EPISODE 02 រៀបការ

326 52 16
                                        

ដោយសារមិនអាចបដិសេធមង្គលការដូច្នោះមានតែព្រមតាម។ ហើយវាលឿនណាស់ព្រោះជាបំណងចាស់ៗ មួយសប្តាហ៍ក្រោយពិធីមង្គលការក៏កើតឡើង មានភ្ញៀវមកចូលរួមយ៉ាងឪឡារឹក។ ការរៀបការធ្វើឡើងនៅព្រះវិហារ មានការតុបតែងយ៉ាងស្រស់ស្អាត៖

«អេរីសញញឹមបន្តិចទៅកូន» អ្នកជាម្តាយចូលមកបន្ទប់តែងខ្លួនឃើញកូនប្រុសអង្គុយមុខក្រញ៉ូវ ក៏អោយគេញញឹមបន្តិច តែថេយ៍មិនព្រម

«ខ្ញុំញញឹមមិនចេញទេម៉ាក់» អ្នកណាញញឹមចេញបើត្រូវរៀបការជាមួយមនុស្សដែលខ្លួនស្អប់ អនាគតពិបាកទាយណាស់ ជីវិតគេសង្ស័យធ្លាក់ដល់បាតមិនខាន។

មិនយូរប៉ុន្មានពិធីក៏បានចាប់ផ្តើម ព្រោះដល់ពាលាល្អហើយ ភ្ញៀវកិត្តយសក៏បានចូលតាមកន្លែង ខណះដែលជុងហ្គុកតែងខ្លួនយ៉ាងស្រស់សង្ហារជាមួយអាវធំពណ៍ខ្មៅ ឈរនៅវេទិការជាមួយលោកអាចារ្យដើម្បីរងចាំវត្តមាននាយតូចមកដល់។

សំខាន់ដឹងទេក្នុងពិធីនេះសង្សារជុងហ្គុកក៏មកចូលរួមដែរ គឺមកមើលថាកូនក្រមុំជុងហ្គុកជានរណាមានរូបរាងយ៉ាងម៉េច។ មិនយូរប៉ុន្មានទ្វារបានបើកឡើង បង្ហាញអោយឃើញរាងតូចក្នុងឈុតពណ៍សរ មានកាន់បាច់ផ្កាពណ៍សរដើរចូលមកដោយឪពុកជាអ្នកកាន់ដៃ។

ភ្ញៀវបានបាចផ្កាជាពរជ័យអោយគេ ជុងហ្គុកគ្រាន់តែឃើញថេយ៉ុងនាយមើលឡើងភ្លឹកព្រោះសម្រស់ដ៏ស្រស់ស្អាត ពិតជាទាក់ភ្នែកនាយមិនអោយដកទៅណារួច តែថេយ៍វិញមុខម៉ូវសម្លក់ជុងហ្គុកមិនឈប់

«ប៉ាផ្ញើប្អូនផង មានអ្វីអធ្យាស្រ័យអោយគ្នា ជាប្តីប្រពន្ធដូចចានក្នុងរាវអ៊ីចឹង ប៉ះទង្គិចតិចតួចជារឿងធម្មតា តែកុំប្រកែប្រកាន់ ចេះយោគយល់គ្នា ហើយស្រឡាញ់គ្នាណាកូន» អ្នកជាឪពុកផ្តែផ្តាំ យកដៃកូនដាក់លើដៃជុងហ្គុក នាយកំហូចក៏ញញឹមអង្អែលដៃតូចនោះអោយថេយ៉ុងគ្រឺតយ៉ាងខ្លាំង

«ប៉ាមិនបាច់ផ្តែផ្តាំពេកទេ»ថេយ៉ុង

«ខ្ញុំនឹងមើលថែកូនប៉ាអោយល្អទុកចិត្តចុះ» ជុងហ្គុកថាហើយលោកអេរីសក៏ចុះទៅវិញទុកអោយលោកអាចារ្យចាប់ផ្តើមពិធីបន្ត

𝐇𝐀𝐓𝐄 & 𝐌𝐈𝐍𝐄Where stories live. Discover now