ស្អែកឡើងវាជាថ្ងៃសម្រាកក្រុមហ៊ុនរបស់ពួកគេគឺមិនធ្វើការឡើយ ដោយសារអផ្សុកថេយ៉ុងក៏បានទៅលេងហាងរបស់ជីមីន ហើយពេលនេះពួកគេកំពុងអង្គុយនិយាយគ្នាយ៉ាងកក្អឹក៖
«ហ្ហាស ហ្ហាស យើងចង់អោយឯងឃើញមុខពីរនាក់និងពេលនោះណាស់»ថេយ៉ុងសើចយ៉ាងសប្បាយចិត្ត នាយបានរៀបរាប់រឿងហេតុដែលបានកើតឡើងកាលពីម្សិលមិញទៅកាន់ជីមីនជាមិត្តទាំងអស់ហើយពួកគេបានសើចចំអកយ៉ាងសប្បាយ
«បើឯងធ្វើប៉ុណ្ណឹង បើយើងវិញច្បាស់ណាស់ទាំងមីស្រីនិងអាប្រុសទន់សាច់កណ្តាលផ្សារមិនខាន»ស្តាប់សំដីមិត្តហើយគេសមចិត្តណាស់ តែស្តាយបើជាគេវិញគេមិនអោយទៅបានងាយៗដូចថេយ៉ុងអ៊ីចឹងទេ
«នេះគ្រាន់តែចាប់ផ្តើមប៉ុណ្ណោះ យើងគ្រាន់តែប្រមានលេងៗ តែឯងដឹងទេនាងកញ្ច្រោងនោះពូកែសម្តែងណាស់អូហូតារាទឹកភ្នែកតែម្តងហើយ»គេបាននឹកឃើញដល់ឆេរីនធ្វើអោយមួម៉ៅឡើងភ្លែត នេះត្រឹមមើលក៏ដឹងថាឆេរីនពិសពុលប៉ុណ្ណាដែរ
«ស្តាយណាស់ នែថេយ៍បើមានលើកក្រោយជួយហៅយើងទៅផង រមាស់ដៃចង់វៃប្រពន្ធចុងណាស់»
«កុំភ័យអី ថ្ងៃណាមួយឯងនិងបានជួបនាងមិនខាន ហើយយើងជឿរថានាងកញ្ច្រោងនោះពេលនេះមិនដឹងជាកំពុងឆេះឆួលប៉ុណ្ណាទេ ហ្ហាស ហ្ហាស»គេសើចយ៉ាងមានមោទនៈភាពព្រោះដឹងច្បាស់ក្នុងចិត្តណាស់ថា ឆេរីនកំពុងតែក្តៅខ្មួលខ្មាញ់ក្នុងចិត្តព្រោះពាក្យសំដីរបស់គេ ធ្វើអោយគេនេះសមចិត្តមហាសែនសមតែម្តងហើយ។
«អឺនែថេយ៍ យើងមានរឿងពិភាក្សាបន្តិច»មួយស្របក់ជីមីនក៏និយាយ ថេយ៍ក៏ចាំស្តាប់
«អឺនិយាយមក»
«ឯងគិតថាលោកឈីនយ៉ាងម៉េចដែរ?» គេដកដង្ហើមធំបន្តិចទើបចាប់ផ្តើមសួរ ថេយ៉ុងក៏ដៀងភ្នែកមើលទៅកាន់ជីមីនបែបឆ្ងល់ អ្អេ៎ម្តេចសុខៗបែរជាមកសួរគេពីលោកឈីនទៅវិញ
«មានអីសង្ហារតើ មាន ខ្ពស់ ដូចមនុស្សធម្មតាប្រើការបាន»
«នែយើងនិយាយត្រឹមត្រូវ ជួយឆ្លើយកុំអោយចាក់ប្រធានបន្តិចបានទេ»ជីមីនសម្លក់អ្នកជាមិត្តថ្មែរ យីគេនិយាយសាច់ការណ៍ណា
YOU ARE READING
𝐇𝐀𝐓𝐄 & 𝐌𝐈𝐍𝐄
Romanceការរៀបការដែលកើតឡើងដោយបង្ខំ តើទៅមុខនឹងមានរឿងអ្វី???? តួឯក : ថេយ៉ុង អេរីស x ជុងហ្គុក ឡរ៉ែល
