ក្រោយញុំាអាហារពេលល្ងាចរួច អេរីសក៏បានឡើងទៅបន្ទប់គេវិញដើម្បីសម្រាក ទៅដល់ក៏ដាក់ខ្លួនគេងនៅលើពូក ថែមទាំងបានគិតអំពីរឿងមុននេះទៀតផង
«ថ្ងៃនេះអាបុិត្រីបបែលកើតអី?»ជាការពិតគេឆ្ងល់មួយថ្ងៃហើយជាមួយទង្វើរបស់ឡរ៉ែលព្រោះប្លែកខុសពីរាល់ដងពេក អោយគេសង្ស័យឡើងតែម្តង សព្វដងដូចមិនមែនអ៊ីចឹង ថ្ងៃនេះខ្មោចខាងណាចូលទៀតទេដឹង។
«យើងគួរតែពិភាក្សាជាមួយឡានីមើល វាមិនដែលសុខៗមកល្អជាមួយយើងទេ»មិនចាំយូរក៏ទាញទូរស័ព្ទខលទៅមិត្តសំពណ្វតែម្តង
ក្នុងខល*
"ជំរាបសួរចា"ឡានី
«អឺយើងមានរឿងពិភាក្សា»អេរីសក៏ចាប់និយាយរឿងគ្រប់យ៉ាងប្រាប់ទៅកាន់ឡានីទាំងអស់ អោយឡានីបើកភ្នែកធំៗតែម្តង
«យើងថាច្បាស់ណាស់ អាបុិត្រីបបែបនិងយកចិត្តឯងដើម្បីបានទាក់ទងជាមួយស្រីគេ»ឡានីនិយាយផាំងៗតែម្តង ព្រោះគេមិនជឿរទេសុខៗឡរ៉េលស្រាប់តែមកធ្វើល្អជាមួយអេរីសទាំងដែលមុននិងឈ្លោះគ្នាសោះ វាមិនសមហេតុផល
«ត្រូវយើងក៏គិតអ៊ីចឹងដែរ មនុស្សដូចគេទុកចិត្តមិនបាន»
"ឯងកុំទុកចិត្តគេពេក មនុស្សប្រុសគឺបែបហ្នឹងយើងឃើញអស់ហើយ"
«ចុះឯហ្នឹងស្អីមិនមែនប្រុស»អេរីសជ្រួញចិញ្ចើមដាក់ឡានី ក្រោយឭសំដីមិត្តដែលនិយាយចេញមកដូចខ្លួនឯស្រីអ៊ីចឹង
"តែវាខុសគ្នា"
«យើងបានដាក់លាក់ខណ្ឌជាមួយគេរួចហើយ ម្តងនេះយើងមិនអោយគេរួចខ្លួនទេ គំនុំត្រូវតែសងសឹក»ចាំមើលចុះគេបានរៀបគម្រោងរួចហើយ ឡរ៉ែលច្បាស់ចាស្លាប់ក្នុងដៃគែមិនខានទេ
"យើងចាំមើល តែយើងខ្លាចតែអ្នកខ្លះចង់សងសឹកចុះឡើងៗ ចប់របស់គេវិញទេ"ឡានីនិយាយបែបឌឺដងអោយអេរីសសម្លក់គេឡើងភ្លែត
«ទះមាត់ភ្លាមនាងនី ច្បាស់ណាស់ថាគ្មានថ្ងៃនោះកើតឡើងជាដាច់ខាត យើងគ្មានថ្ងៃចាញ់អាបុិមុខស្មូញនិងទេ ហ្ហឹស»គេជឿរជាក់ណាស់ ព្រោះថេយ៉ុងអេរីសកើតមកសម្រាប់ឈ្នះ គេគ្មានថ្ងៃនៅក្រោមឬអោយនរណាខ្សែរលើគេឡើយ រងចាំដល់ត្រីអណ្តែតដូសស្រកាសិនទៅ
YOU ARE READING
𝐇𝐀𝐓𝐄 & 𝐌𝐈𝐍𝐄
Romanceការរៀបការដែលកើតឡើងដោយបង្ខំ តើទៅមុខនឹងមានរឿងអ្វី???? តួឯក : ថេយ៉ុង អេរីស x ជុងហ្គុក ឡរ៉ែល
