«ហ្ហាស រៀបការ!!»សម្លេងស្រែកបន្លឺឡើងខ្លាំងៗជាមួយទឹកមុខបង្ហាញពីការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីបានឭសំដីម្តាយឪពុកដែលបានប្រាប់ដំណឹងមកគេមុននេះ
«ភ្ញាក់អ្វីម្ល៉េះកូន» អ្នកជាម្តាយយកដៃរឹតទ្រូងព្រោះការស្រែករបស់កូនអោយគាត់មានការភិតភ័យរួមជាមួយគាត់មានជម្ងឺបេះដូងផងនោះ
«សុំទោសតែម៉ាក់-ម៉ាក់និយាយលេងឬ?រៀបការហ្អេស កូនទើបតែរៀនចប់ទេណាម៉ាក់» ថេយ៉ុង អេរីស កូនប្រុសសំណព្វតែម្នាក់គត់នៃត្រកូលអេរីស ដែលមានវ័យទើបតែ២៤ឆ្នាំបានបញ្ចប់ការសិក្សាផ្នែកហិរញ្ញាវត្តុ។
«ម៉ាក់និងប៉ាកូនចាំពេលនេះហ្នឹងហើយ»
«តែ-រៀបការណាម៉ាក់មិនមែនជារឿងលេងសើចទេ សុខៗម៉ាក់ក៏មកនិយាយអោយកូនការជាមួយណាកូនក៏មិនដឹង សំខាន់កូនមិនទាន់មានគម្រោងចំពោះរឿងនេះទេម៉ាក់ក៏ដឹង» ថេយ៉ុងតវ៉ាម៉ាត់ៗ ព្រោះគេទើបតែរៀបចប់គម្រោងរៀបការគេមិនទាន់បានគិតឡើយ ម្យ៉ាងគេចង់គិតគូរពីជីវិតគេច្រើនជាង
«តែម៉ាក់បាននិយាយយល់ព្រមជាមួយខាងគេរួចហើយកូន» តែអ្នកជាម្តាយគាត់មិនខ្វល់សំខាន់គាត់និយាយជាមួយខាងគេរួចហើយ ថេយ៉ុងថប់ដង្ហើមភ្លាមតែម្តង
«ម៉ាក់និយាយជាមួយគេដោយមិនសួរចិត្តកូនឬ??»
«បើសួរតើកូនអាចព្រមទេ»លោកអេរីស
«សូម្បីតែប៉ាក៏ចូលរួមដែរ??» ព្រះអើយកុំថាឡើយម៉ាក់របស់គេនេះសូម្បីតែឪពុកក៏គាត់ចូលដៃមិនជំទាស់ គេស្លាប់មិនខាន នេះជារឿងធំណាស់
«ថេយ៍ យល់ព្រមតាមម៉ាក់ម្តងទៅកូន គ្រួសារខាងគេក៏ល្អដែរជាអ្នកមានមុខមាត់ មានកិត្តិយសកេរ្តិ៍ឈ្មោះ ម្យ៉ាងក៏ជាអ្នកស្គាល់គ្នាជាមួយម៉ាក់ដែរ»
«តែម៉ាក់រឿងនេះ-» គេចង់ប្រកែកតែម្តាយក៏កាត់
«យល់ដល់ម៉ាក់ប៉ាណាកូន កូនក៏ដឹងថាម៉ាក់មានជម្ងឺបេះដូង ឬកូនចង់អោយម៉ាក់ឆាប់ស្លាប់»អ្នកស្រីអេរីស ពេបមាត់ចូលគ្នាកាន់ដៃកូនប្រុសអង្វរអោយតាមគាត់ម្តង ថេយ៉ុងក្រពុលមុខងាកទៅមើលឪពុកក៏គាត់ចង់អោយគេយល់ព្រមដែរ
YOU ARE READING
𝐇𝐀𝐓𝐄 & 𝐌𝐈𝐍𝐄
Romanceការរៀបការដែលកើតឡើងដោយបង្ខំ តើទៅមុខនឹងមានរឿងអ្វី???? តួឯក : ថេយ៉ុង អេរីស x ជុងហ្គុក ឡរ៉ែល
