នៅក្នុងថ្ងៃដដែលនោះ បន្ទាប់ពីបានចេញពីហាងរបស់ឡានីអេរីសក៏បានត្រឡប់ទៅរកប៉ាម៉ាក់របស់គេវិញដើម្បីនិយាយអំពីរឿងដែលគេចង់លែងលះជាមួយឡរ៉ែល៖
ផ្ទះត្រកូលអេរីស*
ទៅដល់ផ្ទះភ្លាមអេរីសចុះពីតាក់សុីដកដង្ហើមធំបន្តិចជាមួយភាពតានតឹង ព្រោះគេដឹងច្បាស់ថានិយាយរឿងនេះម៉ាក់គេច្បាស់ជាពិបាកចិត្តហើយមិនព្រមជាក់ជាពុំខាន តែគេពិតជាមិនអាចទេដែលត្រូវរស់នៅជាមួយមនុស្សប្រភេទដូចឡរ៉ែលនោះ
«អេរីស នេះមកបានយ៉ាងម៉េចកូន?»ដើរចូលក្នុងផ្ទះភ្លាមអ្នកម្តាយដែលចុះពីខាងលើបានឃើញកូនប្រុសក៏រត់មកទទួលភ្លែត អោបកូនអោយក្នុងនឹករលឹកជាខ្លាំង
«នឹកម៉ាក់ណាស់»
«មិនធ្វើការទេឬកូន ហើយចុះឡរ៉ែលនោះមិនមកទេឬ?»ឭម្តាយសួរក៏ញញឹមខ្សោះ
«កើតអ្វីឬកូនទឹកមុខមិនល្អសោះ»
«កូនមានរឿងនិយាយជាមួយម៉ាក់»
«ទៅអង្គុយសិនទៅកូន»ម្តាយបានឭក៏នាំកូនទៅកាន់បន្ទប់ទទួលភ្ញៀវដើម្បីងាយស្រួលក្នុងការនិយាយគ្នា
«មានរឿងអីកូន!!»
«ម៉ាក់កូនចង់លែងលះ»ស្តាប់ឭហើយទឹកមុខគាត់ផ្លាស់ប្តូរភ្លែត អេរីសដឹងថាម្តាយខ្លួនច្បាស់ជាមិនសប្បាយចិត្តឡើយ
«មានបញ្ហារអ្វីកូនទើបដល់ថ្នាក់ចង់លែងលះបែបនេះ?»
អេរីសដកដង្ហើមធំ ទើបចាំផ្តើមរៀបរាប់ប្រាប់ម្តាយខ្លួនគ្រប់យ៉ាងអំពីរឿងដែលបានកើតឡើង អ្នកជាម្តាយបានស្តាប់ហើយគាត់ធ្លាក់ថ្លើមក្តុក មិននឹកស្មានថាកូនប្រុសដែលគាត់ស្រឡាញ់ថ្នាក់ថ្នមដូចកែវភ្នែកត្រូវមករស់នៅរងទុក្ខយ៉ាងដូច្នេះសោះ
«ឡរ៉ែលធ្វើដាក់កូនបែបនេះផងឬ?»គាត់ភ្ញាក់ផ្អើលណាស់ព្រោះគាត់គិតស្មានថាឡរ៉េលគឺជាមនុស្សល្អ តែការពិតមើលទង្វើរដែលគេធ្វើដាក់កូនប្រុសគាត់ចុះ
«តាមពិតមុនរៀបការគេមានសង្សារហើយម៉ាក់ ម្សិលមិញគេក៏ទៅណាត់ជួបស្រីទៀត ម៉ាក់កូនពិតជាមិនអាចទ្រាំរស់នៅជាមួយមនុស្សប្រភេទនេះបានឡើយ» ទោះគេមិនបានស្រឡាញ់ឡរ៉ែលក៏ដោយ តែគេជាមនុស្សគេមានបេះដូងគេក៏ចេះឈឺដូចគ្នា ទោះការរៀបការកើតឡើងដោយបង្គំតែសួរថាចិត្តជាភរិយាម្នាក់ណាដែលមិនឈឺពេលឃើញស្វាមីខ្លួនអោបស្និតស្នាលជាមួយស្រីនៅនឹងមុខដូច្នេះ
YOU ARE READING
𝐇𝐀𝐓𝐄 & 𝐌𝐈𝐍𝐄
Romanceការរៀបការដែលកើតឡើងដោយបង្ខំ តើទៅមុខនឹងមានរឿងអ្វី???? តួឯក : ថេយ៉ុង អេរីស x ជុងហ្គុក ឡរ៉ែល
