនអាចប្រកែកបាន ត្បិតជាពាក្យដែលពោលបញ្ជាក់អោយយ៉ាងច្បាស់ថាមិនបានភូតកុហក់។

«បេះដូង ជីវិត ដួងចិត្តរបស់យើងបានប្រគល់ជូនទ្រង់ហើយ ពីមុនបែបណាយើងមិនបានខ្វល់ ប៉ុន្តែយើងគ្រាន់តែចង់ប្រាប់ទ្រង់អោយជ្រាបនៅពេលនេះថា យើងស្រឡាញ់ទ្រង់ ស្រឡាញ់មនុស្សម្នាក់នេះ ម្នាក់ដែលនៅចំពោះមុខយើង» គ្រប់ម៉ាត់សំដីបានមានបន្ទូលយ៉ាងច្បាស់គ្មានអោយទាក់ ត្បិតវាមិនមែនជាពាក្យដែលបានសរសេរទុកឬរៀបចំ ប៉ុន្តែជាពាក្យដែលបេះដូងនិងខួរក្បាលទ្រង់បានបញ្ជារអោយវាបញ្ចេញមក ប្រាប់ទៅក្នុងមនុស្សក្នុងរង្វង់ដៃអោយបានដឹង ថាពេលនេះ ឥឡូវនេះ វិនាទីនេះ ទ្រង់មានអារម្មណ៍បែបណាទៅលើគេ ហើយទ្រង់ក៏សង្ឈឹមថាមហេសីទ្រង់បានជ្រាបវាយ៉ាងច្បាស់ដូចគ្នា។

[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]Donde viven las historias. Descúbrelo ahora