EPISODE 38 កម្ទេចសត្រូវ

Start from the beginning
                                        

«ហ្ហឹស អាស្តេចនេះវាខ្លាំងណាស់ ដល់ថ្នាក់ឃាតកររបស់យើងមានថ្វីដៃខ្លាំងប៉ុណ្ណេះហើយវានៅបង្ក្រាបបានទៀត ពិតជាមិនធម្មតាឡើយ»គាត់មិនខឹងកូនចៅទេ តែក៏ស្ងើចសរសើរទៅដល់ស្តេចរូបនេះដែលអាចយកឈ្នះកូនចៅដែលសុទ្ធតែមានថ្វីដៃរបស់គាត់បាន ព្រោះដូចដឹងថាបក្សរបស់គាត់ល្បីល្បាញខាងសម្លាប់ប៉ុណ្ណា

«លោកម្ចាស់គិតធ្វើយ៉ាងម៉េចបន្ត?»

«ការងារបរាជ័យ លោកខេសុីនច្បាស់ជាមិនសុខចិត្តទេ ឯងចាត់មនុស្សបន្ថែមទៀតធ្វើយ៉ាងណាចាប់ព្រះមហេសីវាមកអោយបាន យើងមិនចង់ក្បត់ពាក្យសំដីជាមួយលោកខេសុីនទេ» មែនហើយខេសុីនជាអ្នកជួលពួកគេអោយទៅចាប់ជីមីន ហើយបានអោយមាសពេជ្យកែវកងជាច្រើនដល់ពួកគេដូចគ្នា គេក៏បានសន្យាថាធ្វើការអោយសម្រេចប៉ុន្តែពេលនេះបែរជាបរាជ័យគេត្រូវតែរកផ្លូវចេញថ្មីមួយទៀត

«ប៉ុន្តែអធិរាជនោះមានអំណាចខ្លាំងណាស់ ខ្ញុំខ្លាចតែនាំទុក្ខដល់បក្សយើងទេលោកម្ចាស់»យ៉ុង

«យើងបានទទួលមាសពីគេ ដូច្នេះត្រូវតែផ្តល់របស់ដែលគេចង់បានទៅវិញ នេះជាច្បាប់របស់បក្សយើង»ហ្វាំងហ្យុងលើកពែងមកក្រេបស្រាបន្តិច ទោះពួកគេជាឃាតករតែគេគោរពសំដី ក៏ច្បាស់លាស់ជាមួយការងារណាស់ បើគេទទួលការងារពីនរណាហើយការងារត្រូវតែសម្រេចមិនថាលំបាកយ៉ាងណាទេ។

«បាទ»

«ចុះឯងរត់រួចបានយ៉ាងម៉េច»គិតមួយស្របក់ ហ្វាំងហ្យុងក៏សួរព្រោះហាក់ដូចជាមានចម្ងល់ បើកូនចៅឯទៀតត្រូវអធិរាជយ៉ុនហ្គីសម្លាប់ ចុះយ៉ុងអាចគេចខ្លួនបានដោយរបៀបណា

«ខ្ញុំ..ខ្ញុំរត់មកមុនណាលោកម្ចាស់ព្រោះដឹងថាមិនអាចឈ្នះពួកគេ»យ៉ុងបុកពោះញ័រមាត់ មិនហ៊ានសម្លឹងចំកែវភ្នែកហ្វាំងហ្យុងជាចៅហ្វាយទេ ធ្វើអោយហ្វាំងហ្យុងមើលទៅគេហាក់ដូចមានពិរុទ្ធបន្តិច

«ហើយមាននរណាតាមឯងមកទេ»

«អត់មានទេលោកម្ចាស់»យ៉ុងឆ្លើយជាមួយសម្លេងរដាក់រដាក់

«ល្អទៅវិញចុះ» យ៉ុងក៏រហ័សចេញទៅវិញយ៉ាងលឿន ឯលោកហ្វាំងហ្យុងក៏តាមមើលគេ ហាក់ដូចជាបានសង្ស័យអ្វីម្យ៉ាង។

[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]Where stories live. Discover now