នៅក្នុងថ្ងៃនោះផងដែរ ស្ថិតនៅក្នុងភូមិគ្រឹះមួយកន្លែងដែលត្រូវបានគេស្គាល់ថាជាភូមិគ្រឹះរបស់ត្រកូល គ្រីស្ទីរីស ស្របពេលនោះកំលោះសង្ហារមាននាមជាកូនប្រុសច្បងរបស់ត្រកូលនេះ បានដើរចូលទៅក្នុងផ្ទះជាមួយទឹកមុខរីករាយ ដៃមាំក្រវីសោរឡានចុះឡើងមិនឈប់៖
«មកវិញហើយឬកូន»ចូលដល់ក្នុងផ្ទះអ្នកជាម្តាយក៏សួរភ្លែត
«បាទ នេះម៉ាក់មិនទៅសមាគមន៍ទេឬ?»
«ទើបតែមកដល់ទេ»ម្តាយរបស់ឈីនមានឈ្មោះថា ម៉ារ៉ាឌី ជាម្ចាស់សមាគមន៍សម្បុរធម៍ដ៏ល្បីល្បាញមួយ
«កូនសុំទៅខាងលើសិនហើយបាទ»នាយក៏សុំឡើងទៅបន្ទប់ខ្លួន ព្រោះថាទើបមកពីធ្វើការហត់ផងអ្នកជាម្តាយក៏ងក់ក្បាលសម្លឹងកូនប្រុស ជាមួយស្នាមញញឹមនិងកែវភ្នែកចម្លែកបន្តិច
«ម៉ាក់ថាបងប្រុសមួយរយះនេះចម្លែកទេ»ឈីនឡើងទៅខាងលើបាត់ ហេឡែនជាប្អូនស្រីដែលចុះពីខាងលើឃើញទឹកមុខបងប្រុសប្លែកៗក៏ទៅសួរម៉ាក់ខ្លួន
«នេះម៉ាក់កំពុងសង្ស័យ»កុំថាតែហេឡែនដែលឆ្ងល់ ព្រោះឈីនសព្វដងជាមនុស្សស្ងប់ស្ងាត់ ទឹកមុខចូលចិត្តស្មើៗតែមួយរយះចុងក្រោយនេះពួកគេឧស្សាហ៍ឃើញញញឹមញញ៉ែម ហើយចេញក្រៅញឹកញាប់ ដូចជាមនុស្សកំពុងមានអ្វីលាក់បាំងអ៊ីចឹង
«ញញឹមញញែម តែងខ្លួនសង្ហារចម្លែកបែបនេះ ម៉ាក់ខ្ញុំថាបងប្រុសមានសង្សារមិនខាន»ហេឡែន
«សង្សារ!!»អ្នកជាម្តាយបើកភ្នែកធំៗ ញញឹមឡើងភ្លែតជាមួយកូនស្រី
«ច្បាស់ណាស់ម៉ាក់នេះជាអាការះអ្នកមានស្នេហាយ៉ាងពិតប្រាកដ»ហេឡែននិយាយមកគឺប្រាកដមួយភាគរយតែម្តង
«កូនស្រីនរណាកម្មពារបានប្រុសឈីនស្រឡាញ់នោះ»តែគាត់បែរជាអស់សំណើច ហើយបែរជានិយាយថាមនុស្សដែលឈីនស្រឡាញ់នោះកម្មទៅវិញ
«ខ្ញុំក៏ថាអ៊ីចឹងដែរម៉ាក់ អាណិតម្នាក់ស្រីហ្នឹងណាស់ បានប្រុសស្មឿក គ្មានជាតិដូចបងប្រុសស្រឡាញ់»នាងស្គាល់ចរិកបងនាងច្បាស់ ក៏បង្អាប់ឡើងនាំគ្នាសើចកក្អឹកជាមួយនិងម្តាយខ្លួន នេះមិនមែនលើកតម្កើងបងទេគឺជាន់ពន្លិចតែម្តង។
ESTÁS LEYENDO
𝐇𝐀𝐓𝐄 & 𝐌𝐈𝐍𝐄
Romanceការរៀបការដែលកើតឡើងដោយបង្ខំ តើទៅមុខនឹងមានរឿងអ្វី???? តួឯក : ថេយ៉ុង អេរីស x ជុងហ្គុក ឡរ៉ែល
