EPISODE 05 លិទ្ធផលលួចមានស្រី

301 46 7
                                        

ពេលរសៀលបានឈានចូលមកដល់យ៉ាងឆាប់រហ័ស បន្ទាប់ពីបានអង្គុយមើលឯកសារអស់រយះពេលយ៉ាងយូរអេរីសមានអារម្មណ៍ថាអស់កម្លាំងហើយចុកស្រពន់ក្នុងខ្លួនខ្លាំងណាស់ តែងាកទៅមើលឡរ៉ែលវិញឃើញថាគេនៅអង្គុយមើលឯកសារយ៉ាងធម្មតា៖

«ដល់ម៉ោងហើយ»មើលនាឡិកានៅលើដៃឃើញថាម៉ោង៥ល្ងាចទៅហើយ អេរីសក៏ទម្លាក់ការងារ ហើយចាប់ផ្តើមរៀបចំរបស់របរដើម្បីត្រឡប់ទៅផ្ទះវិញ

«នែ ដល់ម៉ោងហើយមិនគិតទៅផ្ទះទេ»រៀបចំឥវ៉ាន់រួចឃើញថាឡរ៉ែលនៅឈ្ងោកមើលឯកសារធម្មតាក៏ហៅ

«ចាំបន្តិច!!»នាយសញ្ញ៉េបញ្ចប់រួចបិទឯកសារ អេរីសពេបមាត់ដាក់គេរបៀបជ្រេញបន្តិចរួចក៏ក្រោកឈរដើម្បីចាកចេញ

ទឺត ទឺត
ស្រាប់តែពេលនោះទូរស័ព្ទឡរ៉ែលរោទិ៍ឡើងបង្អាក់ដំណើរអេរីសអោយងាកមកចាប់អារម្មណ៍ភ្លាមៗ។ ឯឡរ៉ែលឃើញលេខនោះក៏ញញឹមរួចចុចទទួល៖

«ហាឡូបាទ»សំដីផ្អែមមួយនេះធ្វើអោយអេរីសដឹងភ្លាមថានាយកំពុងតែនិយាយជាមួយនរណា តែខ្ជិលខ្វល់ក៏ចេញទៅចាំនៅឡានមុន

"ឡរ៉ែលល្ងាចនេះជូនអូនទៅញុំាអីបានទេ អូននៅផ្ទះអផ្សុកណាស់"សម្លេងស្រទន់ក្រអួនក្រអៅពោលឡើងប្រថាប់ចិត្តនាយកំលោះសង្ហារ។ ឡរ៉ែលងាកទៅឃើញថាអេរីសចេញទៅបាត់ហើយទើបឆ្លើយជាមួយនាងជាសង្សារ

«ឆេរីនចង់ទៅញុំាអីនៅឯណាដែរ?»

"បងជូនអូនទៅហ្អេស»នាងក្រមុំពោលទៅរីករាយ

«បងម្តេចអាចបដិសេធទៅបើសំណពព្វចិត្តបងសុំទៅហើយនោះ»

"ហិហិ ឡរ៉ែលរបស់អូនល្អជាងគេ អ៊ីចឹងចាំអូនកក់កន្លែងគេណា បងមកយកអូនផងបានទេ"

«បាទបាន»នាយឆ្លើយយ៉ាងស្រទន់ដូចដឹងថានាយស្រឡាញ់ឆេរីនណាស់ មិនថាឆេរីនសុំអ្វីចង់ទៅណាទេនាយជូនទៅហើយផ្តល់អោយគ្រប់យ៉ាងទាំងអស់

"ចុះប្រពន្ធបងនោះ គេមិនថាអ្វីទេឬ?"នាងបន្ទាបសម្លេងបន្តិចធ្វើដូចជាមានការរអៀសខ្លួន

«កុំខ្វល់អី សំខាន់ឆេរីនរបស់បងសប្បាយចិត្តទៅគឺបានហើយ»

"តែអូនខ្លាច ចុះបើប្រពន្ធបងខឹង អូនមិនចង់បានបែបហ្នឹងទេ!!"

𝐇𝐀𝐓𝐄 & 𝐌𝐈𝐍𝐄Where stories live. Discover now