EPISODE 16 ចម្លើយដែលវិជ្ជាមាន

Start from the beginning
                                        

«បងក៏មិនច្បាស់ដែរ ប៉ុន្តែបើពួកគេពិតជាស្រុះស្រួលគ្នាបានមែន បងសប្បាយចិត្តណាស់»គាត់ក៏ពិបាកសន្និដ្ឋានដូចគ្នា មិនច្បាស់ថាពួកគេពិតជាត្រូវគ្នាឬគ្រាន់តែសម្តែងនៅចំពោះមុខពួកគាត់ទេ ប៉ុន្តែប្រសិនបើពួកគេពិតជាស្រឡាញ់គ្នាមែនគាត់ជាឪពុកម្តាយគ្មានអ្វីក្រៅពីត្រេកអរឡើយ

«តែបងអូនថាអូនជាមានអ្វីមួយខុសប្រក្រតី»

«អ្វីទៅ?»

«បើកូនៗស្រឡាញ់គ្នាអូនក៏សប្បាយចិត្តណា ប៉ុន្តែបងភ្លេចហើយឬថាកូនជុងគេធ្លាប់មានសង្សារណាបង អូនដូចជាមិនទុកចិត្តសោះ ខ្លាចតែកូនសម្តែងជាស្រឡាញ់គ្នាមុខយើងទេបង»គាតនិយាយត្រូវគាត់មិនស្រណុកចិត្តទេហើយបានគិតថាជុងហ្គុកធ្វើជាស្រឡាញ់ថេយ៍ដើម្បីបន្លំភ្នែកពួកគាត់ ព្រោះវាដូចជាលឿនពេក កាលពីមួយរយះមុនឈ្លោះគ្នារកលែងលះព្រោះរឿងនេះតែដល់សុខៗមកល្អក់ល្អើនមើលទៅចម្លែកណាស់

«បើដូចអូននិយាយ ចាំបងអោយគេសើបពីរឿងនេះ»លោកដេនគាត់ចាប់អារម្មណ៍ភ្លែតព្រោះគាត់វិសតែភ្លេចរឿងនេះបាត់ទៅហើយ ប៉ុន្តែមិនថ្វីទេ​ ចាំគាត់អោយមនុស្សតាមសើបពីរឿងនេះ ទៅចុះ

ពេលយប់ក៏បានឈានចូលមកដល់យ៉ាងឆាប់រហ័សក៏ជាពេលដែលជីមីនបានណាត់ឈីនទៅញុំាអាហារពេលល្ងាចជាមួយគ្នាផងដែរដោយភោជនីយដ្ឋាននោះគឺឈីនបានសុំរើសដោយខ្លួនឯង ជិមីនក៏យល់ព្រមដូចគ្នា

«ទៅណាដែរកូនប្រុស តែងខ្លួនស្រស់ស្អាតដល់ហើយនេះ»អ្នកជាម្តាយគ្រាន់តែបានឃើញជីមីនចុះមកជាមួយសម្លៀកបំពាក់យ៉ាងស្រស់ស្អាតខុសប្លែកពីធម្មតាក៏បានសួរនាំគេភ្លែត

«កូនទៅញុំាអីណាម៉ាក់»

«ទៅជាមួយនរណា?»ជីមីនគាំងធ្វើភ្នែកឡេឡឺហាក់ដូចជាមិនចង់ឆ្លើយខណះដែលម្តាយក៏តាមសម្លឹងរបៀបញោះ

«ឈប់ញោះកូនទៅអូន»លោកប៊ុនសុីង ជាឪពុកក៏ចេញមក អោបស្មាប្រពន្ធ បន្ទាប់ពីឃើញប្រពន្ធចូលចិត្តញោះកូនប្រុសរហូត

«អូនមិនបានញោះឯណ្ណាគ្រាន់តែសួរនាំកូនធម្មតាតើ»

«អ៊ីចឹងកូនទៅសិនហើយ»ដោយសារខ្លាចពួកគាត់សួរនាំទៀតក៏រហ័សរត់ចេញទៅបាត់ អ្នកជាម្តាយឯណ្ណេះក៏តាមដៀងមើលកូនប្រុសដល់ផុតកន្ទុយភ្នែករួចទើបសើចចេញមក

𝐇𝐀𝐓𝐄 & 𝐌𝐈𝐍𝐄Where stories live. Discover now