«តើខ្ញុំគួរឆ្លើយបែបណា បដិសេធល្អទេ»បបូរមាត់តូចភ្ញោចស្នាមញញឹមឡើង ដៃស្រឡូនក្រសោបករអធិរាជ ពោលវាចាជាមួយកែវភ្នែកលេងសើច ប៉ុន្តែបើសួរចិត្តគេពេលនេះ គេពិតជាជ្រួលជ្រាបនូវពាក្យសារភាពនេះខ្លាំងណាស់ ក៏ព្រមបណ្តោយអារម្មណ៍អោយទទួលយកក្តីស្នេហារបស់បុរសម្នាក់ដែលនៅចំពោះមុខគេផងដែរ គ្រាន់តែគេអៀនមិនហ៊ានឆ្លើយតបដោយត្រង់តែប៉ុណ្ណោះ
«អូនច្បាស់ជាអាចបដិសេធយើងប្រសិនបើអូនចង់ យើងមិនអាចបង្ខិតបង្ខំអូនឡើយ ប៉ុន្តែគ្រាន់តែចង់អោយអូនដឹងថា បេះដូងយើងពេលនេះគឺមានតែអូនម្នាក់ប៉ុណ្ណោះ» ជីមីនអាចបដិសេធមិនទទួលក្តីស្រឡាញ់ពីទ្រង់ ហើយទ្រង់ក៏គ្មានសិទ្ធបង្ខំឬក្រោធ ដាក់ទោសគេដែរ ទ្រង់ស្របតាមការសម្រេចចិត្តរបស់រាងតូចគ្រប់ប្រការទាំងអស់
ជីមីនញញឹមឡើង មិនតបសេចក្តីប៉ុន្តែបានទាញអធិរាជប្រថាប់បបូរមាត់គ្នាជាថ្មី ហើយការថើបនេះគឺជាចម្លើយដែលគេបានឆ្លើយតបទៅអធិរាជវិញជំនួសដោយពាក្យសំដី ព្រោះគេពិតជាអៀនណាស់ អណ្តាតរបស់គេគ្រលាស់ពាក្យថា "អូនក៏ស្រឡាញ់បងដែរ" មិនចេញនោះឡើយ។
ពួកទ្រង់បានថើបគ្នាយ៉ាងផ្អែមល្ហែម អធិរាជជ្រាបច្បាស់ពីការឆ្លើយតប ទ្រង់ពេញព្រះទ័យ បានថើបថ្នាក់ថ្នម ពោរពេញទៅដោយភាពកក់ក្តៅនិងក្តីស្រឡាញ់ដ៏មហិមា។ ពេលនេះបើបរិយាយអំពីទំហំស្នេហារបស់ទ្រង់ទៅកាន់ជីមីន គឺវាធំធេងជាងកាឡាក់សុី ឬចក្រវាល់ទាំងមូលទៅទៀត។
ទ្រង់ពិតជាមិនដឹងថាវាបានកើតឡើងតាំងពីពេលណា រាល់ទង្វើរ ពាក្យសំដី គ្រប់យ៉ាងនៃសកម្មភាពរបស់ជីមីន ថ្វីត្បិតពេលខ្លះមើលទៅឆ្គាំឆ្គង វិបល្លាស គ្មានវិន័យ គ្មានច្បាប់ទម្លាប់ ប៉ុន្តែដោយទង្វើរទាំងនេះហើយដែលបានប្រថាប់ដួងចិត្តអោយទ្រង់បានបាក់ព្រះទ័យទៅលើជីមីនដោយមិនអាចប្រកែកបាន។ ឯជីមីនវិញជាការពិតដំបូងគេស្អប់អធិរាជណាស់ យល់ថាទ្រង់អាងអំណាច មានអំនួតគួរអោយស្អប់ តែដល់បានស្គាល់យូរ បានឃើញពីទង្វើរនិងចិត្តបរិសុទ្ធរបស់អធិរាជមកលើគេ បេះដូងគេពិតជាមិនអាចហាមឃាត់មិនអោយមានចិត្តលើទ្រង់។ គេមិនដឹងថាពេលខាងមុខមានរឿងអ្វីទៀត គេមិនដឹងថាជីមីនអេរ៉ូម្ចាស់រាងកាយនេះអាចខឹងគេយ៉ាងណា ប៉ុន្តែពេលនេះគេគ្រាន់តែសុំធ្វើតាមអ្វីដែលបេះដូងគេត្រូវការ ធ្វើតាមអ្វីដែលបេះដូងគេបញ្ជារ អនាគតជារឿងថ្ងៃមុខ ហើយបច្ចុប្បន្នគេសូមដើរតាមអារម្មណ៍មួយនេះសិនទៅចុះ!!!
YOU ARE READING
[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]
Romanceពេលដែលចន្ទគ្រាសជាពេលដែលខ្ញុំបានឆ្លងទៅកាន់ភពណាមិនដឹង ដែលទីនោះគេហៅថា ដេសុីរៀ ជានរគបុរាណធំមួយ ហើយខ្ញុំបានជួបជាមួយអធិរាជនរគនោះមានឈ្មោះថា យ៉ុនហ្គី អេនស្ទូរីស។ តួឯក : យ៉ុនហ្គី អេនស្ទូរីស x ជីមីន អេរ៉ូ សរសេរដោយ ស្កាយ៍
EPISODE 37 ព្រមទទួលក្តីស្រឡាញ់
Start from the beginning
![[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]](https://img.wattpad.com/cover/401774741-64-k148104.jpg)