EPISODE 08 ហេតុអ្វីខ្ញុំត្រូវគិតពីគេ?

247 42 3
                                        

   នៅក្នុងថ្ងៃដដែលនោះដែលវាជាពេលរាត្រីស្ថិតនៅក្នុង ខុនដូរមួយកន្លែងដែលជាខុនដូរយ៉ាងប្រណិត កំពុងតែមានមនុស្សប្រុសស្រីពីរនាក់អង្គុយសាសងគ្នានៅលើសាឡុង នៅពីមុខពួកគេក៏មានដបស្រាជាច្រើនហាក់បីដូចជាកំពុងតែផឹកអបអរអ្វីអ៊ីចឹង៖

«នេះគឺ..»សម្លេងបុរសម្នាក់ពោលឡើងដែលគេមានឈ្មោះថា រីឆាតជាជនជាតិកូរ៉េកាត់រុស្សុី នាយកំលោះឃើញកាតធនាគារដែលសង្សារលើកបង្ហាញក៏ញញឹមឡើងយ៉ាងស្រស់

«ហ្ហឹស យ៉ាងម៉េចដែរអូនពូកែទេ»ស្រីស្រស់ពោលឡើងដោយញញឹមយ៉ាងស្រស់ ហើយដឹងទេថានាងជានរណា?

«ឆេរីនរបស់បងពូកែណាស់»រីឆាតចាប់ថើបនាងជាសង្សារធ្វើអោយនាងញញឹមដូចផ្កាត្រកួតត្រូវទឹកអ៊ីចឹង

«មកពីអាឡរ៉ែលវាល្ងង់ទៅវិញទេ អូននិយាយប៉ុន្មានម៉ាត់ក៏ជឿរស្លង់ ហ្ហឹស ហ្ហឹស»ជាការពិតតាំងពីដើមមកនាងមិនដែលមានចិត្តស្រឡាញ់សូម្បីតែមួយភាគរយទៅលើឡរ៉ែល នាងចូលទៅក្បែរឡរ៉ែលព្រោះដោយសារឃើញឡរ៉ែលជាកូនអ្នកមានថែមទាំងជាម្ចាស់ក្រុមហ៊ុនតែប៉ុណ្ណោះ

«បងរើសអូនពិតជាមិនខុសមែន»បើនិយាយទៅរីឆាតជាមួយនិងឆេរីនលួចទាក់ទងគ្នាយូរមកហើយតាំងពីឆេរីននិងឡរ៉ែលទាក់ទងគ្នាបានមួយខែមកម្ល៉េះតែ ឆេរីនបានលាក់បាំងម្យ៉ាងឡរ៉េលស្រឡាញ់ឆេរីនណាស់ មិនដែលសង្ស័យ ហើយទុកចិត្តឆេរីនបំផុត ទើបនាយមិនដឹង

«បងឆ្ងល់ណាស់ បើគិតទៅឡរ៉ែលមានជាងបង ម្តេចអូនបែរជាមកស្រឡាញ់បងវិញ?»

«តើនរណាទៅទ្រាំស្រឡាញ់មនុស្សដែលមិនចេះអ្វីនោះ បងច្បាស់ជាយល់ពីអ្វីដែលអូននិយាយ»នាងចង់សម្តៅទៅលើរឿងលើគ្រែ

«អ៊ីចឹងពួកយើង...តែម្តងទៅ»ថាហើយរីឆាតក៏ផ្តួលនាងទៅលើសាឡុងហើយចាប់ផ្តើមធ្វើរឿងស្មោគគ្រោកនោះជាមួយគ្នា។

    ឃើញថាឡរ៉ែលជាមនុស្សខិលខូចពូកែញ៉ែស្រីសំដីមិនសូវចេះគិត តែសូមប្រាប់ចុះគេជាសុភាពបុរសមិនដែលបំពានទៅលើសង្សារខ្លួនម្តងណាឡើងក៏មិនដែលប្រឡូកប្រឡាក់រឿងលើគ្រែជាមួយស្រីណាដែរសូម្បីតែជាមួយឆេរីន។ ពួកគេទាក់ទងគ្នារយះពេលប្រាំឆ្នាំក៏ពិតតែមិនដែលបានធ្វើអ្វីលើសពីអោបនិងថើបឡើយ។

𝐇𝐀𝐓𝐄 & 𝐌𝐈𝐍𝐄Where stories live. Discover now