EPISODE 30 បរបាញ់សត្វ

183 43 11
                                        

ជីមីនបានរត់មកក្នុងបន្ទប់របស់ខ្លួនវិញជាមួយអារម្មណ៍ចម្លែកក្នុងខ្លួន បេះដូងគេពេលនេះលោតចង់គាំងទៅហើយ៖

«តើយើងកើតអី? ហេតុអ្វីយើង..»ដៃស្ទាបទ្រូង ក្នុងខ្លួនហាក់ប្លែកៗយ៉ាងម៉េចមិនដឹង គេបរិយាយអ្វីមិនចេញ ហើយក៏មិនយល់ពីខ្លួនឯងដែរម្តេចទើបគេមិនបដិសេធពេលអធិរាជថើបគេ នេះវាយ៉ាងម៉េចទៅ

«ឯងពិតជាស្រឡាញ់គេមែនឬ មិនអាចទេជីមីន ឯងមិនអាចស្រឡាញ់គេទេ តែ..តែយើង..»គេភ័យ គេខ្លាច ពេលនេះគេច្របូកច្របល់អស់ហើយ អារម្មណ៍ចាប់ផ្តើមលែងនឹកនរខួរក្បាលឈ្លោះប្រកែកជាមួយបេះដូង រញ៉េរញ៉ៃអោយគេវង្វេងវង្វាន់ ស្រពិចស្រពិលបែងចែកអ្វីមិនដាច់ មិនយល់ពីអារម្មណ៍របស់ខ្លួនឯងពេលនេះឡើយ

«យើង..យើងពិតជា..យើងពិតជាស្រឡាញ់គេមែន» កាយតូចសម្រូតចុះផ្អែកជាមួយទ្វារបន្ទប់ ដៃស្រឡូនញ័របន្តិច ត្បិតខួរក្បាលប្រឹងបដិសេធយ៉ាងណាតែគេមិនអាចកុហក់តម្រូវការបេះដូងដែលកំពុងតែលោតបានទេ ហើយចុងបញ្ចប់គេក៏ទទួលស្គាល់ថា គេបានស្រឡាញ់អធិរាជហើយ..

គេលែងកុហក់ខ្លួនឯងបានទៀត ពេលនេះដល់ពេលដែលត្រូវទទួលយកការពិត ការពិតដែលគេស្រឡាញ់អធិរាជ ប៉ុន្តែគេខ្លាចណាស់ ខ្លាចក្នុងការបង្ហាញ ខ្លាចក្នុងការដែលយល់ព្រមប្រគល់បេះដូងទៅអធិរាជ ព្រោះដូចដឹងថាអធិរាជទ្រង់ក៏មានស្នំដែលទ្រង់សព្វព្រះទ័យហើយដូចគ្នា ឯគេវិញ តើច្បាស់ទេថាអធិរាជពិតជាមានចិត្តស្រឡាញ់គេនោះ ឬទ្រង់គ្រាន់តែធ្វើតួនាទីជាព្រះស្វាមីទៅលើព្រះមហេសីតែប៉ុណ្ណោះ???

គិតហើយគិតទៀត ក៏ស្រាប់តែពេលនោះ ទ្វារដែលគេកំពុងផ្អែកបានរង្គើរហាក់បីដូចជាកំពុងតែមាននរណាម្នាក់បម្រុងបើកចូលមក ជីមីនក៏ក្រោកចេញ តែពេលបានឃើញ

«អ..អធិរាជ»ជំហានជើងតូចថយទៅក្រោយ អារម្មណ៍ភិតភ័យបុកពេញរាងកាយអោយមិនស្រណុក គេពិបាកប្រឈមមុខជាមួយអធិរាជណាស់ពេលនេះបន្ទាប់ពីហេតុការដែលបានកើតឡើង។

«ទ្រង់កើតអ្វី ម្តេចមានព្រះភក្រ្តហាក់ភ្ញាក់ផ្អើលយ៉ាងនេះ»ដោយសារឪពុកម្តាយជីមីនរៀបចំអោយពួកទ្រង់ផ្ទុំបន្ទប់ជាមួយគ្នាទើបអធិរាជមក តែពេលឃើញអាការះចម្លែករបស់មហេសីក៏មានការងឿងឆ្ងល់ក្នុងព្រះទ័យ

[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]Where stories live. Discover now