បន្ទាប់ពីការឆែកឆេកាលពីយប់មិញធ្វើអោយមានការចលាចលជាខ្លាំងនៅគ្រប់មនុស្សទាំងអស់ក្នុងរាជវាំង ជាពិសេសទាហានបានធ្វើការដាក់ពង្រាយគ្រប់ទិសទីទាំងអស់ទាំងក្នុងនិងក្រៅវាំង ព្រោះហេតុការណ៍កាលពីយប់មិញ វាមិនមែនជារឿងតូចតាចឡើយ ដូចដឹងថាផ្ទៃក្នុងរបស់នរគជារឿងសំខាន់ បើមានអ្នកក្រៅបានដឹងវាច្បាស់ណាស់ថាគ្មានលិទ្ធផលល្អប្រសើរឡយ៖
«ព្រះអើយ ចុះអធិរាជទ្រង់បានមានបានកើតអ្វីទេ?»វាចាចេញពីស្នំនីង ទ្រង់មានការព្រួយបារម្មណ៍បន្តិចទៅលើព្រះសុវត្ថិភាពរបស់អធិរាជ ព្រោះកាលដែលមានអ្នកអាចលួចចូលទៅក្នុងដំណាក់អធិរាជបានងាយដូច្នេះមានន័យថា រាជវាំងពេលនេះលែងមានសុវត្ដិភាពហើយ។
«អធិរាជមិនអីទេក្រាបទូល ប៉ុន្តែឭថាការសម្ងាត់ត្រូវបានជនអនាមិកនោះដឹង»
«តើជននោះជានរណាទៅម្តេចវាថ្លើមធំយ៉ាងនេះ» វាជាការពិត ច្រើនឆ្នាំមកហើយមិនធ្លាប់មានរឿងដូច្នោះកើតឡើងឡើយ តើនរណាទៅដែលចិត្តសឿងហ៊ានមកប្រលែងជាមួយភ្លើងដូច្នោះ។
«ពេលនេះអធិរាជកំពុងតាមរកវាណាក្រាបទូល ហើយទូលបង្គំបានឭពួកទាហាននិយាយគ្មានថាជនអនាមិកនោះអាចជាមនុស្សនៅក្នុងវាំនេះផងដែរណាក្រាបទូល» ស្តាប់ដល់ត្រឹមនេះស្នំនីងកាន់តែមានការកង្វល់លើសដើមទៅទៀត
«សង្ឈឹមថាអធិរាជឆាប់ចាប់ជននោះបានចុះ»
«ស្នំនីងកុំព្រួយព្រះទ័យអី អធិរាជច្បាស់ជាចាប់វាបាន»
«យើងគ្រាន់តែព្រួយបារម្មណ៍ថាគេអាចបង្ករគ្រោះដល់អធិរាជប៉ុណ្ណោះ ម្យ៉ាងយើងខ្លាចកើតមានសង្គ្រាមទៀត ឯងក៏ដឹងថាបើទីណាមានសង្គ្រាមទីនោះនឹងមានរឿងអ្វីកើតឡើង»
«ស្នំនីងទ្រង់គិតច្រើនពេកហើយ អធិរាជជាស្តេចដែលមានអំណាចជាងគេនៅលើទឹកដីនេះ តើមាននរគណាហ៊ានបោះបោលប្រឆាំងជាមួយអធិរាជទៅ» នាងនិយាយត្រូវតាំងពីអធិរាជយ៉ុនហ្គីអេនស្ទូរីសច្បាំងឈ្នះអាណាចក្ររ៉ូម មកមិនថានរគណាកុលសម្ព័នណា ឡើយសុទ្ធតែកោតខ្លបខ្លាច អោនក្បាលគោរពអធិរាជគ្រប់គ្នាទាំងអស់។
YOU ARE READING
[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]
Romanceពេលដែលចន្ទគ្រាសជាពេលដែលខ្ញុំបានឆ្លងទៅកាន់ភពណាមិនដឹង ដែលទីនោះគេហៅថា ដេសុីរៀ ជានរគបុរាណធំមួយ ហើយខ្ញុំបានជួបជាមួយអធិរាជនរគនោះមានឈ្មោះថា យ៉ុនហ្គី អេនស្ទូរីស។ តួឯក : យ៉ុនហ្គី អេនស្ទូរីស x ជីមីន អេរ៉ូ សរសេរដោយ ស្កាយ៍
![[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]](https://img.wattpad.com/cover/401774741-64-k148104.jpg)